en     km
en     km

ក្រសួង​ធនធានទឹក​ព្រួយបារម្ភ​ ជំនន់​ទឹកភ្លៀង​នៅ​ខេត្ដ​ភាគ​ខាងកើត​

Share

​ភ្នំពេញ​ ៖​ កម្ពុជា​កំពុង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​ ដែល​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខេត្ដ​ភា​ខាងកើត​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​ អភិបាល​ខេត្ដស្វាយរៀង​ អះអាង​ថា​ ទឹកភ្លៀង​មិន​ទាន់​បង្ក​បញ្ហា​អ្វី​ដល់​ផលដំណាំ​កសិករ​ឡើយ​។​

​ភ្លៀង​នឹង​នៅ​តែ​បន្ដ​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ ដែល​បណ្ដាល​ឲ្យ​រាជធានី​-​ខេត្ដ​ ចំនួន ៣ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​។​

​លោក​ ចាន​ យុ​ត្ថា​ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ដឹង​នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ នេះ​ថា​ ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​ ប៉ុន្ដែ​ក្នុង​កម្រិត​មួយ​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​។​ តែ​យ៉ាងណា​លោក​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ជុំវិញ​ខេត្ដ​នៅ​ភាគ​ខាងកើត​ ដែល​មាន​ដូច​ជា​ ខេត្ដព្រៃវែង​ ខេត្ដ​ត្បូងឃ្មុំ​ និង​ផ្នែក​ខ្លះ​ នៃ​ខេត្ដស្វាយរៀង​ កំពុង​រង​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ លោក​ ចាន់​ យុ​ត្ថា​ ៖«​ដូចដែល​ខ្ញុំ​បាន​បញ្ជាក់​ជូន​ ទំនាប​កណ្ដាល​ភាគ​ខាង​កើតជា​ពិសេស​ ព្រៃវែង​ ស្វាង​រៀង​ និង​បណ្ដា​ខេត្ដ​មួយ​ចំនួន​ជាប់​ព្រំដែន​វៀតណាម​នេះ​អាច​នឹង​ទទួល​ទឹកភ្លៀង​ បើ​ទោះជា​មិន​ច្រើន​ ក្នុង​កម្រិត​បង្គួរ​ក៏​យើង​បារម្ភ​ដែរ​ព្រោះ​អី​វា​មាន​ជំនន់​រួច​ស្រេច​ទៅ​ហើយ​ ហើយ​យើង​កំពុង​មាន​វិ​ធនា​ការ​រំដោះ​ចេញ​នេះ​បាទ​»​។​

​តែ​យ៉ាងណា​លោក​ ចាន់​ យុ​ត្ថា​ ក៏​នៅ​តែ​មាន​សំណូម​ដល់​ពលរដ្ឋ​ឲ្យ​នៅ​តែ​បន្ដ​ប្រុង​ប្រ័​ត្ន​ជាប់​ជា​និច្ច​ករណី​មាន​ភ្លៀង​ខ្លាំង​ និង​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​គួរ​ជៀសវាង​ដើម្បី​បង្កា​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​។​

​ជាង​នេះ​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​បន្ដ​ថា​ ក្រៅពី​បណ្ដា​ខេត្ដ​ភាគ​ខាងកើត​ជាប់​និង​ប្រទេស​វៀតណាម​ដែល​មានទឹក​លិច​ហើយ​ នៅ​រាជធានី​ភ្នំពេញ​ ក៏​មានទឹក​លិច​ផង​ដែរ​ នៅ​តំបន់​ក្បែរ​និង​សាលាក្ដី​ខ្មែរក្រហម​ក៏​ប៉ុន្ដែ​ក្រសួង​ធនធានទឹក​ សហការ​ជាមួយ​អភិបាល​រាជធានី​ បាន​រំដោះ​ទឹក​ទាំងនោះ​ចេញ​រូ​ច​ហើយ​រាល់​ហើយ​។​

​ជុំវិញ​ជំនន់​ទឹកភ្លៀង​នេះ​ តាម​អភិបាល​ខេត្ដស្វាយរៀង​លោក​ ម៉ែ​ន​ វិបុល​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទឹកបាន​លិច​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ដ​ ក៏​ប៉ុន្ដែ​មិន​បាន​បង្ក​ជា​ផល់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​នេះ​ឡើយ​ ។​ លោក​អភិបាលខេត្ដ​គិត​ថា​ ទឹកនឹង​ស្រក​ទៅ​វិញ​ត្រឹម​ថ្ងៃស្អែក​ ឬ​ខានស្អែក​ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ដ​មក​ទៀត​។​

​លោក​ ម៉ែ​ន​ វិបុល​ ៖«​វា​ដូច​ពុំ​មានអី​លិច​ ប៉ុន្មាន​ទេ​ វា​នៅ​តាម​ហ្នឹង​ទាំងអស់​ខ្ញុំ​ឲ្យ​ក្រុង​ ស្រុក​រាយការណ៍​មក​ហ្នឹង​ គ្រាន់តែ​ថា​ សន្ទូង​ទឹក​វា​ច្រើន​ប៉ុណ្ណឹង​ តែ​វា​មិន​ទាន់​ខូចខាត​អី​ទេ​ ហើយ​បើ​អត់​ភ្លៀង​ថ្ងៃ​ហ្នឹង​ ខានស្អែក​អី​ វា​ស្រក​ទៅ​ លឿន​ទេ​»​។​
​យោង​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ភ្លៀង​នឹង​បន្ដ​ធ្លាក់​ដល់​ថ្ងៃ​ទី​២២​ ខែតុលា​ ដែល​នាំ​ឲ្យ​ទឹកទន្លេ​ហក់​ឡើង​ខ្ពស់​ជា​ថ្មី​ទៀត​៕

Share

Image
Image
Image