en     km
en     km

ក្រុមហ៊ុននិងរោងចក្រចំនួន ១៩ មានទុន ៦៣២លានដុល្លារ $​ បានវិនិយោគក្នុងខែវិច្ឆិកានេះ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុននិងរោងចក្រចំនួន ១៩ ទីតាំង និងមានទុនវិនិយោគសរុប ៦៣២,៨៥លានដុល្លារអាមេរិក បានបោះទុនរកស៊ីនៅកម្ពុជាក្នុងរយៈពេលមួយខែក្នុងខែវិច្ឆិកាឆ្នាំ២០១៨នេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC។

                                                                                           គំរូរោងចក្រ។រូបតំណាង

 

បើតាម CDC ការសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន និងរោងចក្រសហគ្រាសទាំង១៩នេះ អាចផ្តល់ការងារជូនកម្មករបានចំនួន ៩៥៦១កន្លែង។

តាមរយៈវិញ្ញាបនប័ត្រចុះបញ្ជីផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន និងរោងចក្រសហគ្រាសទាំងនោះ បានបោះទុន វិនិយោគទៅលើ សណ្ឋាគារចំនួន ៣ ទីតាំងនៅក្រុងព្រះសីហនុ រោងចក្រផលិតទុយោ និងប្លាស្ទិក រោងចក្រកាត់ដេរសំលៀកបំពាក់ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ផ្សារទំនើប រោងចក្រផលិតភេសជ្ជៈ រោងចក្រផលិតខ្សែអគ្គិសនី ថ្នាំពេទ្យ គ្រឿងសង្ហារឹម និងកសិដ្ឋានដាំកូនកៅស៊ូជាដើម។

គួររំលឹកថា រយៈពេល ១០ខែចាប់ពីខែមករា ដល់ខែកក្កដាក្នុងឆ្នាំ ២០១៨នេះ មានរោងចក្របង្កើតថ្មីចំនួន១៤០ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។

ដោយឡែករបាយការណ៍របស់ក្រ​សួង​ឧស្សា​ហ​កម្ម ​និង​សិ​ប្ប​កម្ម​បង្ហាញថា រយៈពេល១០ខែក្នុងឆ្នាំនេះមានរោងចក្រចំនួន ៤០ ត្រូវបិទទ្វារ ក្នុងនោះមាន ៣២ រោងចក្រជារោងចក្រកាត់ដេរ ​ហើយ​​ការ​បិទ​ទ្វារ​នេះ​ធ្វើ​ឲ្យ​កម្ម​ករ​បាត់បង់​ការ​ងារ​ធ្វើ​សរុប ១៨ ម៉ឺន​នាក់។​

របាយ​ការណ៍​​​ដដែរឲ្យ​ដឹង​ថា វិ​ស័យ​​កាត់​ដេរ​​​រក​ប្រាក់​​ចំ​ណូល​បាន ៥,​៣២ ​ពាន់​​លាន​ដុ​ល្លារ​ នៅ​រយៈ​ពេល​ ៨ ខែ​ដំ​បូងក្នុង​​ឆ្នាំ២០១៨​នេះ​ និងបានកើន​ឡើង​ ១២ ​ភាគ​រយ​បើធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​៕

Share

Image
Image
Image