en     km
en     km

ម៉ាល់ឌីវ៖ អតីតប្រធានាធិបតីក្រោមឥទ្ធិពលចិនត្រូវបានចាប់ខ្លួនករណីពុករលួយ

Share

អតីតប្រធានាធិបតីនៃប្រទេសកោះម៉ាល់ឌិវគឺលោក Abdulla Yameen ត្រូវបានចាប់ឃុំខ្លួនក្រោយសង្ស័យថាកេងប្រវ័ញ្ចលុយកាក់សន្ធឹកសន្ធាប់ក្នុងគំរោងអភិវឌ្ឍន៍ប្រទេសមានភាគហ៊ុន​ជា​មួយចិន ។ ការណ៍នេះធ្វើឡើងភ្លាមៗបន្ទាប់ពីបញ្ចប់សវនាការដ៏តានតឹងក្នុងរយៈពេលជាងពីរម៉ោង កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ក្នុងរបបដឹកនាំរបស់លោក  Yameen ត្រូវបានគេមើលឃើញថាបានដឹកនាំប្រទេសកោះមហាសមុទ្រឥណ្ឌានេះឱ្យមាននិន្នាការនយោបាយឆ្វេងនិយមទៅរកចិន។ លោកត្រូវបានគេចោទពីបទទទួលយកលុយពីក្រុមហ៊ុនឯកជនចិន១លានដុល្លារដែលពាក់ព័ន្ធទៅនឹកអំពើពុករលួយដោយជួយឱ្យក្រុមហ៊ុននោះអភិវឌ្ឍសណ្ឋាគារតាមរយៈការជួលឯកជន។យ៉ាងណាសារព័ត៌មានរ៉យទ័របានឱ្យដឹងថា រូបលោក យ៉ាមេន បានបដិសេធចំពោះអំពើនេះ។

គេឃើញថាបន្ទាប់ពីសវនាការ២ម៉ោងកន្លះកាលពីថ្ងៃចន្ទនេះ រដ្ឋអាជ្ញាបានទាមទារឱ្យតុលាការចាប់ឃុំខ្លួនអតីតប្រធានាធិបតីនេះជាបន្ទាន់។ តែថា​ការប្រកាសសាលក្រមជុំវិញករណីពុករលួយរបស់លោក ត្រូវគេរំពឹងថា​នឹងធ្វើឡើងនៅថ្ងៃណាមួយមិនហួសពីសប្ដាហ៍នេះនោះទេ។

បរិបទនយោបាយបច្ចុប្បន្ននៅម៉ាល់ឌីវ គឺថា មានការបោះឆ្នោតសភានាថ្ងៃ៦​មេសាខាងមុខ​នេះ​នេះ ហើយយុទ្ធនាការប្រឆាំងអំពើពុករលួយបានកំពុងបញ្រ្ជាបជាខ្លាំង។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃសុក្រកន្លងទៅ លោកប្រធានាធិបតីIbrahim Mohamed Solih បានព្យួរតំណែងរដ្ឋមន្រ្ដីនៃរដ្ឋាភិបាលលោកពីររូបទាក់ទងនឹងការបែងចែក ហិរញ្ញវត្ថុដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជករនិងអ្នកនយោបាយដទៃទៀតថាប្រព្រឹត្តខុសនឹងគោលការណ៍ច្បាប់ជាធរមាន។

លោក Abdulla Yameenបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី​កាលពីចុងឆ្នាំ​២០១៨។ អ្វីដែលធ្វើអោយ​លោក​ចាញ់គូប្រកួតរបស់លោកដោយសារបុរសនេះ ដឹនាំប្រទេស​ជាប់​បំណុលចិនរើខ្លួន​មិន​គឺជាង​១៥ពាន់លានដុលា្លរ។ ប្រធានាធិបតី លោក Ibrahim Mohamed Solih កំពុងសើរើ​បំណុល​នេះឡើងវិញ​បន្ទាប់ពីលោកទទួលប្រាក់​កម្ចី១៤ពាន់​លាន​ដុល្លារពីឥណ្ឌាដើម្បីទីទាត់ សងចិនវិញ។ ក្នុងប្រាក់បំណុលនេះ មានអតីតរដ្ឋមន្ត្រីជាច្រើន​រូបទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត៕   

Share

Image
Image
Image