en     km
en     km

ពលរដ្ឋឥណ្ឌូនេស៊ីធ្វើបាតកម្មប្រឆាំងសេចក្ដីសម្រេចរបស់លោកត្រាំករណីទីក្រុងជេរុយហ្សាឡិម

Share

មនុស្សប្រមាណជាជិត៨ម៉ឺននាក់ បាន ប្រមូលផ្ដុំគ្នានៅ ខាងមុខស្ថានទូតអាមេរិកនៅ ឥណ្ឌូនេស៊ី នៅរដ្ឋធានីហ្សាការតា នៅថ្ងៃអាទិត្យ ទី១៧ធ្នូនេះ ដើម្បីបង្ហាញការជំទាស់របស់ពួកគេ ដែល លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានសម្រេច ទទួលសា្គល់ ក្រុង ជេ រុយហ្សាឡិមជារដ្ឋធានីរបស់អ៊ីស្រាអ៊ែរ។

អ្នកសង្កេតការណ៍ ចាត់ទុកថា ហ្វូងបាតុករមកពីសហគមន៍ម៉ូស្លិម ដែលមានគ្នាច្រើនម៉ឺននាក់ប្រមូលផ្ដុំនេះ គឺជាលើកដំបូងរយៈ៣ខែមក នេះ។ តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia  ដែលាស្រង់ប្រភពរបស់អ្នកនាំពាក្យប៉ូលិស មកចុះផ្សាយថា អាជ្ញាធរបាន ដាក់ពង្រាយប៉ូលិស ២ម៉ឺននាក់ ដើម្បីឃ្លាំមើលការតវ៉ារបស់ ពលរដ្ឋ។

កុ្រមបាតុករបានទាមទារឱ្យលោកត្រាំលុបចោល សេចក្ដីសម្រេចរបស់លោកវិញ។ ផ្នែកខាងកើតនៃ តំបន់ជេរុយហ្សាឡិម បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែរនៅឆក្នុងសង្រ្គាមប្រាំមួយថ្ងៃនៅឆ្នាំ១៩៦៧។ ពួកប៉ាឡេស្ទីន ទាមទារថា ជេរុយហ្សាឡិមខាងកើតត្រូវទុកជានិម្មិតរូបនៃសន្តិភាព៕

Share

Image
Image
Image