en     km
en     km

ក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ាសំណុំរឿងម្រាមដៃស្អាត

Share

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថានប័នចុងក្រោយនៃការដោះស្រាយវិវាទការបោះឆ្នោត បានសម្រេច តំកល់ទុកជាបានការនូវសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ដែលដាក់ពិន័យទៅលើអតីតសមាជិកគណៈបក្សសង្គ្រោះជាតិខេត្តបាត់ដំបងពីររូបករណីយុទ្ធនាការម្រាមដៃស្អាត។

នៅក្នុងសវនការនៅព្រឹកថ្ងៃពុធ ទី ១៥ សីហានេះ ក្រុមប្រឹក្សាធម្មនុញ្ញបានទាត់ចោលបណ្ដឹងសារទុក្ខរបស់សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ២រូបដែលប្ដឹងជំទាស់សេចក្ដីសម្រេចរបស់ គ.ជ.ប. ផាកពិន័យលើរូបគេ ។

ក្រុមប្រឹក្សាធម្មនុញ្ញតាមរយៈសវនាការជំនុំជម្រះជាសាធារណៈ បានសម្រេចរក្សាការសម្រេចរបស់ គ.ជ.ប ដដែល ហើយថែមទាំងបានបិទផ្លូវតវ៉ា។

លោក ថោង សារឿន និងលោក គ្រុយ គឹមសាំង អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ បានដាក់បណ្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃទី០៨ ខែសីហា។ នៅក្នុងសេចក្តីសម្រេចនោះ គ.ជ.ប បានសម្រេចផាកពិន័យលោកថោង សារឿន និងលោក គ្រុយ គឹមសាំង ជាអតីតសមាជិកគណៈសង្គ្រោះជាតិ ក្នុងម្នាក់ៗជាទឹកប្រាក់៥ លានរៀល ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការម្រាមដៃស្អាត។

សវនាការនៅព្រឹកមិញនេះ ក៏មានមេធាវី សំ សុគង់ និងលោកមេធាវី ជា ជីវ ដែលជាមេធាវីរបស់លោក ថោង សារឿន និង លោក គ្រុយ គឹមសាំងចូលរួមផងដែរ៕

Share

Image
Image
Image