en     km
en     km

គ.ជ.ប ណែនាំដល់គ.ជ.ប រាជធានី-ខេត្តពង្រឹងសន្ដិសុខសម្រាប់ការបោះឆ្នោតសមាជិកព្រឹទ្ធសភា

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្ដីណែនាំដល់ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវមានកិច្ចសហការការងារសន្ដិសុខ សុវត្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ ដែលលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨។

សេចក្ដីណែនាំ លេខ ០០១ ដែលចុះហត្ថលេខាដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កាលពីថ្ងសទី ០៨ ខែមករា ឆ្នាំ២០១៨នេះ បានសង្កត់ធ្ងន់ថា៖«ដើម្បីធនាសន្ដិសុខ​សុវត្ថិភាពសណ្ដាប់ធ្នាប់សាធា រណៈ និងបរិយាកាសនយោបាយល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និងយុត្ដិធម៌ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ ឆ្នាំ២០១៨ ប្រធាន គធ.ខប ត្រូវធ្វើការយ៉ាងយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អ និងត្រូវមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងមួយសប្ដាហ៍ម្ដង ឬអាចច្រើនជាងនេះប្រសិនបើមានការចាំបាច់ »។

តាមសេចក្ដីប្រកាសនេះ គ.ជ.ប ក៏បានក្រើនរំលឹកដល់ ប្រធានគណៈកម្មការរាជធានីខេត្ដដែលរៀបចំការបោះឆ្នោត ត្រូវយកចិត្តទុកដាក់អនុវត្តនូវសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ការបោះឆ្នោតព្រឹទ្ធសភាធ្វើឡើងដោយអង្គបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤មិថុនាឆ្នាំ២០១៧និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត សមាជិកសភា។

សមាជិកព្រឹទ្ធសភា ដែលឆ្លងកាត់ការបោះឆ្នោតមាន ៥៨រូប និង ៤រូបទៀត កើតចេញពីការតែងតាំងពីព្រះមហាក្សត្រ និង២រូបទៀតតែងតាំងពីសមាជិកសភា។ សមាជិកព្រឹទ្ធសភា តំណាងភូមិភាគដែលមាន៩ភូមិភាគ៕

Share

Image
Image
Image