en     km
en     km

ក្រ​សួ​ង​ការងារ​ប្រកាស​​អនុវត្ត​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដល់កម្មករនិយោជិត

Share

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រកាស​ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​គ្រោង​នឹង​អនុវត្ត​ប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​កម្មករនិយោជិត​ចាប់ផ្តើម​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ដោយ​ចាប់ពី​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ តទៅ​។​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចូលជួបកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង។រូបភាព៖ facebook



​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការងារ​ ឱ្យ​ដឹង​ថា​ កម្មករនិយោជិត​ដែល​កំពុង​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​វែង​នឹង​ទទួល​បានការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ចាប់ផ្តើម​នៅខែ​ មិថុនា​ និង​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ តទៅ​។​

​ក្រសួង​ការងារ​ បន្ថែម​ថា​ ចំពោះ​ការ​ទូទាត់​បើកប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​របស់​កម្មករនិយោជិត​ ដែល​មានតំាងពី​មុន​ ឆ្នាំ​ ២០១៩​ ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​វិ​ស័​យឯ​ក​ជន​ ដើម្បី​កំណត់​កាលវិភាគ​ជាក់លាក់​។​

​ក្រសួង​អះអាង​ថា​ ក្នុងអំឡុងពេល​ការ​ទូទាត់​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដោយ​ក្រសួង​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្របច្បាប់​ដល់​កម្មករនិយោជិត​មាននៅ​ពេល​សហគ្រាស​គ្រឹះស្ថាន​ក្ស័យធន​ ឬ​បិទទ្វារ​មិន​ទាន់​បាន​ទូទាត់​ជូន​កម្មករនិយោជិត​៕

Share

Image
Image
Image