en     km
en     km

ក្រសួង​ការងារ​ ៖​ GMAC​ ត្រូវ​បណ្តុះបណ្តាល​ច្បាប់​សហជីព​ដល់​ន​យោជក​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​  

Share

​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល​ពី​ច្បាប់​សហជីព​ដល់​ន​យោជក ​ដែល​មក​វិនិយោគ​លើ​វិស័យ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​  ការ​លើក​ឡើង​នេះ​ គឺ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សហជីព​ជូន​ដល់​ន​យោជក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នៅ​ទីស្តីការក្រសួង​ការងារ​ ។​ លម្អិត​ព័ត៌មាន​នេះ​ ដោយ​លោក​ មៅ់​ សំណាង​ 

តំណាង​ក្រុមហ៊ុន​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ ចូលរួមនៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សហជីព
តំណាង​ក្រុមហ៊ុន​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ ចូលរួមនៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សហជីព

​ចំពោះ​មុខ​ន​យោជក​ និង​ តំណាង​ក្រុមហ៊ុន​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រមាណ​ជា​ ១៥០​ នាក់​ នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សហជីព​ ជូន​ដល់​ន​យោជក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែធ្នូ​ នេះ​ លោក​ អ៊ិ​ន​ ខេមរា​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល​ពី​ច្បាប់​សហជីព​ដល់​ន​យោជក​ដែល​មក​វិនិយោគ​លើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​  

​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង​ការងារ​រូប​នេះ​បាន​បញ្ជាក់​ថា​ ការ​សុំ​ឱ្យ​ GMAC​ បើក​វគ្គ​បណ្តុះបណ្តាល​ពី​ច្បាប់​សហជីព​នេះ​ ក្នុង​គោលបំណង​ឱ្យ​ន​យោជន​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​កាត់​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ បាន​យល់​ឱ្យ​កាន់តែ​ច្បាស់​ពី​ច្បាប់​សហជីព​ដែល​កំពុង​អនុវត្ត​ជា​ធរមាន​នៅ​កម្ពុជា​ ។​ លោក​ថា​ ប្រសិនបើ​ម្ចាស់​រោងចក្រ​វាយ​ន​ភណ្ឌ​ទាំងនោះ​ មិន​ទាន់​មានការ​យល់​ដឹង​ពី​ច្បាប់​ទូលំទូលាយ​នោះ​ទេ​ បញ្ហា​មិន​ចុះសម្រុង​គ្នា​រវាង​សហជីព​តំណាង​ឱ្យ​កម្មករ​និង​អ្នកគ្រប់គ្រង​រោងចក្រ​នៅ​តែ​បន្ត​កើតឡើង​ ជាក់ស្តែង​ដូច​ជា​ករណី​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​ជាដើម​។​ 

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ​ មន្ត្រី​ការងារ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ (GMAC)​ លោក​ អ៊ុំ​ វិសាល​ មាន​ប្រសាសន៍​ថា​ GMAC​ កំពុង​ធ្វើ​កិច្ចការ​ជាមួយនឹង​ន​យោជក​ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ពី​ច្បាប់​សហជីព​នេះ​ ។​ លោក​ថា​ ការ​បណ្តុះបណ្តាល​ពី​ច្បាប់​សហជីព​ទៅ​ដល់​ន​យោជក​ ជា​ម្ចាស់​វិស័យ​វាយ​ន​ភណ្ឌ​នា​ពេល​បច្ចុប្បន្ន​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​ទេ​ ព្រោះ​ច្បាប់​នេះ​ទើប​អនុម័ត​ឱ្យ​ប្រើប្រាស់​។​ លោក​បន្ថែម​ថា​ សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ នឹង​សហការ​ជាមួយ​ក្រសួង​ការងារ​ បើក​វគ្គ​បណ្តុះបណ្តាល​ទៅ​ន​យោជក​ជា​បន្តបន្ទាប់​ចាប់ពី​ពេល​នេះ​តទៅ​ ។​ 

​ជុំវិញ​បញ្ហា​ប​នេះ​ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ចំពោះ​ការ​បណ្តុះបណ្តាល​ដល់​ន​យោជក​ឱ្យ​យល់​ដឹង​ពី​ច្បាប់​ស្តី​ពី​សហជីព​ ព្រោះ​អ្នកគ្រប់គ្រង​ឧស្សាហ៍កម្ម​ទាំងនោះ​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​កម្មករ​ និង​ សហជីព​ ។​ ទន្ទឹម​គ្នា​នេះ​ លោក​យល់​ថា​ ច្បាប់​សហជីព​ដែល​រដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​នេះ​ បាន​រឹតត្បិត​ចំណុច​ជា​ច្រើន​ចំពោះ​សហជីព​ឯករាជ្យ​ដែល​ធ្វើ​ការងារ​ជួយ​កម្មករ​ ជា​ពិសេស​គឺ​នីតិវិធី​នៃ​ការ​បង្កើត​សហជីព​ និង​ សមាគម​សហព័ន្ធ​សហជីព​ជាដើម​ ។​ 

​មន្ត្រី​រដ្ឋបាល​និងជា​តំណាង​ន​យោជន​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ SUNTEX​ កញ្ញា​ ប៊ិ​ន​ ច័ន្ទ​ថា​វី​ បាន​និយាយ​ថា​ ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្តី​ពី​សហជីព​ដល់​ន​យោជក​ក្នុង​វិស័យ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ គឺ​ពិតជា​សំខាន់​ ដើម្បី​ផ្តល់​ចំណេះដឹង​ពី​ច្បាប់​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ កញ្ញា​ថា​ ន​យោជន​នឹង​ចូលរួម​ស្វែង​យល់​បន្ថែម​ពី​ច្បាប់​ស្តី​ពី​សហជីព​ ព្រោះ​ច្បាប់​នេះ​គឺ​ទាក់ទង​នឹង​កិច្ចការ​របស់​កម្មករ​ សហជីព​ និង​អ្នកគ្រប់គ្រង​ឧស្សាហ៍កម្ម​វាយនភ័ណ្ឌ​សម្លៀក​បំពាក់​។​ ​

សូម​ជម្រាប​ថា​ នា​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នេះ​ តំណាង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ ប្រមាណ​ជាង​ ១៥០​ នាក់​នៅ​កម្ពុជា​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សហជីព​ជូន​ដល់​ន​យោជក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ រៀប​នៅ​ទីស្តីការក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​  គិត​មក​ដល់​ចុងខែ​តុលា​ ឆ្នាំ​ ២០១៦​ អង្គការ​វិជ្ជាជីវៈ​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចំនួន​ ៣​ ៦២៦​ ក្នុង​នោះ​ សហភាព​ព័ន្ធ​សហជីព​មាន​ចំនួន​ ១៨​ សហព័ន្ធ​សហជីព​ចំនួន​ ១០៣​ សហជីព​មូលដ្ឋាន​ចំនួន​ ៣​ ៤៩៧​ និង​សហគមន​យោជក​ចំនួន​ ១៨​ ៕

Share

Image
Image
Image