en     km
en     km

ប្រធានាធិបតីឈីលីថាប៉ុន្មានថ្ងៃទៀតនេះពិភពលោកនឹងអបអរសាទរការកំចាត់លោកម៉ាឌូរ៉ួពីអំណាច

Share

ប្រធានាធិបតីឈីលី Sebastian Pinera បានអះអាងថានៅប៉ុន្មានថ្ងៃទៀតនេះ ពិភពលោក នឹងអបអរសាទរ ជាមួយប្រជាជន វេណេស៊ុយអេឡា ដែលបានបណ្ដេញ លោក នីឡូកាស់ ម៉ាឌូរ៉ូ អោយចាកចេញពីអំណាច។

លោក Sebastian Pinera បានបង្ហោះសារនៅលើបណ្តាញសង្គម Twitterរបស់លោក​ ជាភាសា Chile  ហើយត្រូវបកប្រែថា ៖«ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ របបដឹកនាំផ្តាច់ការរបស់ លោក ម៉ាឌូរ៉ូ នឹងត្រូវបានកំចាត់ហើយប្រជាជនវេណេស៊ុយអេឡា នឹងបើកទ្វារទទួលសេរីភាពនិងប្រជាធិបតេយ្យ ។ ជាមួយគ្នា ពិភពលោក ក៏ចូលអបអរសាទរដែរ»។

ស្របពេលនេះ សារព័ត៌មានជាច្រើនដូច ជាFox News បានចុះផ្សាយថា លោករដ្ឋការបរទេស​រុស្ស៊ី និងសមភាគីអាមេរិក បានសន្ទនាគា្នតាមទូរស័ព្ទដើម្បី រកដំណោះស្រាយមួយអោយលោក ម៉ាឌូរ៉ូចាកចេញពីអំណាច។

សូមរំលឹកថា វិបត្តិនយោបាយ​នៅ​វេណេស៊ុយអេឡា បានផ្ទុះឡើងតាំងពីចុងឆ្នាំ២០១៦ ហើយ​មានស្ថានភាព កាន់តែ​ធ្ងន់ធ្ងរ​ចាប់​តាំងពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅពេល​មេបក្ស​ប្រឆាំង​វ័យក្មេង គឺលោក ជូអាន ហ្គៃដូ ជាប្រធាន រដ្ឋសភា បានប្រកាស​លើកខ្លួន​ឯង​ជាប្រធានា​ធិបតី​ស្តីទី ដោយមាន​ការ​គាំទ្រយ៉ាងខ្លាំងពី​សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប ដែលមានមកដល់ពេលមានប្រទេសជិត៦០បានគាំទ្រលោក។

សហរដ្ឋអាមេរិក ត្រូវរាយការណ៍ថា មានផែនការអន្តរាគមន៍ដោយកងទ័ពដើម្បីបញ្ជប់​របប​លោកម៉ាឌូរ៉ូឆាប់ៗនេះ៕

Share

Image
Image
Image