en     km
en     km

ជំនឿ​ចាស់​បុរាណ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

Share

ភ្នំពេញ​៖​ ចាប់ពី​ថ្ងៃ​ ០១​ រោច​ ដល់​ថ្ងៃ​ ១៥​រោច​ ខែ​ ភទ្របទ​ ស្ថិត​ក្នុង​ខែកញ្ញា​ គឺជា​រដូវ​បិណ្ឌ​ភ្ជុំ​ ឬ​ហៅ​ថា​ ភ្ជុំបិណ្ឌ​ ដែល​ពលរដ្ឋ​ខ្មែរ​តាំងពី​បុរាណកាល​រៀង​មក​បាន​រៀបចំ​ ចង្ហាន់​ អាហារ​ភោជន​ បង្ហែ​ម​ ច​ង្អា​ប​ នំ​ណេ​ក​ ចេក​ ស្ករ​ និង​ បាន​វេច​នំ​ ជា​ច្រើន​ប្រភេទ​ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ បំណង​ឧទ្ទិស​កុសល​ជូន​ញាតិ​តិ​កា​ ដែល​បាន​បែក​កាយ​ រំលាយ​ខណ្ឌ​ទៅ​។​ តើ​បុរស​ ស្ដ្រី​ វ័យ​ចំណាស់​ពី​ជំនាន់​មុន​ មាន​ជំនឿ​លើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​យ៉ាងណា​ខ្លះ​?​ តទៅ​នេះ​គឺជា​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​លោក​ លៀ​ ស៊ី​ណា​ អំពី​ជំនឿ​ចាស់​បុរាណ​ស្ដី​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ៖​

 

អ្នកស្រី សំ វ៉ាង


​នេះ​គឺជា​រដូវ​បុណ្យ​ភ្ជុំ​ ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ដ៏​ធំ​ក្នុង​ចំណោម​បុណ្យ​ជាតិ​ផ្សេងៗ​ ព្រោះ​ពិធីបុណ្យ​នេះ​មាន​រយៈពេល​រហូត​ដល់​ ១៥​ថ្ងៃ​។​ គ្រប់​ទីវ​ត្ដ​អារាម​ជាង​ ៤០០០​វត្ដ​ នៅ​ប្រទេស​កម្ពុជា​ ដែល​ជាទី​សំណាក់​របស់​ព្រះសង្ឃ​ដើម្បី​សិក្សា​បដិបត្ដិ​ធម៌​ គឺ​លាន់ឮ​ តែ​សំឡេង​ ពិន​ពា​ធ​ និង​សំឡេង​ស្នូ​ត​ ដែល​ជា​សូរ​ស័ព្ទ​ដ៏​សែន​ស្រណោះ​ដ​ង្ហើ​យ​ហៅ​កូនចៅ​ប្រុស​ ស្រី​ ឲ្យ​រូស​រាន់​វិល​វិញ​មក​វិញ​ ជួប​ តា​ យា​ ឪពុក​ ម្ដាយ​ ដែល​ទន្ទឹង​ផ្លូវ​។​

​មាន​ឯកសារ​ជា​ច្រើន​បាន​ចងក្រង​ឡើង​ស្ដី​ពី​ដើម​កំណើត​នៃ​ប្រវត្ដិ​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ជំនឿ​ពី​ការ​ធ្វើ​ពិធីបុណ្យ​មួយ​នេះ​។​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាន​ដើម​កំណើត​តាំងពី​សម័យ​អង្គរ​មក​ម្លេះ​។​ ទាក់ទិន​នឹង​ជំនឿ​នៃ​ការ​គោរព​ប្រតិបត្ដិ​ រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ប្រជាពលរដ្ឋ​មួយ​រូប​រស់នៅ​ឃុំ​ ក្រាំងធ្នង់​ ស្រុក​ទន្លេបាទី​ ខេត្ដតាកែវ​ បាន​និយាយ​ថា​ ការ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​អ្នកស្រី​បានលឺ​ នឹង​អនុវត្ដ​តាម​ឪពុក​ ម្ដាយ​ របស់​អ្នកស្រី​តាំងពី​ដឹងក្ដី​រហូត​មក​ ព្រោះ​អ្នកស្រី​ជឿជាក់​ថា​ ការ​ធ្វើបុណ្យ​នឹង​បាន​ដល់​សាច់ញាតិ​ដែល​ស្លាប់​ទៅ​ពិតមែន​។​

​អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ វ័យ​ ៨៤​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ជឿ​ពី​រឿង​នេះ​ ថា​ពិតជា​មាន​ប្រ​លឹ​ង​ វិញ្ញាណ​ដែល​ត្រូវ​បាន​ប្រ​ឡេ​ង​ពី​ឋាន​រក​ មក​ទទួល​ចំណីអាហារ​ និង​កុសលផល​បុណ្យ​ ពី​ការ​ឧទ្ទិស​កុសល​របស់​សាច់ញាតិ​បងប្អូន​ដែល​រស់នៅ​សព្វថ្ងៃ​។​ អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ ៖«​ចា​ ចាស់ៗ​ គេ​ប្រាប់​អ​ញ្ចឹ​ង​ ថា​បាន​ដល់​ជីដូន​ជីតា​ដែល​ចែក​ឋាន​ទៅ​ហ្នឹង​ ដែល​ឧទ្ទិស​ទៅ​ ដូច​កាន់បិណ្ឌ​កាន់​អីហ្នឹង​ឧទ្ទិស​ទៅ​ដល់​អ្នក​ណា​ដែល​កើតជា​ប្រេត​ ទៅ​នរក​អី​អ​ញ្ចឹ​ង​មក​ស៊ី​មក​អី​មក​ណា​ តែបើ​កើតជា​មនុស្ស​មិន​អី​ទេ​ តែបើ​ប្រេត​មក​លិឍ​ចុង​កន្ទោង​ចុង​អី​ទៅ​ បើ​យើង​មិន​ទៅ​ធ្វើ​ប្រេត​បាន​អី​ស៊ី​មាន​តែ​ស្រែកយំ​ងាប់​ទៅ​ជីដូន​ជីតា​យើង​»​។​

ផ្ទាំងគំនូដែលបង្ហាញពីទារុណកម្មលើពពួកប្រេត

​ព្រោះតែ​ប្រទេស​កម្ពុជា​កាន់​ ពុទ្ធសាសនា​ ហើយ​ត្រូវ​បាន​ដាក់​ចូល​ជា​សាសនា​របស់​រដ្ឋ​ផង​ ទើប​ពលរដ្ឋ​ខ្មែរ​ដែល​កើត​លើ​ទឹកដី​សុវណ្ណ​ភូមិ​មួយ​នេះ​ មាន​ជំនឿ​មុតមាំ​ណាស់​ ទៅ​លើ​រឿង​បុណ្យ​ និង​ បាប​ គុណ​ និង​ ទោស​។​ កត្ដា​ទាំងនេះ​ហើយ​ ដែល​ពលរដ្ឋ​ខ្មែរ​គោរព​យ៉ាង​ខ្ជាប់​ខ្ជូ​ន​ពី​ការ​ធ្វើបុណ្យ​ដាក់​ទាន​។​ អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ ជឿជាក់​ថា​ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ នេះ​ ប្រើ​សិន​បើ​កូនចៅ​មិន​បាន​ទៅ​ទៅ​ជួប​ឪពុក​ម្ដាយ​ ធ្វើបុណ្យ​ដាក់​បាត​ឧទ្ទិស​ដល់​ដូនតា​នោះ​ទេ​ ខ្មោច​ប្រេត​ទាំងនោះ​នឹង​នៅ​ស្រែក​ទ្រហោយំ​បោក​ខ្លួន​ ហើយនឹង​ដាក់​បណ្ដាសា​កូនចៅ​ថែម​ទៀត​។​ អ្នកស្រី​ ហ៊ឹ​ម​ ស៊ុន​ ៖«​ប្រសិនបើ​អត់​ទៅ​វត្ដ​ទៅ​បោះ​បាយបិណ្ឌ​បាយ​អី​អ​ញ្ចឹ​ង​ ដូច​ថា​ ខ្មោច​ជីដូន​ជីតា​ ម៉ាកុង​ពី​ដើម​មក​ថា​ ស្រែកយំ​ រក​ម៉ែ​ ឪ​ មិនឃើញ​ គេ​ទៅ​វត្ដ​ ឃើញ​តែ​គេ​គ្រប់​គ្នា​ហ្នឹង​ស្រែកយំ​នៅ​បោក​ខ្លួន​នៅ​ក្បែរ​វិហារ​ហ្នឹង​»​។​

​ចំណែក​ស្ដ្រី​វ័យ​ ៨០​ឆ្នាំ​ មួយ​រូប​ទៀត​ដែល​មើលទៅ​ហាក់​នៅ​មាន​កម្លាំងកំហែង​មាំមួន​បាន​និយាយ​ដោយ​មាន​ជំនឿ​ថា​ អ្ន​ស្រី​ជឿ​លើ​ការ​ប្រព្រឹត្ដ​ល្អ​ ការ​ធ្វើបុណ្យ​ពិសេស​ គឺរ​ដូច​បុណ្យ​ភ្ជុំ​នេះ​តែ​ម្ដង​។​ នេះ​គឺ​អ្នកស្រី​ សំ​ វ៉ាង​ ជា​ពលរដ្ឋ​មួយ​រូប​ដែល​រស់នៅ​ក្នុង​ឃុំ​ព្រែក​ស្លែង​ ខេត្ដកណ្ដាល​។​ អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នេះ​គឺជា​ទំនៀម​ដូនតា​ខ្មែរ​ដែល​បាន​រៀបចំ​តាំងពី​បុរាណកាល​មក​ ហើយ​អ្នកស្រី​បាន​អនុវត្ដន៍​តាម​ការ​ប្រៀនប្រដៅ​របស់​ម្ដាយ​អ្នកស្រី​តាំងពី​វ័យ​កុមារ​។​ អ្នកស្រី​ វ៉ាង​ គឺជា​ពុទ្ធសាសនិក​ដែល​មាន​ជំនឿ​លើ​ការ​ធ្វើបុណ្យ​នា​រដូវ​ភ្ជុំ​ថា​ ពិតជា​បាន​ដល់​សាច់ញាតិ​ដែល​ស្លាប់​ទៅ​យ៉ាង​ប្រាកដ​។​ អ្នកស្រី​ សំ​ វ៉ាង​ ៖«​សប្បាយ​ចា​ ហើយ​ជឿជាក់​ទៀត​ថា​ នឹង​បាន​ដល់​ម៉ែ​ ឪ​ ដល់​ប្ដី​ដល់​អី​ដែល​អត់​នៅ​អ​ញ្ចឹ​ង​ទៅ​ណា​ សង្ឃឹមថានឹង​ដល់​ តែបើ​អត់​បាន​ធ្វើ​ខ្ញុំ​បារម្ភ​ណាស់​ខ្លាច​ឪពុក​ ម្ដាយ​ ប្ដី​អី​អត់​បាន​ហូប​ បាន​អី​នឹង​គេ​ ឲ្យ​ដឹង​ធ្វើ​ម៉េច​បើ​ជំនឿ​តាំងពី​ម៉ែ​ពី​ឪ​មក​អ​ញ្ចឹ​ង​ហើយ​ សម្រាប់​ខ្ញុំ​ចេះ​តែ​ជឿ​ហើយ​»​។​

ចម្លាក់ប្រេត

​ជាង​នេះ​អ្នកស្រី​ សំ​ វ៉ាង​ បន្ដ​ថា​ អ្នកស្រី​ជឿ​លើ​រឿង​នេះ​ ពីព្រោះ​តែ​សព្វថ្ងៃ​នៅ​មាន​វត្ដ​អារាម​ នៅ​មាន​ព្រះសង្ឃ​ ព្រោះ​បើសិនជា​រឿង​មិន​ពិត​ទាំង​ព្រះសង្ឃ​ និង​វត្ដ​អារាម​ប្រាក​ជា​មិន​មាន​នោះ​ទេ​។​

​តាម​ឯកសារ​បាន​សរសេរ​ថា​ កាលសម័យ​បុរាណ​ចាស់ៗ​ បាន​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ដ​ ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​វត្ដ​ រយៈពេល​ ៣​ខែ​ ចាប់ពី​ថ្ងៃ​ចូល​ព្រះ​វស្សា​ ថ្ងៃ​ ០១​ រោច​ ខែអាសាឍ​ រហូត​ដល់​ចេញ​ព្រះ​វស្សា​ ១៥​កើត​ ខែ​ អស្សុជ​។​ ក៏​ប៉ុន្ដែ​អំ​ណេះ​ក្រោយៗ​មក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​សល់​ត្រឹម​១៥​ថ្ងៃ​ ដោយ​យោង​ទៅ​លើក​ត្ដា​ជីវភាព​របស់​ពលរដ្ឋ​។​ ក៏​ប៉ុន្ដែ​ព្រះសង្ឃ​គ្រប់​អង្គ​ មិន​អាច​និមន្ដ​ចេញ​បិណ្ឌបាត​ទេ​ក្នុង​អំឡុង​ពី​ចូល​ព្រះ​វស្សា​លុះ​ណា​ទាល់តែ​ចេញ​ព្រះ​វស្សា​។​

​ទាក់ទិន​នឹង​ការ​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ តាម​សង្ឃដីកា​របស់​ព្រះ​ភិក្ខុ​វជីរ​ប្ប​ញ្ញោ​ គូ​ សុភាព​ ឲ្យ​ដឹង​ថា​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​របស់​ខ្មែរ​យើង​ដែល​មាន​បំណង​ឲ្យ​កូនចៅ​នឹករលឹក​ដល់​ មាតា​ បិតា​ ជីដូន​ ជីតា​ ដែល​ធ្វើ​មរណកាល​ទៅ​កុំ​ឲ្យ​បំភ្លេច​គុណ​របស់​គាត់​។​ ព្រះ​អង្គ​ឲ្យ​ដឹង​បន្ដ​ថា​ ការ​ធ្វើបុណ្យ​ឧ​ទ្ធិ​សនារ​ដូច​ភ្ជុំបិណ្ឌ​នេះ​ពុំ​មែន​បាន​ន័យ​ថា​ គ្រប់​ជីដូន​ ជីតា​ របស់​មនុស្ស​គ្រប់​គ្នា​ នឹង​យល់​យកកំណើត​កើតជា​ប្រេត​ ជា​អ​សូរ​កាយ​ ឬ​សត្វ​នរក​ នោះ​ទេ​ ក៏​ប៉ុន្ដែ​វា​អាស្រ័យ​ទៅ​លើ​ផលកម្ម​ដែល​បាន​សាង​មក​។​ ព្រះសង្ឃ​ គូ​ សុភាព​ ៖«​ហើយ​វា​អាច​មានកំណើត​អមនុស្ស​ជា​ប្រេត​ ជា​អ​សូរ​កាយ​អី​អ​ញ្ចឹ​ង​ទៅ​ដែល​ទទួល​រង​ទុក្ខ​ស្រេកឃ្លាន​ ហើយ​អាច​មក​បង្ហាញខ្លួន​ ឬ​ក៏​មិន​អាច​បង្ហាញខ្លួន​ទេ​អាហ្នឹង​ជួនកាល​គាត់​ទៅ​កើត​ឯណា​ឆ្ងាយ​បាត់​ទៅ​ ក្នុង​អត្ថន័យ​នៃ​ការ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ការ​នឹករលឹក​ដល់​ឧបការគុណ​ និង​ឧទ្ទិស​កុសល​ជួន​គាត់​»​។​

​កូនប្រុស​ស្រី​ភាគច្រើន​បាន​ភ្លេច​ពី​ការ​មើលថែ​ ប​ដិ​បត្ដ​ឪពុក​ម្ដាយ​ ខណៈ​លោក​ទាំង​ពីរ​នៅ​មានជីវិត​ លុះដល់​លោក​ទាំង​ពីរ​ស្លាប់​ទៅ​ទើប​ស្ទុះស្ទារ​ម្នីម្នា​ទៅ​ធ្វើបុណ្យ​ដាក់​បាត​ ទន្ទឹម​នឹង​ពេល​លោក​ទាំង​ពី​នៅ​រស់​ស្រស់ញញឹម​បែរជា​ភ្លេច​ធ្វើ​រឿង​ដែល​ខ្លួន​ជា​កូន​គួរ​ធ្វើ​។​ ព្រះសង្ឃ​ គូ​ សុភាព​៖«​ អាត្មា​ចង់​ឲ្យ​កូនចៅ​ហ្នឹង​ទៅ​ពី​ភ្នំពេញ​ ទៅ​ពី​ណា​ក៏​ដោយ​ ទៅ​ថ្វាយបង្គំ​ឪពុក​ ម្ដាយ​ ហ្នឹង​ដំបូង​គេ​ ដោយ​សេចក្ដី​គោរព​អត់​មាន​អៀន​អត់​មាន​ខ្មាស់​គេ​ អ្នកខ្លះ​អៀនខ្មាស់​ តែ​អាត្មា​មិន​ចង់​ឲ្យ​អៀនខ្មាស់​ទេ​ ថ្វាយបង្គំ​គាត់​ហើយ​អរគុណ​គាត់​ហើយ​រៀបរប​ស់រប​ជួន​គាត់​មុនគេ​មុន​យក​បាយ​ទឹក​ទៅ​វត្ដ​»​។​

​ទឹកចិត្ដ​ឪពុក​ម្ដាយ​ស្រឡាញ់​កូន​ខ្លាំង​ ដល់​ថ្នាក់​មិន​ត្រូវការ​ទេ​ជីវិត​ និង​កិត្ដិយស់​ខ្លួនឯង​ តែ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​កូន​បាន​ក្ដី​សុខ​ និង​មាន​សុ​ភព​មង្គល់​។​ អ្នកស្រី​ សំ​ វ៉ាង​ ស្ដ្រី​ម៉េ​ម៉ា​យ​មានកូន​ ៧​នាក់​ តែងតែ​ប្រាប់​កូនៗ​របស់​អ្នកស្រី​ថា​ បើ​ទោះជា​កូន​មិន​បាន​មើល​ម្ដាយ​រាល់ថ្ងៃ​ក្ដី​ តែ​រដូវ​បុណ្យ​ទាន​កូន​ត្រូវ​តែ​មក​ជួប​ម្ដាយ​ បើ​ទោះជា​កូន​មាន​ឬ​គ្មាន​ប្រាក់​ក៏​ដោយ​ព្រោះ​ម្ដាយ​នឹក​កូន​ ម្ដាយ​មិន​ចង់បាន​អ្វី​ពី​កូនៗ​ឡើយ​។​ អ្នកស្រី​ សំ​ វ៉ាង​ ៖«​អត់​ទេ​ ឲ្យ​តែ​ឃើញ​ថា​កូន​មក​បាន​អី​មិន​បាន​ក៏​មិន​ខឹង​ដែរ​ ឲ្យ​តែ​បានកូន​មក​ កូន​អញ​នឹក​ម៉ែ​ហើយ​កូន​ប្រហែល​គ្នា​អត់​លុយ​ អត់​ខឹង​កូន​ទេ​មាន​ឲ្យ​ពរ​កូន​ថែម​ឲ្យ​កូន​បាន​ក្ដី​សុខ​ក្ដី​ចម្រើន​ រកស៊ី​មានបាន​ជួប​តែ​សុវត្ថិភាព​»​។​

​ការ​កំណត់​យក​ថ្ងៃ​នៃ​ដួងខែ​រនោច​មក​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ពីព្រោះ​តែ​ព្រះ​ចន្ទ​ ពុំ​សូវ​មាន​ពន្លឺ​ ហើយ​ចេះ​តែ​ងងឹត​ទៅៗ​ ដែល​ជា​ឱកាស​របស់​ពពួក​ប្រេត​ទាំងពួង​អាច​មក​លាយឡំ​ជាមួយ​មនុស្ស​ដើម្បី​ទទួល​ភោគផល​ដែល​បងប្អូន​ ញាតិសន្ដាន​ ឧទ្ទិស​ឲ្យ​។​ តាម​ឯកសារ​នេះ​បញ្ជាក់​ទៀត​ថា​ ក្នុង​រង្វង់​ ១៥​ថ្ងៃ​ នៃ​ដួងខែ​រនោច​នេះ​ ប្រសិនបើ​ប្រេត​ដើរ​រក​គ្រប់​វត្ដ​មិនឃើញ​ញាតិ​សន្ដា​ធ្វើ​បុណ្យឧទ្ទិសកុសល​ឲ្យ​ទេ​ ពួក​គេ​នឹង​អត់បាយ​ក្រហាយ​ទឹក​ ស្រេកឃ្លាន​រង​ទុក្ខវេទនា​យ៉ាង​ក្រៃ​លែង​ ស្រប​ពេល​ដែល​ពួក​គេ​អត់បាយ​ អត់​ទឹកជា​ច្រើន​ខែ​ស្រាប់​ផង​ ពួ​គ​គេ​នឹង​ជេ​ប្រទេចផ្ដាសា​ដល់​បងប្អូន​ញាតិ​កា​របស់​គេ​ឲ្យ​បាន​ដល់​ក្ដី​វិនាស​ហិនហោច​ ព្រាតប្រាស់​បងប្អូន​កូនចៅ​ ញាតិ​ផៅ​ទាំង​ ៧​សន្ដាន​ពុំខាន​។​

​ពពួក​ប្រេត​ នៅ​ក្នុង​គម្ពីរ​ព្រះ​ប្រៃ​បិដក​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​ នៅ​ក្នុង​តម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែង​ថា​ មនុស្ស​ស្លាប់​ទៅ​តែងតែ​កើត​ទីកន្លែង​ផ្សេង​គ្នា​តាម​កម្ម​របស់​ខ្លួន​។​ មនុស្ស​ចិត្ដអាក្រក់​ ដែល​បាន​ធ្វើបាប​កម្ម​ផ្សេងៗ​ លុះដល់​ស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​ ៤​ប្រភេទ​ គឺ​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម​ ប្រេត​ស្រេកឃ្លាន​អាហារ​ជា​និច្ច​ ប្រេត​ដែល​ភ្លើង​ឆេះ​ជា​និច្ច​ និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ឲ្យ​៕

Share

Image
Image
Image