en     km
en     km

មន្រ្ដីអាដហុកថា ព័ត៌មាន លោក ធន សារាយ លាលែងពីតំណែងជារឿងមិនពិត

Share

ភ្នំពេញ៖ មន្រ្ដីអាដហុកមួយរូបបានឱ្យដឹង ថា ដំណឹងដែលសារព័តមានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា លោក ធន សារាយ បានលាលែងពីតំណែងប្រធានសមាគមអាដហុក និងមន្រ្ដី ៤រូបទៀត លាឈប់ពីការងារ គឺ ជារឿងមិនពិតឡើយ។

តាម លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុកដែលបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដី FM102 ដឹងនៅថ្ងៃសុក្រ ទី ២០ តុលានេះ គឺ លោក ធន សារាយ នៅតែជាប្រធាននៃសមាគមអាដហុក និងមន្រ្ដី៤ រូបទៀតក៏មិនបានលាលែងពីការងារនោះដែរ។

លោកស្រី​បានបញ្ជាក់ទៀតថា ព័ត៌មានដែលបានចុះផ្សាយខាងលើគួរតែធ្វើការស្វែងយល់ និងស្រាវជ្រាវឱ្យបានច្រើនមុននឹងសម្រេចចិត្តធ្វើការចុះផ្សាយ។

លោកស្រី ឆន សុគន្ធា ៖ “សូមអោយធ្វើការផ្សព្វផ្សាយ យកតែព័ត៌មានដែលត្រឹមត្រូវ ហើយនិងសុក្រឹត្យ យកមកធ្វើការផ្សព្វផ្សាយ កុំអោយយកព័ត៌មានដែលមិនត្រឹមត្រូវយកមកផ្សព្វ ផ្សាយនាំអោយមហាជនយល់ច្រឡំ  ”។

លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក​និងជាស្ថាបនិករប​ស់សមាគមនេះ បានស្ថិតនៅក្រៅប្រទេសដែលអ្នកខ្លះថា នៅប្រទេសកាណាដា គឺចាត់តាំងពីមន្រ្ដីជាន់ខ្ពសរបស់ខ្លួន ៤រូប គឺ លោក ​នី សុខា លោក ណៃ វង់ដា លោក យី សុខ សាន្ដ និង​លោកស្រី លឹម មុនី ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ក្នុងសំណុំរឿងនាងខុមចាន់តារាទី ហៅស្រី មុំ ៕

 

 

Share

Image
Image
Image