en     km
en     km

ទិវានៃការចងចាំរបបខ្មែរក្រហម សម្ដេចហ៊ុនសែនអំពាវនាវសុំអោយបន្តជួយរក្សាសន្តិភាព

Share

ថ្ងៃទី២០ឧសភានេះ គឺជាទិវានៃការចងចាំដែលរបបកម្ពុជា ប្រជាធិបតេយ្យ បង្កើតរបបសហករ គឺថ្ងៃទី២០ឧសភា ឆ្នាំ១៩៧៣ អំឡុងពួកគេ ជាទ័ពព្រែ។ តែថ្ងៃនោះហើយ ដែលខ្មែរក្រហម ចាប់យកគោលនយោបាយ សម្លាប់ក្រុមប្រឆាំងដែរ។ ក្នុងទីវានេះសម្ដេចហ៊ុនសែនបន្តសុំអោយពលរដ្ឋជួយរក្សាសន្តិភាព។

កញ្ញាពៅនិការាយការណ៍៖

សម្ដេចហ៊ុនសែនអំពាវនាវឲ្យជនរួមជាតិ ការពារសន្តិភាព កុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។

ការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ធ្វើនៅក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដែល របបកម្ពុជា ប្រជាធិបតេយ្យប៉ុលពល ចាប់ផ្ដើមបង្កើតរបបសហករមូលដ្ឋាន នៅឆ្នាំ១៩៧៣។

នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលដឹកនាំកងទ័ពកម្ពុជា គាំទ្រដោយ កងទ័ព វៀតណាម បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត បានអំពាវនាវជាថ្មី ដល់បងប្អូនជូនរួមជាតិទាំងអស់ ត្រូវការពារសន្តិភាព ដែលរកបានដោយលំបាក ឲ្យបានគង់វង្ស កុំឲ្យរបបដ៏ឃោរឃៅ និងខ្មៅងងឹតនេះ ត្រឡប់មកទឹកដីកម្ពុជាវិញឲ្យសោះ។

សម្តេច ហ៊ុន សែន ក៏បានលើកឡើងថា សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

សម្ដេចបានសរសេររៀបរាប់ក្នុងទំព័រហ្វេសបុក ដូចនេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបបសហករនៃរដ្ឋាភិបាល កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ។ ក្រោយពីបង្កើតផែនការនេះហើយ កងទ័ពខ្មែរក្រហមបាន បន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងប្រទេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាការបញ្ចប់របបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខនលន់នល់។

នៅខែឧសភា ឆ្នាំ១៩៧៤ មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ បានប្រកាសដាក់ចេញនូវគោលនយោបាយដឹកនាំ ចំនួនប្រាំបីចំណុចដែលមានដូចតទៅនេះ៖

១៖ ជម្លៀសប្រជាជនចេញពីទីក្រុង ហើយបែងចែកជា២ ប្រភេទ គឺប្រជាជន ដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃទី១៧ មេសា គេឲ្យឈ្មោះថាជាប្រជាជនចាស់។ រីឯប្រជាជន ដែលទេីបជម្លៀសចេញពីទីក្រុងភ្នំពេញ ក្រោយថ្ងៃទី១៧ ខែមេសា គេហៅថា ប្រជាជនថ្មី ឬពួក ១៧ មេសា។

២៖ លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី

៣៖ លុបំបាត់ចោលរូបិយប័ណ្ណ និងការចាយលុយ

៤៖ លុបបំបាត់សាសនា ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹកហេីយបញ្ជូនឱ្យទៅធ្វេីស្រែ

៥៖ សម្លាប់ចោលទាំងអស់ រាល់ទាហាន មន្ត្រី ដែលធ្វេីការឱ្យរបប លន់ ណុល

៦៖ បង្កើតសហករ ធ្វើការរួម គ្នា ហូមបាយរួមគ្នានៅទូទាំងប្រទេស

៧៖ បណ្តេញជនជាតិវៀតណាម ឱ្យចេញអស់ពីប្រទេសកម្ពុជា

៨៖ ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។

គោលនយោបាយ នៃរបបអាវខ្មៅនេះក៏បានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការយ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ រយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របបខ្មែរក្រហម បានបង្ករវិនាសកម្មដល់ប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារការសម្លាប់ក្រោមការចោទថាក្បត់អង្គការ ស្លាប់ដោយការអត់ឃ្លាន ជំងឺតម្កាត់ ហើយពលរដ្ឋខ្មែររាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់យ៉ាងវេទនាខ្លោចផ្សាជាទីបំផុត។

តែយ៉ាងណា របបផ្កាចការនិយមមួយនេះ បានរំលំទៅវិញ នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែល កងទ័ពរណសិរ្យ នៃបក្សប្រជាជនកម្ពុជា គាំទ្រដោយ កងទ័ពស្ម័គចិត្តវៀតណាម បានចូលមករំដោះពីរបបប្រល័យពូជសាសន៍ដ៏ព្រៃផ្សៃមួយនេះ។

កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ»។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេច នាយករដ្ឋមន្ត្រីនៃបានចារបញ្ជាក់ថា ទិវាជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើកតម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ ផ្លូវចិត្ត និងផ្នែកសង្គមដល់ជន រងគ្រោះ និងក្រុមគ្រួសារចូល រួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។

ដើម្បី រកយុត្តិធម៌ ជូនជនរងគ្រោះ  នៃរបបនេះ កម្ពុជានិងអង្គការសហប្រជាជាតិ បានបង្កើត សាលាក្ដីខ្មែរក្រហមនៅឆ្នាំ២០០៦។ សាលាក្ដីពិសេសកូនកាត់មួយនេះ បានកាត់ទោស ត្រឹមតែ មេដឹកមនាំកំពូលៗនៃរបបនេះតែប៉ុណ្ណោះ លើកលែង កាំហ្គិចអ៊ាវ ហៅសមមិត្តឌុច ម្នាក់គត់ ជាប្រធានគុកទទួលស្លែង សម្លាប់មនុស្ស ជិត១ម៉ឺន៥ពាន់នាក់ ត្រូវកាត់ទោស អស់មួយជីវិត។ បច្ចុប្ប មានតែមេដឹកនាំកំពូលនៃរបបនេះម្នាក់គត់ កំពុងជាប់ពន្ធនាគារ ដែលទទួលទោស អស់មួយជីវិតគឺលោកខៀវសំផន អតីតប្រមុខរដ្ឋនៃរបបអាវខ្មៅនេះ។  ដោយលោកនួន ជា លោក ប្រធានសភា ប្រជាជន មានទោសមួយជីវិតបានស្លាបើ និង អតីតរដ្ឋមន្ត្រីការបរទេស អៀង​សារី បានស្លាប់អំឡុងសវនាការ៕  

Share

Image
Image
Image