en     km
en     km

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

Share

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង្អស់តាមការកំណត់ នៅខែតុលាខាងមុខនេះ នៅឯឈូងសមុទ្រថៃ ជាមួយនឹងក្រុមហ៊ុនសាជីវកម្មប្រេងកាតមួយរបស់សឹង្ហបុរី គឺ Kris Energy នាតំបន់នៃប្លុកAឬ ហៅម្យ៉ាងទៀតថា តំបន់អប្សរា ។

 កញ្ញា ហេងនីទី រាយការណ៍៖

 

ក្រុមហ៊ុនរុករក​ប្រេង ​និង​ឧស្ម័ន​របស់​អាមេរិក​គឺ Chevron ​បាន​សម្រេច​លក់​ភាគ​ហ៊ុន​ទាំងអស់​ក្នុង​គម្រោង​​រុករក​ប្រេង​នៅ​កម្ពុជា​ក្នុង​ប្លុក​​A នេះ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ KrisEnergy ដែល​មាន​​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី។

កាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុននេះ ហើយ គ្រីស អេននឺជី មានភាគហ៊ុន៩៥% នៅក្នុងតំបន់នោះ បានរំពឹងថា នឹង អាចផលិតប្រេងឆៅ ប្រមាណ ៧០០០បារ៉ែល ក្នុងមួយថ្ងៃ។ ដោយឡែកកម្ពុជា ជាដៃគូ នៃភាគហ៊ុនសេសសល់ រំពឹងថា នឹងចំណេញ ប្រាក់ប្រមាណ ៧៨០លានដុល្លារ ក្នុងអំឡុងពេល ៩ឆ្នាំ បន្ទាប់ពីឆ្នាំខាងមុខ។ នេះបានតាម បាងកកប៉ុស្ដិ៍បានចុះផ្សាយ។

យោងតាមរបាយការណ៍របស់អាជ្ញាធរប្រេងកាតកម្ពុជាបានបង្ហាញថា នៅកម្ពុជាមានប្រេងប្លុក A, B, C, D, F និងតំបន់ត្រួតស៊ីគ្នាជាមួយនឹងថៃ ។ កាលក្រុមហ៊ុនឆេវរ៉ុនរបស់អាមេរិក កាន់កាប់ដោយអាជ្ញាប័ណ្ណរុករកស្របច្បាប់ បានរកឃើញប្រេង និងឧស្ម័នហ្គាសនៅតាមបណ្តោយឈូងសមុទ្រកម្ពុជា និងឈូងសមុទ្រថៃ ដោយនៅក្នុងប្លុក A មាន៤អណ្តូង និង រកឃើញថ្មីៗនេះបី អណ្ដូងទៀត ។

រដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា ការផលិតប្រេងកាតតាមរយៈការចម្រាញ់យករ៉ែពីប្លុក Aនេះ នឹងនាំឱ្យមាននូវការវិនិយោគបន្ដទៀត នេះបើតាមរដ្ឋាភិបាលធ្លាប់បានលើកឡើងកន្លងមក ដរាបណាវិនិយោគគិនមើលឃើញពីសក្ដានុពលនៃវិស័យនេះ ទើបអាចលែងរារែកក្នុងការពិចារណាផ្សាភ្ជាប់គម្រោងទៅលើប្លុកដទៃទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល គឺលោក ផៃ ស៊ីផាន ដែលក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី នៅថ្ងនេះ បានហៅការធ្លាក់ដំណក់ចុះប្រេងដំបូងនេះគឺជាភោគទ្រព្យរ៉ែរបស់ខ្មែរហើយរំពឹងថា ប្រាក់ចំណូលបានមកពីដំណក់ប្រេងនេះ នឹងកាត់តែជួយធ្វើអោយសេដ្ឋកិច្ចកម្ពុជា ខ្លាំងក្លាថែមទៀត។

តាមភូមិសាស្ត្រតំបន់រុករកប្រងឆៅនៅ ប្លុក Aស្ថិតចម្ងាយ ១៦០​ គីឡូម៉ែត្រពី កំពង់ផែភាគនិរតីនៃខេត្តព្រះសីហនុ កម្ពុជាលើទំហំវិនិយោគអាជីកម្មនេះ ៣០៨៣គីឡូម៉ែត្រការេ ក្នុងជម្រៅប្រមាណ ៥០ ទៅ៨០ម៉ែត្រ។

រដ្ឋាភិបាលធ្លាប់បានអះអាងថា វិស័យប្រេងកាតនៅកម្ពុជានាពេលនេះ អាចនឹងរុញល្បឿនសេដ្ឋកិច្ចកម្ពុជា ជាមួយគ្នាទៅនឹងវិស័យដទៃ ដូចជាបច្ចុប្បន្នវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័យសំណង់ និងអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្ម៕

អត្ថបទ ដោយ ឆោម ពៅនិកា

 

 

 

Share

Image
Image
Image