en     km
en     km

ត្រាំប្រកាសធ្វើទស្សនកិច្ចនៅអាស៊ីខែក្រោយចំពេលស្ថានការណ៍នៅកូរ៉េកាន់តែតានតឹង

Share

សេតវិមានបានប្រកាសថាលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងចាប់ផ្ដើមធ្វើទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនធំៗចំនួន ៤នៅអាស៊ីសំដៅពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសទាំង ៤នេះ។

តាមគេថាគេហទំព័រ ANI .com ប្រទេសទាំង ៤នេះ កូរ៉េខាងត្បូង និងជប៉ុន វៀតណាម និងហ្វីលីពីន។តែទស្សនកិច្ចរបស់លោកត្រាំនៅកូរ៉េខាងត្បូងដើម្បីបញ្ជាក់ពីយុទ្ធសាស្រ្ដធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។

ស្របពេលនេះដែរការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា លោកដូណាល់ត្រាំនឹងមកធ្វើទស្សនកិច្ចនៅប្រទេសនេះរយៈពេលពីរថ្ងៃនៅថ្ងៃទី៧ធ្នូ។

ទស្សនកិច្ចរបស់លោកត្រាំមកកូរ៉េខាងត្បូងគឺជាលើកដំបូងហើយនៃមេដឹកនាំអាមេរិកមកប្រទេសកូរ៉េខាងត្បូងគឺក្នុងរយៈពេល២៥ឆ្នាំ។

សេតវិមានបានប្រកាសថាលោកត្រាំនិងសមភាគីកូរ៉េខាងត្បូងនឹងរួមគ្នាដោះស្រាយបញ្ហាកូរ៉េខាងជើងនិងធ្វើយ៉ាងណាឱ្យមានសុខសន្ដិភាពសម្រាប់តំប​ន់។តែយ៉ាងនេះក្ដីគេ រំពឹងថាលោកត្រាំនឹងនិយាយផងដែរអំពីជំហររបស់អាមេរិកនិងការប្រើប្រាស់យោធាទៅលើកូរ៉េខាងជើង។ក្នុងដំណើរទស្សនកិច្ចនេះលោកត្រាំនឹងទៅសួរសុខទុក្ខកងទ័ពអាមេរិកដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង៕

 

 

Share

Image
Image
Image