en     km
en     km

ជប៉ុន​ ត្រៀម​បើក​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​ នៅ​កម្ពុ​ជានា​ខែមេសា​ ខាង​មុខ​

Share

ភ្នំពេញ​ ៖​ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​ របស់​ប្រទេស​ជប៉ុន​ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​ នា​អំឡុង​ខែមេសា​ ឆ្នាំ​២០១៨​ខាង​មុខ​ ។​ នេះ​បើ​យោង​តាម​ ប្រធាន​ក្រុមហ៊ុន​ Procast​ (CAMBODIA)​ Co.,Ltd​ ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រីក្រសួង​ការងារ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ


លោក​ Kondo​ Yoshio​ ប្រធាន​ក្រុមហ៊ុន​ Procast​ (CAMBODIA)​ Co.,Ltd​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​ មក​រា​នេះ​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រីក្រសួង​ការងារ​កម្ពុជា​ លោក​ អ៊ិ​ត​ សំ​ហេង​ ស្ដី​ពី​គម្រោង​បង្កើត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​ និង​ការ​បញ្ជូន​កម្មសិក្សាការី​ ទៅ​ម​ប្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។​ ក្នុង​ជំនួប​នេះ​លោក​ ប្រធាន​ក្រុមហ៊ុន​ បាន​ប្រាប់​ទៅ​រដ្ឋមន្ដ្រីក្រសួង​ការងារ​កម្ពុជា​ តាម​រយៈ​អ្នកបកប្រែ​ថា​ វិទ្យាស្ថាន​ថែទាំ​មនុស្ស​ចាស់​នេះ​ នឹង​បណ្ដុះបណ្ដាល​សិក្ខាកាម​កម្ពុជា​ ដែល​មាន​បំណង​ចង់ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ ឲ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ពី​វិធីសាស្ដ្រ​មើលថែ​ទាំង​មនុស្ស​។​

​លោក​ Kondo​ Yoshio​ បាន​បន្ដ​ថា​ អាគារ​វិទ្យាស្ថាន​នេះ​ មាន​កំពង់​ ៥​ជាន់​ ត្រូវ​ចំណាយ​ថវិកា​សរុប​ ៣០០​ម៉ឺន​ដុល្លារ​ ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ខែមេសា​ ឆ្នាំ​២០១៨​។​ ជា​ជំ​ហ៊ាន​ដំបូង​វិទ្យាស្ថាន​នេះ​ នឹង​ចាប់ផ្ដើម​ទទួល​សិក្ខាកាម​ចំនួន​ ១៨០​នាក់​ បណ្ដុះបណ្ដាល​រយៈពេល​ ២​ឆ្នាំ​ ដែល​បង្រៀន​ទៅ​លើ​ជំនាញ​ ការ​ថែទាំ​ចាស់ជរា​ ភាសារ​ជប៉ុន​ និង​ផ្នែក​ព័ត៌មានវិទ្យា​។​ បន្ថែម​លើ​នេះ​លោក​ លោក​ Kondo​ Yoshio​ បាន​សង្កត់ធ្ងន់​ថា​ ការ​បង្កើត​វិទ្យាស្ថាន​នេះ​លោក​មាន​បំណង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន​ ពាក់ព័ន្ធ​ និង​ការ​ថែទាំ​ចាស់ជរា​។​

​លោក​ លោក​ Kondo​ Yoshio​ ៖«​គោលដៅ​ពួក​គាត់​ គឺ​ពួក​គាត់​ចង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​ ឲ្យ​ក្លាយជា​ប្រទេស​មួយ​ដែល​អាច​មាន​ធនធានមនុស្ស​ថែ​ទាំង​ចាស់ជរា​ ឲ្យ​បាន​កាន់តែ​ច្រើន​»​។​

ឆ្លើយ​តប​ លោក​ Kondo​ Yoshio​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​ថា​ វិទ្យាស្ថាន​នេះ​គឺជា​ថ្នាល​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​ដំបូង​បំផុត​នៅ​កម្ពុជា​ ក្នុង​ការ​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​ដល់​កម្មសិក្សាការី​កម្ពុជា​ ដែល​មាន​បំណង​ទៅ​បម្រើ​ការងារ​លើ​សេវា​ថែ​ទាំង​មនុស្ស​ចាស់​នៅ​ប្រទេស​ជប៉ុន​។​ លោក​បន្ដ​ថា​ សេវា​ថែ​ទាំង​មនុស្ស​ចាស់​ គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​បម្រើសេវា​ ត្រូវ​សិក្សា​ពី​ជំនាញ​នេះ​ឲ្យ​បាន​ច្បាស់​ ព្រោះ​តទៅ​ថ្ងៃ​មុខ​ លោក​រដ្ឋមន្ដ្រី​ជឿជាក់​ថា​ មនុស្ស​ចាស់​នឹង​មាន​ចំនួន​កើនឡើង​ ព្រោះតែ​សេដ្ឋកិច្ច​កម្ពុជា​ កាន់តែ​ល្អ​ រួម​ផ្សំ​នឹង​សុខមាលភាព​សង្គម​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ ៖«​តទៅ​ថ្ងៃ​មុខ​ គឺ​អត្រា​មនុស្ស​ចាស់​នឹង​កាន់តែ​កើនឡើង​ ដោយសារ​ថា​ កំណើនសេដ្ឋកិច្ច​ និង​សុខមាលភាព​សង្គម​កាន់តែ​ល្អ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អ​ញ្ចឹ​ង​ទេ​អត្រា​មនុស្ស​ចាស់​ ហើយ​ប្រជាពលរដ្ឋ​កាន់តែ​មាន​អាយុ​វែង​ »​។​

សូម​ជម្រាប​ថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ចំនួន​ ៦​ ដែល​មាន​ដូច​ជា​ ប្រទេស​ជប៉ុន​ ថៃ​ សាធារណរដ្ឋ​កូរ៉េ​ ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ និង​ទីក្រុង​ហុង​ ដោយ​មាន​ពលករ​សរុប​ប្រមាណ​ ១​លាន​ ២​សែន​នាក់​។​ ប្រទេស​កម្ពុជា​ បាន​ចាប់ផ្ដើម​បញ្ជូន​កម្មសិក្សាការី​ របស់​ខ្លួន​ទៅ​ធ្វើ​កម្មសិក្សា​ ឬ​ធ្វើការ​ នៅ​ប្រទេស​ជប៉ុន​ ចាប់តាំងពី​ឆ្នាំ​២០០៧​ ដែល​រហូត​មក​ដល់​ដំណាច់ឆ្នាំ​២០១៧​នេះ​ មាន​ ៦១៧៧​នាក់​ ហើយ​មាន​ស្ដ្រី​ ៣៥៧២​នាក់​៕

Share

Image
Image
Image