en     km
en     km

មនុស្សវ័យចាស់ដែលអាយុពី៦០ឆ្នាំឡើងមានជាង១លានាក់ស្ថិតក្រោមការគាំពារពីសង្គម

Share

ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើង នៅក្នុងឆ្នាំ២០១៣ មានប្រមាណ ៨ភាគរ ស្មើនឹង ១លាន ២សែននាក់ នៃប្រជាជនសរុប ១៥លាននាក់ ។

ការលើកឡើងរបស់ លោក វង សូត ដូចនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃឯកសារគោលនយោបាយជាតិស្ដីពីមនុស្ស វ័យចាស់ឆ្នាំ២០១៧ -២០៣០ នៅវិមានសន្ដិភាព នាថ្ងៃទី ១៨ ​​​មករា ឆ្នាំ២០១៨នេះ ។

លោក វង សូត៖«រាជរដ្ឋាភិបាលបានសម្រេចរៀបចំ​ឯកសារគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខណ្ឌគោលនយោបាយជាតិគាំពាំសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជម្រុញប្រព័ន្ធសុខមាលភាពមនុស្សចាស់ឱ្យមានលក្ខណៈប្រមូលផ្ដុំនិងមានសុក្រឹត្យភាពទៅនឹងគោលនយោបាយនានាដែលបាននិងកំពុងដែលដាក់ឱ្យអនុវត្ត »។

នៅក្នុងពិធី លោក វង សូត បានលើកឡើងទៀតថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើង អាចនឹងមានកំណើនរហូតដល់ ១១ភាគរយ ស្មើនឹង ២លាននាក់ នៃប្រជាជនសរុបប្រមាណ ១៨លាននាក់ នៅឆ្នាំ២០៣០។

តាម រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារូបនេះ គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់នេះ មានអាទិ ភាពការងារចំនួន ០៩រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានអំណោយផល, សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម, ទំនាក់ទំនងអន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន និង ការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់៕

Share

Image
Image
Image