en     km
en     km

គ.ជ.ប គ្រោងនឹងចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋជិតកន្លះលាននាក់

Share

ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គ្រោងនឹងចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ៤៨ ម៉ឺន ៩ពាន់ ៩៦៣នាក់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៩ម៉ឺន ៥ពាន់ ៩២៨នាក់ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ មានចំនួន ៨លាន ៣សែន ៨ម៉ឺន ២១៧នាក់ និងការិយាល័៧យបើឆ្នោត ឆ្នាំ២០១៨ មានចំនួន ២ម៉ឺន ៣ពាន់ ៣០១ការិយាល័យ (កើនឡើងចំនួន ៣៣៤ ការិយាល័យ)។

បញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨នេះ គឺមានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ​ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។ ក្នុងករណីទាំងនេះ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ។

គ.ជ.ប សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងចូលរួមសហការជាមួយ គ.ជ.ប ដើម្បីមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោតនាពេលខាងមុខឱ្យបានគ្រប់គ្នា។ សូមកុំភ្លេចការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨ មានរយៈពេល តែ ១៨ ថ្ងៃ គឺពីថ្ងៃទី១ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨៕

Share

Image
Image
Image