en     km
en     km

កូរ៉េខាងជើងត្រៀមបាញ់កាំជ្រួចរំលងទ្វីបជាថ្មីម្ដងទៀត

Share

ក្រុមចារកម្មក្រសួងការពារជាតិអាមេរិក និងកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានរំកិលកាំជ្រួចនិងជើងទម្រដាក់ទីតាំងរួចរាល់អស់ហើយដើម្បីបាញ់កាំជ្រួចជាថ្មីម្ដងទៀត ដែលលើកនេះមើលទៅដើម្បីអបអរសាទរទិវាបុណ្យជាតិ និងជាការសងសឹកអាមេរិកដែលបានធ្វើ សមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែកកាលពីថ្មីៗនេះ។ តាមបណ្ដាញផ្សាយពត៌មានតេឡេក្រាមកូរ៉េខាងជើង បានរៀបចំការបាញ់កាំជ្រួចអន្ដរទ្វីបនេះអាចនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ព្រោះជាថ្ងៃបុណ្យជាតិរបស់កូរ៉េខាងជើងផង និងជាពេលវេលាមួយដែលក្រុងព្យុងយ៉ាងប្រាប់ពិភពលោកថាខ្លួនមិនចុះញ៉មនឹងអាមេរិកជាដាច់ខាត។

កាលពីថ្ងៃសុក្រអាមេរិកបានធ្វើសមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែក ដោយហោះហើរតាមព្រំដែនកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។ ស្របពេលនេះដែរកូរ៉េខាងត្បូងក៏បានប្រុងប្រៀបដើម្បីឆ្លើយតបកូរ៉េខាងជើងផងដែរ បើមានករណីវាយប្រហារ។ ចំណែកឯជប៉ុនឯណោះវិញបានបានដាក់ពង្រាយកាំជ្រួចរួចរាល់ហើយនិងតាមទីតាំងមួយចំនួនដែលអាចបាញ់ទប់ស្កាត់កូរ៉េខាងជើងបាន។ ប្រសិនបើកូរ៉េខាងជើងបាញ់កាំជ្រួញជាថ្មីទៀតនោះ គឺក្រុងព្យុងយ៉ាងប្រាប់សហរដ្ឋអាមេរិកថាខ្លួនមិនអាចទ្រាំទ្រចំពោះ ការដាក់ទណ្ឌកម្មមកលើខ្លួនទៀតឡើយ។ចាប់តាំងពី គីម ជុងអ៊ុន ឡើងកាន់អំណាចនៅឆ្នាំ២០០៤ជំនួសឪពុករបស់ខ្លួនមក​ កូរ៉េខាងជើងបានបាញ់កាំជ្រួចសាកល្បងចំនួន៧លើកមកហើយ។ចំណែកឯកាំជ្រួចធម្មតាច្រើនជាង១០ដើមហើយដែរ។ប្រភព : ​ហ្កាដឌៀន

Share

Image
Image
Image