en     km
en     km

ចិនប្រើថ្នាំប្រយុទ្ធនឹងជំងឺអេដស៍ទប់ស្កាត់វីរុសCorona

Share

សារព័ត៌មានអាមេរិកBloombergបានចុះផ្សាយកាលពីថ្ងៃទី២៦មករានេះថា រដ្ឋាភិបាលចិនបានសម្រេចប្រើថ្នាំប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដើម្បីព្យាបាលអ្នកជំងឺឆ្លងវីរុសCorona2019ដែលកំពុងរីករាលដាលនៅប្រទេសចិនជាពិសេសនៅខេត្តហ៊ីប៉ី។ ប្រភពដដែលនោះបានបញ្ជាក់ថាគណៈកម្មការសុខាភិបាលចិនថ្នាក់ជាតិបានប្រើប្រាស់ប្រភេទថ្នាំប្រឆាំងមេរោគអេដស៍គឺABBVIE Inc’s Hiv ក្នុងការព្យាបាលបន្ទាន់ទប់ស្កាត់វីរុសកូរូណា។គណៈកម្មការនេះបានបញ្ជាក់ទៀតថា ការប្រើនេះបូកនឹងថ្នាំពីរប្រភេទទៀតគឹថ្នាំLopinavir និង Ritonavir។គណៈកម្មាការនេះបានបញ្ជជាក់ទៀតថា ការប្រើប្រាស់ថ្នាំប្រភេទនេះមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ។តែយ៉ាងណាបានចេញបញ្ជាអ្នកជំងឺត្រូវទទួលថ្នាំលេបទាំងពីរប្រេភេទនេះក្នុងមួយថ្ងៃពីរដង  និងជំនួយបច្ចេកទេសស្ពង់មួយថ្ងៃពីរដង។

ទស្សនាវដ្ដីរបស់ប្រទេសចិនដែលមានឈ្មោះថាmedical journal lancetបានធ្វើការចុះផ្សាយថាចិនកំពុងតែព្យាបាលដោយថ្នាំបីប្រភេទនេះដែរហើយសម្រាប់មជ្ឈមណ្ឌលបង្ការនិត្រួតពិនិត្យជំងឺឆ្លងកំពុងតែចាប់ផ្ដើមធ្វើការវិភាគទៅលើវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។អ្នកជំនាញសុខាភិបាលផ្នែកផ្លូវដង្ហើមម្នាក់នៅសកលវិទ្យាល័យប៉េកាំង Wang Guang Faបានឆ្លងជំងឺនេះបានប្រាសប់សារព័ត៌មានChina News Week ថាដុកទ័របស់លោកបានប្រាប់លោកអោយប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ហើយថ្នាំនោះពិតជាបានធ្វើឱ្យលោកមានការធូរស្បើយដែរ។

មកទល់ព្រឹកថ្ងៃទី២៨នេះ ចិន និង​ប្រទេសជាច្រើនជុំវិញពិភពលោកមានការញញើត ក្នុងការរីករាលដាលនៃជំងឺថ្មីកកើតពីវីរុសកូរូណា។បច្ចុប្បន្នភាពនៃជំងឺបញ្ជាក់ថាមនុស្ស១០៦នាក់សុទ្ធតែជនជាតិចិនបានស្លាប់ហើយជាង៤០០០នាក់បានឆ្លងជំងឺនេះ។ ពីរប្រទេសចុងក្រោយបានធ្វើឱ្យជំងឺនេះកើតដល់ទៅ១៥ប្រទេសគឺប្រទេសកម្ពុជាមួយករណីនិងអាល្លឺម៉ង់មួយករណី។

មនុស្សជាង៥៦លាននាក់ដែលរស់នៅ២០ក្រុងនៅប្រទេសចិនជាពិសេសក្រុងវូហានត្រូវបានរដ្ឋាភិបាលចិនហាមមិនអោយចេញទៅក្រៅទាំងអស់។ឥលូវនេះប្រធានអង្គការសុខភាពពិភពលោកបានកំពុងស្នាក់នៅប្រទេសចិនដើម្បីតាមដានជាមួយនឹងអាជ្ញាធរចិន។

ក្នុងមួយថ្ងៃវីរុសកូរូណាបានសម្លាប់មនុស្សចន្លោះពី១៥ទៅ៣០នាក់  បើតាមអាជ្ញាធរនៃខេត្តហ៊ូប៊ីជាចំណុចស្នូលនៃការផ្ទុះវីរុសកូរ៉ូណាមនុស្ស២៤នាក់បានបស្លាប់និង ១២៩១នាក់បនាឆ្លងជាហេតុធ្វើអោយប្រទេសចិនកើន ឡើងរហូតល់ទៅ៤០០០ករណី។

តួលេខសរុបចុងក្រោយនៃជំងឺឆ្លងបានរាលដាលដល់ទៅ១៥ប្រទេសរួមមានចិន៤០០០ករណីជាង ស្លាប់១០៦នាក់​ថៃ ៨ករណី អូស្រ្ដាលី ៥ករណី សហរដ្ឋអាមេរិក៥ករណី ជប៉ុន ៤ករណី ម៉ាឡេស៊ី ៤ករណី កូរ៉េខាងត្បូង ៤ករណី បារាំង៣ ករណី កាណាដា ២ករណី វៀតណាមពីរករណី កម្ពុជា អាល្លឺម៉ង់ ណេប៉ាល់ ស្រីលង្កា មួយប្រទេស មួយករណី។

អង្គការសុខភាពពិភពលោកបានធ្វើការណែនាំពីវិធីបង្ការដោយការលាងដៃនឹងសាប៊ូហាមប៉ះភ្នែកច្រមុះឬមាត់អ្នកប្រើដៃសដែលពុំបានលាង ចៀសវាងទៅកន្លែងមនុស្សកកកុញនិងប៉ះសត្វព្រោះជំងឺនេះអាចឆ្លងតាមលាមក កណ្ដាស់ និង ការទំនាក់ទំនងរួមមនឹងការប៉ះ ភ្នែក មាត់ច្រមុះ អ្នកសង្ស័យមានជំងឺ។តែទោះយ៉ាងណាក៏ដោយអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសអាសន្នករណីផ្ទុកវីរុសថ្មីនេះនោះទេ។

ប្រែសម្រួល៖ ពៅនិកា

Share

Image
Image
Image