en     km
en     km

មូលនិធិទ្រទ្រង់អាជីពរបស់អ្នកធាក់ស៊ីក្លូបានប្រកាសបង្កើតជាផ្លូវការនៅថ្ងៃនេះ

Share

ភ្នំពេញ៖ មូលនិធិទ្រទ្រង់អាជីពរបស់អ្នកធាក់ស៊ីក្លូដែលជាជំនួយមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើអោយប្រសើរឡើងនូវជីវភាពរបស់អ្នកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយនៅថ្ងៃនេះ  ។

នៅក្នុងពិធីជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ការសម្រេចបង្កើតមូលនិធិមួយបន្ថែមទៀតនេះ គឺ ដើម្បីជួយទ្រទ្រង់ដល់អាជីពរបស់អ្នកធាក់ស៊ីក្លូ ។

 

បច្ចុប្បន្នមានអ្នកប្រកបរបរធាក់ស៊ីក្លូ ចំនួន ៣០៨នាក់  ក្នុងនោះសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធចំនួន ៩៥នាក់ សមាគមស៊ីក្លូកម្ពុជា ១២៧នាក់ និងអ្នកប្រកបមុខរបរសេរី ចំនួន ៧៦នាក់។

កាលពីថ្ងៃទី ៣ មករា ឆ្នាំ២០១៨ សម្ដេចនាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសបង្កើតមូលនិធិកម្មករធាក់ស៊ីក្លូដែលសម្ដេចអះ អាងថា លោកផ្ទាល់នឹងចំណាយប្រាក់ដំបូង ១០០លានរៀល និង ១០លានរៀនសម្រាប់មួយខែៗដល់អ្ន​កធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ៕

 

Share

Image
Image
Image