en     km
en     km

បទយកការណ៍ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវរុះរើពេល​អាយុកាល​ដល់​ ១០០ឆ្នាំ

Share

ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលគេស្គាល់ថា ជាសាលារចនា ជាថ្នាលបណ្ដុះបណ្ដាលធនធាន មនុស្ស និង ជាកន្លែងពង្រឹង វប្បធម៍ខ្មែរមកដល់ឆ្នាំនេះមានអាយុកាល១០០ឆ្នាំហើយ។ ក្នុងរយៈពេលមួយសតវត្ស សិល្បករ សិល្បការនី និងអ្នកជំនាញដទៃជាច្រើនទៀតត្រូវបានបណ្តុះបណ្តាលនៅទីនេះ។

ប៉ុន្តែ ទីកន្លែងនេះនឹងលែងជាទីលានបណ្តុះបណ្តាលទៀតហើយ។ រាជរដ្ឋាភិបាល តម្រូវឲ្យផ្លាស់ប្តូរទីតាំងហើយទីកន្លែង នេះនឹងត្រូវពង្រីកជាផ្នែកមួយរបស់សារមន្ទីរជាតិវិញ។

 កញ្ញា ច្រឹក ស្រីអូន ជូនបទយកការណ៍ដូចតទៅ៖

សាលារចនាមកដល់បច្ចុប្បន្ននេះមានអាយុកាល១០០ឆ្នាំហើយ។
សាលារចនាមកដល់បច្ចុប្បន្ននេះមានអាយុកាល១០០ឆ្នាំហើយ។

មានទីតាំងជាប់របងជាមួយគ្នាជាមួយសារមន្ទីជាតិ និងស្ថិតនៅខាងជើងជាប់នឹងព្រះបរមតរាជវាំង សកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈបានក្លាយជាថ្នាល់បណ្តុះបណ្តាលជំនាញសិល្បៈដល់ប្រជាពលរដ្ឋ សិស្សនិស្សិតកម្ពុជាជាច្រើនជំនាន់មក ហើយ។

បង្កើតឡើងនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩១៧ ក្រោមព្រះរាជក្រឹត្ររបស់ព្រះកុរណា ព្រះបាទ ស៊ីសុវត្ថិ និង មានការជួយជ្រំជ្រែង ពីលោក ហ្ស៊ក ហ្គ្រោលីយេ ( George Groslier) អភិបាលបារាំងប្រចាំឥណ្ឌូចិន សកលវិទ្យាល័យនេះមានអាយុកាល១០០ឆ្នាំ ហើយនៅឆ្នាំនេះ។

លោក George Groslier ។
លោក George Groslier ។

យោងតាមសៀវភៅ ប្រវត្តិសាលារចនារបស់លោក ព្រាប ចាន់ម៉ារ៉ា បោះពុម្ពឆ្នាំ ២០១៦ សកលវិទ្យាល័យត្រូវដាក់ឲ្យដំណើរ ការ នៅថ្ងៃ ១៣ មេសា ឆ្នាំ ១៩២០។ នៅពេលនោះមានការបង្ហាត់បង្រៀន ផ្នែកសិល្បៈតុបតែង ផ្សេងៗ ដូចជា គំនូរ របាំ ចំលាក់ ស្មិត ស្មូន  ត្បាញហូមផាមួង  ធ្វើខ្មុង ជាដើម។

លោក សាស្រា្តចារ្យ  ចាន់ ស៊ីម ដែលលោកជា អតីត សិស្ស  និង ជាសាស្ត្រចារ្យ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬ ដែលគេស្គាល់ថាជាសាលា រចនា មានប្រសាសន៍ជុំវិញ និងការសិក្សារៀនសូត្រ របស់សាលា នេះក្នុង ថា ក្នុងឆ្នាំ ១៩៥០ ពេលនោះ មានការបង្ហាត់បង្រៀន មានមុខវិជាមិនច្រើនទេ។

សាស្ត្រចារ្យ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វ័យ៧៩ ឆ្នាំ ។
សាស្ត្រចារ្យ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វ័យ៧៩ ឆ្នាំ ។

សាស្រ្តចារ្យផ្នែកក្បាច់បុរាណ និង ជំនាញស្មិត រៀបរាប់ពីតីតបន្តថា កាលសិស្សជំនាន់ទីមួយក្នុងឆ្នាំ ១៩២០ គឺរៀននៅក្នុង សារមន្ទីជាតិ សព្វថ្ងៃនេះ ចំនែកសារមន្ទីជាតិកាលណោះមានទីតាំងនៅវត្តភ្នំ ។

លោកបន្តថាក្រោយមកសិស្សកាលតែច្រើនក៏មានសងអគារខាងក្រោយសារមន្ទី ដែលជាសាលារចនាសព្វថ្ងៃបន្ថែម។ លោកសាស្រ្តចារ្យ ដែលមានអាយុ៧៩ ឆ្នាំរូបនេះបន្តថា ការសិក្សា កាលណោះព្រះមក្សត្រស៊ីសុវត្ថិ និង រដ្ឋ ឧបត្ថម្ភ រៀបចំឲ្យ មានកន្លែងស្នាក់នៅ អាហារសម្រាប់អ្នកសិក្សាទាំង នៅក្នុងក្រុងភ្នំពេញ និងមកពីបណ្តាខេត្ត។

 

សារមន្ទីរជាតិនៅជាប់របងសាលារចនា។
សារមន្ទីរជាតិនៅជាប់របងសាលារចនា។

ព្រឹទ្ធាចារ្យសិល្បៈ ចាន់ ស៊ឹម ក៏ត្រូវបានព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី ប្រទានងារជាមរតមនុស្សរស់ ជាវឌ្ឍកីទេព និម្មិតផងដែរ ។ សាលារចនាហាក់ដូចជាផ្ទះរបស់ សាស្រ្តចារ្យចាន់ស៊ឹម ព្រោះលោកបានសិក្សា និងធ្វើការនៅក្នុងសាលា នេះ ជាង៦០ឆ្នាំមកហើយ ម្យ៉ាងទៀតផ្ទះលោកក៏នៅជិតនិងសាលានេះដែល។

លោកសាស្រ្តចារ្យបន្តថា សាលារចនា បានប្រែ ក្លាយខ្លួនទៅជា សាលកវិទ្យាល័យ ក្នុងឆ្នាំ ១៩៦៥ ក្រោមព្រះរាជតំរិះព្រះ  បាទនរោត្តសីហនុ ព្រះបរមរដ្ឋកោដ្ឋ  និងរៀបចំសងអគារបន្ថែទៀត ដោយមានលោក វណ្ណម៉ូលី វណ្ណ ជាវិស្វករ ដ៏ពូកែនិង ល្បីល្បាញរបស់កម្ពុជាជាអ្នកចូលរួមវិភាគទាន ។

លោកសាស្រ្តចារ្យបន្តថា លោក វណ្ណម៉ូលីវណ្ណ ក៏ជាសាកលវិទ្យាធិកាដំបូងនៃសាកលវិទ្យាល័យភូមិនវិចិត្រសិល្ប:ផងដែរ។

តាមសៀវភៅ ប្រវត្តិសាលារចនារបស់លោក ព្រាប ចាន់ម៉ារ៉ា បោះពុម្ពឆ្នាំ ២០១៦ក្រោយពីសាលារចនា ប្រែមុខមាត់ទៅជា សាកលវិទ្យាល័យ ថ្ងៃទី ១៨ មករាឆ្នាំ ១៩៦៥មក សាកលនេះ បានបែកចែកជា ៥ មហាវិទ្យាល័យ ដែលមាននដូចជា មហា វិទ្យាល័យ សិល្បៈសូន្យរូប  សិក្សាលើចំលាក់ គំនូរ ស្មិត ។ មហាវិទ្យាល័យ នាដសាស្រ្តសិក្សាលើរបាំ ល្ខោន ការសម្ដែង ។

រូបសាលារចនាកាលពីឆ្នាំ ១៩២០។
រូបសាលារចនាកាលពីឆ្នាំ ១៩២០។

មហាវិទ្យាល័យ បុរាណវិទ្យា(សិក្សាស្រាវជ្រាវ រក្សាវប្បធម៍ខ្មែរ) មហាវិទ្យាល័យ តូរ្យតន្រ្តី(ភ្លេងជាច្រើនប្រភេទ) និងមានវិទ្យា ល័យ ស្ថាបត្យកម្ម ដែលសិក្សាលើការគូរផ្លសំណងផ្សេងៗ។ មុខវិជ្ជាទាំងនេះនៅតែបន្ត ជាកម្មវិធីសិក្សារបស់ សាកលវិទ្យា ល័យមួយមនេះរហូតមកដល់បច្ចុប្បន្ន។

អគារដែលមានជញ្ជាំងពណ៌ ក្រហម ប្រកដំបូលពណ៌លឿង ប្រកក្បឿងស្រកាលិញ និងមានអគារ សង់ជាន់ផ្ទាល់ដី និងជាន់ ផុតពីដីមួយជាន់  បានធ្វើឲ្យសកលវិទ្យាល័យនេះមានលក្ខណៈពិសេសេខុសប្លែកពីសាលាបណ្តុះបណ្តាលដទៃផ្សេងទៀត ។

១០០ឆ្នាំមកនេះនិស្សិតរាប់ពាន់នាក់ ជាច្រើនជំនាន់បានទទួលការបណ្តុះបណ្តាលនៅទីនេះ។

អាគារសិក្សាផ្នែកគំនូរនៅសាលារចនា។
អាគារសិក្សាផ្នែកគំនូរនៅសាលារចនា។

ជួនកាលនិស្សិតមួយចំនួនហាក់ដូចជាចាត់ទុកទីនេះជាទីជម្រករបស់ពួកគេ។ មានបង់អង្គុយលេង មានបន្ទាប់គំនូរ បន្ទាប់ តន្ត្រី ឆាកសម្រាប់សមសម្ដែង មិនមានដើមឈើធំៗ។    កាលបើដើរអគារ នាដសាស្រ្ត និងដូតន្ត្រី អ្នកនិងបាន លឺសំឡេង ឆ្លើយឆ្លងគ្នា នូវការស្រែក ច្រៀងវឹកហាត់  តន្ត្រីរបស់និស្សិតតូតន្ត្រី ដែលកំពុងព្យាយាមរៀនយ៉ាងយកចិត្តទុកដាក់។

សកម្មភាពនិស្សិតកំពុងរៀនព្យាណូនៅសាលារចនា។
សកម្មភាពនិស្សិតកំពុងរៀនព្យាណូនៅសាលារចនា។

បើទោះជាបែបនេះក្តីសកលវិទ្យាល័យនេះ តម្រូវឲ្យផ្លាស់ប្តូរទីតាំងទៅកាន់សង្កាត់ព្រែកលាប ខណ្ឌ័ជ្រោយចង្វារ ក្នុងពេល ខាងមុខ។ ទីតាំងថ្មីបានចាប់ផ្តើមដំណើរការសាងសង់ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ មកម្ល៉េះ។ ទីតាំងថ្មីនេះ មានទំហំធំជាង សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្ន។ ប៉ុន្តែគេនៅមិនទាន់កំណត់បាននៅឡើយថាទីតាំងថ្មីនឹងត្រូវសាងសង់រួចរាល់ នៅពេលណានោះទេ៕

Share

Image
Image
Image