en     km
en     km

ចិន​ បន្ត​ចាក់​ឬ​ស​ជ្រៅ​ទៀត​ ចូល​បេះដូង​មេដឹកនាំ​ថ្មី​ ហ្ស៊ិ​ម​បា​វ៉េ​

Share

​ភ្លាមៗ​បន្ទាប់​ពី​ដឹង​ថា​ មេដឹកនាំ​ថ្មី​ហ្ស៊ិ​ម​បា​វ៉េ​ ដែល​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​ កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ចេញពី​គណបក្ស​ Zanu-PF​ ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ មេដឹកនាំ​ចិន​ និង​អ្នក​សិក្សា​ភូមិសាស្ត្រ​នយោបាយ​បក្សកុម្មុយនិស្ត​ចិន​ បាន​សំឡឹង​ជា​ថ្មី​ទៀត​ បន្ត​ចាក់​ឬ​ស​ជ្រៅ​ទៀត​ចូល​បេះដូង​ប្រធានាធិបតី​ថ្មី​ Mnangagwa​។​
​តើ​លោក​ Mnangagwa​ ដូចនឹង​អតីត​ប្រធានាធិបតី​ រូ​បឺត​មូ​ហ្គា​បេ​ដែរ​ឬទេ​?

​លោក​ នួន​ បូ​រិ​ន​ ជូន​សេចក្ដី​ប្រែ​សម្រួល​៖

 

​គ្រាន់តែ​ដឹង​ថា​សាលដីកា​តុលាការ​រដ្ឋធម្មនុញ្ញ​ប្រកាស​ថា​ លោក​ម៉ា​ណា​ន់​ហ្គា​វ៉ា​(Mnangagwa)​ ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ចិន​ប្រជាមានិត​ បាន​ចាត់តាំង​ក្រុម​គណៈប្រតិភូ​ពិសេស​ មក​ចូលរួម​អបអរសាទរ​ ការ​ស្បថ​ចូល​កាន់​តំណែង​ របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ ណា​ន់​ហ្គា​វ៉ា​ ត្រូវ​បាន​ ប្រធានាធិបតី​ចិន​ហ្ស៊ី​ជី​ន​ភីង​អញ្ជើញ​ ទៅ​ទស្សនកិច្ច​ក្រុង​ប៉េ​កាំ​ង​ អោយមក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន​ -​អាហ្វ្រិក​។​ កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ទី​៣​ដល់ទី​៤​កញ្ញា​ឆ្នាំ​២០១៨​នេះ​ ដែល​ចិន​ជា​ម្ចាស់ផ្ទះ​។​ដោយឡែក​ជំនួប​កំពូល​រវាង​ស៊ី​ និង​ម៉ា​ណា​ន់​ហ្គា​វ៉ា​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ល​កញ្ញា​។​

​សារព័ត៌មាន​ The​ Herald​ ចុះ​ផ្សាយ​ថា​ ជំនួប​កំពូល​ រវាង​សម​ភាគី​ទាំង​ពីរ​ ស៊ីជី​ន​ភីង​និង​ម៉ា​ណា​ន់​ហ្គា​វ៉ា​ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ សំដៅ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​កាន់តែ​ជ្រៅ​ទៀត​នៃ​ចំណងមិត្តភាព​ ដែល​មាន​ស្រាប់​ ដោយ​បន្សល់​ទុក​របស់​អតីត​ប្រធានាធិបតី​មូ​ហ្គា​បេ​។​ ក្រោយ​ពី​ជួប​ជាមួយ​ លោក​ស៊ីជី​ន​ភីង​ លោក​ណា​ន់​ហ្គា​វ៉ា​ត្រូវ​ជួប​ជាមួយ​ថា្ន​ក់​ដឹកនាំ​ជាន់ខ្ពស់​ចិន​ជា​ច្រើន​ទៀត​ក្នុង​នោះ​មាន​លោក​ Li​ Zhanshu.​ប្រធាន​សភា​ប្រជាជន​ចិន​ផង​ដែរ​។​ បេសកជន​រង​នៃ​ស្ថានទូត​ចិន​ ប្រចាំ​ហ្ស៊ិ​ម​បា​វ៉េ​ លោក​ Zhao​ Baogang​ និយាយ​ថា​ លោក​ណា​ន់​ហ្គា​វ៉ា​បាន​ទទួលយក​ហើយ​ ការ​អញ្ជើញ​របស់​លោក​ស៊ីជី​ន​ភីង​។​ មន្ត្រី​ការទូត​ចិន​រូប​នេះ​បញ្ជាក់​ថា​ ក្រុង​ប៉េ​កាំ​ង​អោយ​តម្លៃ​ខ្ពស់​ចំពោះ​ ទំនាក់ទំនង​ថ្មី​ឡើង​វិញ​ជាមួយ​ក្រុង​ហា​រ៉ា​រេ​។​

​ទំនាក់ទំនង​ចិន​និង​ហ្ស៊ិ​ម​បា​វ៉េ​ កាលពី​សម័យ​លោក​មូ​ហ្គា​បេ​

​ទំនាក់ទំនង​ស្អិតរ​មួ​ត​បំផុត​ រវាង​ចិន​និង​ហ្ស៊ិ​ម​បា​វ៉េ​គឺ​ក្រោម​ការ​ដឹកនាំ​របស់​លោក​មូ​ហ្គា​បេ​។​ ប្រទេស​ពីរ​នេះ​ សឹង​ក្លាយ​បេះដូង​តែ​មួយ​ទៅ​ហើយ​។​ អ្វី​ដែល​អាច​និយាយ​បាន​ដូចនេះ​ គឺ​ស្ដែង​ចេញ​តាម​រយៈ​សហ​ប្រតិបត្តិ​លើ​វ​ស័​យ​ពាណិជ្ជកម្ម​ ដែល​ចិន​បោះទុន​យ៉ាង​ចូល​ក្នុង​ប្រទេស​អាហ្វ្រិក​ក្រីក្រ​មួយ​នេះ​។​ ជា​ស្ដែង​នៅ​កាលពី​ ឆ្នាំ​២០១៦​ ចិន​បាន​ទំលាក់​លុយ​កម្ចី​ ១​ពាន់​លាន​ដុល្លារ​ តាម​រយៈ​ធនាគារ​ នី​ហរ​ណ៍​អា​ហរ​ណ៍​ របស់​ចិន​ ដែល​ប្រាក់​កម្ចី​ថ្មី​នេះ​នាំ​អោយ​ហ្ស៊ិ​ម​បា​វ៉េ​ក្លាយជា​កូនបំណុល​ដ៏​ធំ​ជាងគេ​នៅ​ទ្វីបអាហ្វ្រិក​ របស់​ចិន​។​ ប្រាក់​កម្ចី​នេះ​ ផ្ដោត​លើ​ វិនិយោគ​របស់​ចិន​ ដោយ​ផ្ទាល់​ទៅ​លើ​ គំរោង​ស្ថាបនា​ វា​រី​អគ្គិសនី​ និង​ រ៉ែ​ក្នុង​ដី​។​ តាម​រយៈ​ប្រាក់​កម្ចី​នេះ​ នាំ​អោយ​ចិន​ កាន់តែ​គិត​ទៅ​រក​ភាព​ជោគជ័យ​ថែម​ទៀត​ នៅ​ក្នុង​អន្តរកាល​របស់​លោក​ ណា​ន់​ហ្កា​វ៉ា​ ប្រាំ​ឆ្នាំទៅ​មុខ​ទៀត​។​

​តើ​ លោក​ ម៉ា​ណា​ន់​ហ្គា​វ៉ា​ដូចនឹង​អតីត​ប្រធានាធិបតី​ រូ​បឺត​មូ​ហ្គា​បេ​ដែរ​ឬទេ​?

​លោក​ មូ​ហ្គា​បេ​ ត្រូវ​បាន​ព៌​ណ​នា​ថា​ ជា​មេដឹកនាំ​ ដែល​ក្រោម​ឥទ្ធិពល​ចិន​។​ អតីត​មេដឹកនាំ​រូប​នេះ​ត្រូវ​បាន​ដកហូត​អំណាច​ នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​ ឆ្នាំ​២០១៧​ ដោយ​រដ្ឋប្រហារ​យោធា​ បន្ទាប់​ពី​មេបញ្ជាការ​ហ្ស៊ិ​ម​បា​វ៉េ​ លោក​ ឧត្តមសេនីយ៍​ ឈី​វេន​កា​ទៅ​ទស្សនកិច្ច​នៅ​ចិន​។​ លោក​ឈី​វេន​កា​បាន​មក​ដល់​ប្រទេស​វិញ​ប្រមាណ​ជា​កន្លះ​ខែ​ ស្រាប់តែ​មាន​ព្រឹត្តិការណ៍​នេះ​កើតឡើង​។​ ករណី​នេះ​ គេ​អាច​គិត​ថា​មក​ពី​លោក​មូ​ហ្គា​បេ​ បណ្ដេញ​លោក​ណា​ន់​ហ្គា​វ៉ា​ពី​អនុ​ប្រធានាធិបតី​ និង​ពី​បក្ស​ Zanu-PF​ ហើយ​មាន​ផែនការ​លើក​បន្តុប​ប្រពន្ធ​របស់​ខ្ល​ន​។​

​រឿងរ៉ាវ​នេះ​ធ្វើ​អោយ​បក្ស​ Zanu-PF​ បែប​បាក់​ផ្ទៃក្នុង​ ហើយ​ ផ្ដើម​អោយ​ចិន​ ព្រួយបារម្ភ​។​ តែ​យ៉ាងណា​លោក​មូ​ហ្គា​បេ​ ត្រូវ​បាន​ដកហូត​ពី​អំណាច​ នៅ​ពេល​លោក​ចាប់​វង្វេងស្មារតី​ក្នុង​វ័យ​៩៣​ឆ្នាំ​ ដែល​មើលទៅ​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​ទៀត​។​ តែ​ជាមួយ​គ្នា​នេះ​លោក​ណា​ន់​ហ្គា​វ៉ា​ ក៏​ធ្លាប់​ទៅ​ជួប​មេដឹកនាំ​ចិន​ស៊ីជី​ន​ភីង​ដែរ​ កាលពី​លោក​ជា​អនុ​ប្រធានាធិបតី​។​ ជំនួប​នេះ​ នាំ​អោយ​ចិន​គិត​ថា​ លោក​ណា​ន់​ហ្គា​វ៉ា​ គឺជា​ឥស្សរជន​បន្តវេន​ យ៉ាង​ពិតប្រាកដ​សម្រាប់​ហ្ស៊ិ​ម​បា​វ៉េ​គឺ​ដូច​ក្ដី​បំណង​មែន​។​ តែ​ចំណោទ​មួយ​ គឺថា​តើ​លោក​ ណា​ន់​ហ្គា​វ៉ា​ ដូចនឹង​អតីត​ប្រធានាធិបតី​ រូ​បឺត​មូ​ហ្គា​បេ​ដែរ​ឬទេ​។​ តាម​ការ​ពី​ចារ​ណា​ លោក​ណា​ន់​ហ្គា​វ៉ា​ គឺជា​អ្នក​កែទម្រង់​ស៊ីជម្រៅ​ សម្រាប់​ហ្ស៊ិ​ម​បា​វ៉េ​ជំនាន់​ក្រោយ​។​ លោក​ត្រូវ​បាន​ព៌​ណ​នា​ថា​ ជា​អ្នកនយោបាយ​ស្អាតស្អំ​អាច​ទទួលយក​បាន​ គឺ​មិន​បុគ្គល​និយម​ពេក​មិន​បក្សពួក​និយម​ពេក​។​ លោក​ក៏​ជា​អ្នក​យុត្តិធម៌​និយម​ដែរ​ព្រោះ​លោក​ជា​អ្នកនយោបាយ​រង​ការ​ឈឺចាប់​ជា​ខ្លាំង​ពី​ណា​ក់​ លោក​ មូ​ហ្គា​បេ​។​

​លោក​ទទួល​បាន​យុត្តិធម៌​ច្រើន​ឡើង​នៅ​ពេល​លោក​ វិល​មក​ធ្វើ​ជា​ប្រធានាធិបតី​លើក​បន្តុប​ដោយ​ពួក​យោធា​ អោយ​ជំនួស​លោក​មូ​ហ្គា​បេ​។​ លោក​បាន​សន្យា​ជា​ច្រើន​ នៅ​ចំពោះ​ហ្វូង​មហាជន​ក្នុង​អំឡុង​ឃោសនា​រក​សំឡេង​ឆ្នោត​។​ ការ​សន្យា​របស់​លោក​ ធ្វើ​ពលរដ្ឋ​មាន​យុត្តិធម៌​ បំបាត់​អំពើ​ពុក​រលួយ​ បក្សពួក​និយម​ ហើយ​បន្ថែម​លើស​ពី​នេះ​លោក​ បាន​សន្យា​អោយ​មាន​ ការ​ដាក់​ទុន​វិនិយោគ​ដោយ​សេរី​ពី​ប្រទេស​ មក​ពី​អឺរ៉ុប​និ​អា​មេ​រិ​ក​ដែល​ទ​ង្វើ​នេះ​ ទទួល​បានការ​គាំទ្រ​ច្រើន​ ធ្វើ​អោយ​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​លើ​គណបក្សប្រឆាំង​ ទោះជា​ ក្រុមប្រឆាំង​ចោទ​ថា​ការ​បោះ​ឆ្នោត​មានការ​បន្លំ​តួលេខ​ក៏​ដោយ​។​

​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ មាន​មេដឹកនាំ​ជា​ច្រើន​មក​សាទរ​ ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន​ និង​អឺរ៉ុប​មួយ​ចំនួន​។​ក្នុង​ពិធី​នេះ​ លោក​ ណា​ន់​ហ្គា​វ៉ា​ មេដឹកនាំ​អាយុ​ ៧៥​ឆ្នាំ​បាន​សន្យា​ដឹកនាំ​ប្រទេស​ ក្រោម​គោលនយោបាយ​ការ​ទេស​ យ៉ាង​ទូលំទូលាយ​៕​

Share

Image
Image
Image