en     km
en     km

គីម ជុងអ៊ុន គ្រោងពិនិត្យក្រុមហ៊ុនអេឡិចត្រូនិច Samsung នៅវៀតណាមផ្ទាល់

Share

កាលពីថ្ងៃអាទិត្យ មន្រ្ដីជាន់ខ្ពស់កូរ៉េខាងជើងបានឱ្យដឹងតាមសារព័ត៌មាន យ៉ុង ហាប់ថា លោក​​​គីមជុអ៊ិន  នឹងធ្វើដំណើរទៅវៀតណាមមុនជំនួបកំពូលជាមួយលោកដូណាល់ត្រាំដើម្បីទៅមើលស្ថានភាពតំបន់ឧស្សាហកម្មមួយចំនួននៅវៀតណាម ដូចជារោងចក្រ ផលិតទូរស័ព្ទដៃ Samsung ជាដើម ។

                                                         គីម ជុងអ៊ុន និងដូណាល់ត្រាំ និងជួបគ្នាម្តងទៀតនៅវៀតណាម។

 

ជំនួបកំពូលនៃមេដឹកនាំអាមេរិកប្រធានាធិបតីដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើង នឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ កុម្ភៈ នៅខេត្តដាណាងប្រទេសវៀតណាម។ ជំនួបនេះផ្ដោតលើ ការចរចាអំពីការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មន្រ្ដីកូរ៉េខាងជើងបន្តថាដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងអមជាមួយនឹងពេលវេលាដ៏មានអត្ថន័យនៃកិច្ចប្រជុំរបស់បុរសខ្លាំងទាំងពីរ ហើយលោកគីមជុងអ៊ុន ទំនងនឹងពាំនាំនូវអ្វីថ្មីក្រោយពីទៅប្រទេសវៀតណាម ។ជាមួយគ្នានេះ លោកនឹងមិនគួរខកខានការទៅទស្សនារោងចក្រផលិតទូរស័ព្ទដៃសាំសុងនៅប្រទេសវៀតណាមនោះទេ។

គិតពីថ្ងៃនេះ សល់តែមួយសប្ដាហ៍ជាងប៉ុណ្ណោះសម្រាប់ថ្ងៃទី ២៧ ២៨ កុម្ភៈនៃកិច្ចប្រជុំនេះ តែដោយយោងតាមព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតតំបន់រោងចក្រនៃខេត្ត បាក់ ណីញ ថាមាន មន្រ្ដីមួយចំនួន រួមមាន លោក Kim Chang-son ដែលគេស្គាល់ថាជាបុគ្គលិកជំនិតលោក គីមបានមកដល់វៀតណាមតាំងពីថ្ងៃសៅរ៍ និងបានបើកបរឆ្វែលចុះឡើងពិនិត្យមើលក្រុមហ៊ុន Samsung

បើសិនណា លោកគីម នឹងទៅទស្សនកិច្ចនៅក្រុមហ៊ុន Samsung មែន នោះគឺជាសារមួយទៅកាន់សហគមន៍អន្ដរជាតិហើយ ថា កូរ៉េខាងជើងមានចេតនាពេញទំហឹងហើយក្នុងការកែប្រែនិង ចំហទីផ្សាររបស់ខ្លួន។

ដោយឡែក ខាងក្រុមហ៊ុនសាំសុងបានថ្លែងភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ តែថា នឹងរង់ចាំព័ត៌មានពិតប្រាកដដើម្បីត្រៀមខ្លួនទទួលរូបលោកគីម។

ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានសាងសង់រោងចក្រនៅ Bac Ninh ក្នុងឆ្នាំ 2008 និងនៅថៃ នៅក្នុងឆ្នាំ 2013 ។ ចាប់តាំងពីពេលនោះមកស្ទើរតែពាក់កណ្តាលនៃស្មាតហ្វូនរបស់ប្រជាជនវៀតណាមប្រែមកប្រើ ផលិតនៅក្នុងប្រទេស។

បើតាមការកត់សម្គាល់តាមរយៈប្រតិភូមវៀតណាមគេរំពឹងថា លោកគីមនឹងមិនត្រឹមតែទៅក្រុមហ៊ុនអេឡិចត្រូនិច Samsung ទេ តែនឹងទៅតំបន់ព្រំដែនវៀតណាមចិននៃខេត្ត ឡាង សុន ដោយធ្វើដំណើរតាមរថភ្លើង ​និង ទៅឆ្នេរសមុទ្រហាឡុង ដែលជាតំបន់ទេសចរពេញនិយម។

សារព័ត៌មាន រ៉យទ័រ បានបញ្ជាក់ថា ដំណើរមកដល់របស់លោកគីម គឺនៅថ្ងៃទី២៥ខែកុម្ភៈមុនជំហានលោកត្រាំ។នេះជាប្រវត្តិសាស្រ្ដមួយទៀតក្រោយពីជីតារបស់លោកគីមដែលជាស្ថាបនិកប្រទេសកូរ៉េខាងជើងបានមកកាន់វៀតណាម កាលពីឆ្នាំ១៩៦៤ ហើយ៥៤ឆ្នាំក្រោយគឺលោកគីម នេះហើយដែលមករឹតបន្ដឹងចំណងមិត្តភាពខ្លួនជាចំហម្ដងទៀត៕

Share

Image
Image
Image