en     km
en     km

ចិននឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយសក្ដានុពលកម្ពុជានៅចិន

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ នៅក្នុងទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ដើម្បីផ្សព្វផ្សាយសក្ដានុពលកម្ពុជានៅប្រទេសចិននិងទៅកាន់ពិភពលោក។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈការចុះផ្សាយនេះបង្ហាញថា ការប្រកាសរបស់លោក ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើស្នើគម្រោងនេះ គឺនៅក្នុងជំនួបពិភាក្សាជាមួយ លោក កៅ យ៉ុនទ័រ (Kao Yun De) នាយកប្រតិបត្តិក្រុមហ៊ុន Khmer First Investment Holding Group និងលោកស្រី លាំង ស៊ែវណាន (Lang Xaionan) នាយិកាក្រុមហ៊ុន  យ៉ូនណាន ស៊ីង ឡុង អ៊ីនវេសមិន ខូល អិល ធីឌី ( Yunnan Xiang Long Investment Co., Ltd) នៅទីស្តីពីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

សេចក្ដីប្រកាសនេះ បញ្ជាក់ទៀតថា ការធ្វើបែបនេះដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា និងចិន។

យ៉ាងណាមិញ តំណាងក្រុមហ៊ុនទាំងពីរ បានសន្យាបង្កើតមជ្ឈមណ្ឌលនេះឱ្យបានច្រើន នៅតាមទីក្រុងដ៏ទៃទៀត នៅក្នុងខេត្តយូណាន ដើម្បីផ្សព្វ ផ្សាយអំពីសក្តានុពលប្រទេសកម្ពុជា ព្រមទាំងខិតខំកៀងគរវិនិយោគិនខេត្តយូណាន ឱ្យមកធ្វើការបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជានាពេលអនាគត។

គួររំលឹកដែរថា កន្លងមកក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការជាមួយវិស័យឯកជនមួយចំនួននិងបង្កើតឱ្យមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥កន្លែង នៅតាមបណ្តាទីក្រុងធំៗ នៃ ប្រទេសចិន មានដូចជា៖  ក្វាងចូវ, ហៃនីង, ស៊ីអាន, ហុងកុង និងប៉េកាំង។ តាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ ជាចំណែកក្នុងការផ្សព្វផ្សាយផលិតផលខ្មែរ វិស័យទេសចរណ៍ និងវប្បធម៌ជាតិ នៅលើទីផ្សារប្រទេសចិនយ៉ាងទូលំ ទូលាយ៕

Share

Image
Image
Image