en     km
en     km

គ.ជ.បទទួលបាន១៥០បណ្ដឹងអំឡុងពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតព្រឹទ្ធស​ភា

Share

ភ្នំពេញ៖ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ធ្នូ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងសរុប ១៥០ បណ្ដឹង។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ស្ដីពី ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ ឆ្នាំ២០០១៨ ចុះនៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៨។

តាមសេចក្ដីប្រកាសព័ត៌មានគ.ជ.ប នេះ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្ដឹងចំនួន ១២៣ បណ្ដឹង គណបក្សខ្មែររួបរួមជាតិ​ចំនួន ១០បណ្ដឹង និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ១៧បណ្ដឹង។

គួរបញ្ជាក់ដែរថា ក្នុងចំណោមបណ្ដឹងទាំងអស់ខាងលើ គណៈកម្មការរាជធានី -ខេត្ត រៀបចំការបោះឆ្នោត បានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង ចំនួន ១៤៤ បណ្ដឹង ចារបដិសេធ ១បណ្ដឹង ធ្វើលិខិតជូនដំណឹង ចំនួន ៣បណ្ដឹង និងបណ្ដឹងសុំដកពាក្យបណ្ដឹងចំនួន ២បណ្ដឹង។ ដោយឡែកចំពោះការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងនៅ គ.ជ.ប និងនៅក្រុមប្រឹក្សាធម្មនុញ្ញមិនមាននោះទេ៕

 

Share

Image
Image
Image