en     km
en     km

មេដឹកនាំហ្សិមបាវេ ដែលពួកយោធាឃុំខ្លួនមានលុយជាងមួយពាន់លានដុល្លារទុកនៅបរទេស

Share

ប្រធានាធិបតីនៃប្រទេសហ្សិមបាវេស្ថិតនៅទ្វីបអាហ្វ្រិក មានលុយនិងទ្រព្យសម្បត្តិ ១ពាន់ ៧៥លានដុល្លារ ដែលផ្ញើទុកនៅធនាគារបរទេស ខណៈដែលប្រជាជនរបស់ប្រទេសនេះស្ថិតនៅក្នុងស្ថានភាពក្រីក្រយ៉ាងខ្លាំង។

សារព័ត៌មាន The South African News .com  បានចុះផ្សាយថា លុយរបស់ លោកមូហ្គាបេ មិនទុកនៅក្នុងប្រទេសរបស់លោកទេ គឺ លោកយកទៅធ្វើជំនួញនៅក្រៅប្រទេសដែលគ្រាន់តែនៅទីក្រុងហុងកុង លំនៅដ្ឋានរបស់លោកមួយកន្លែងនៅទីនោះមានតម្លៃរហូតទៅដល់ ៤០លានដុល្លារអាមេរិក។

នៅក្នុងប្រទេសរ​បស់លោកគឺមេដឹកនាំអាយុជិត ១០០ឆ្នាំរូបនេះ មានកសិដ្ឋានធំៗ និងដីរាប់សិបហិចតាចំនួន ១៤កន្លែង ខណៈប្រជាជនរបស់ប្រទេសនេះមួយចំនួន សឹងតែរកដីធ្វើស្រែ ចំការមិនបានផង។

លោក មូហ្គាបេ បានឡើងកាន់អំណាចនៅឆ្នាំ ១៩៨០ ។ លោកត្រូវបានពួកយោធារឹបអូសអំណាចនៅថ្ងៃទី១៥ វិច្ឆិកា បន្ទាប់ពីផ្ទៃក្នុងគណបក្ស Zanu PF របស់លោកបានបែកបាក់គ្នា។

ការបែកបាក់នោះ បណ្ដាលមកពីលោកតែងតាំងភរិយារបស់លោកឱ្យឈរជាបេក្ខជនប្រធានាធិបតីជំនួសលោកនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ហើយភ្លាមនោះលោកបានបណ្ដេញអនុប្រធានាធិបតីម្នាក់របស់លោកចេញពីតំណែងដែលបុគ្គលរូបនេះ ត្រូវឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

ប្រទេសហ្សិមបាវេក្រោមការដឹកនាំរបស់លោកមូហ្គាបេរយៈពេល ៣៧ឆ្នាំមកនេះ មានទំនាក់ទំនងជិតស្និទយ៉ាងខ្លាំងជាមួយនិងប្រទេសចិន។

ដោយសារភាពស្និទស្នាលនេះ ហ្សិមបាវេបានអភិវឌ្ឍន៍ប្រទេសតាមរយៈជំនួយនិងប្រាក់កម្ចីរាប់ពាន់ដុល្លារពីប្រទេសចិន។ ប៉ុន្ដែអំពើពុករលួយរបស់ប្រទេសនេះត្រូវបានរាយការណ៍មកថា មានការឡើងជាប្រព័ន្ធ។

បណ្ដាញផ្សាយព័ត៌មាន​ CNN បានចុះផ្សាយថា ទំនងចិននៅពីក្រោយពួកយោធាដែលបានរឹបអូសអំណាច លោក មូហ្គាបេ ពីតំណែងនោះ៕

Share

Image
Image
Image