en     km
en     km

ការ​ប្រមូល​ពន្ធ​អាករ​រក​ចំណូល​ជាង​១៣០០​លាន​ដុល្លារ​

Share

ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ថា​ខ្លួន​បាន​ប្រមូល​ពន្ធ​អាករ​បាន​ ជាង​ ១៣៥៦​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​។​

ស្ពានអាកាសស្ទឹងមានជ័យ។រូបភាព៖ facebook សម្តេច ហ៊ុន សែន



​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​ បង្ហាញ​ថា​ ការ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​រក​ចំណូល​បាន​ជាង​ ១៣៥៦​ លាន​ដុល្លារ​ ឬ​ ជាង​ ៥៤២៥​ ពាន់​លាន​រៀល​ ស្មើនឹង​៧០,២៤​ភាគរយ​ ក្នុង​រយៈពេល​ ៧​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​។​

​ការ​ប្រ​មួល​ពន្ធ​កើនឡើង​ ជាង​ ១៧៧​លាន​ដុល្លារ​ ឬ​ជាង​ ៧០៨​ ពាន់​លាន​រៀល​ ស្មើនឹង​ ១៥,២​ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​។​

​អគ្គនាយកដ្ឋាន​ពន្ធដារ​រំពឹង​ថា​ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រ​ភេ​ សម្រាប់​ឆ្នាំ​ ២០១៨​ អាច​ប្រមូល​គ្រប់​ផែនការ​កំណត់​៕

Share

Image
Image
Image