en     km
en     km

រដ្ឋមន្ត្រីទេសចរណ៍៖កម្ពុជាមិនមែនជាប្រទេសខ្វះការងារទេ តែខ្វះបុគ្គលិកជំនាញ

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសមិនមែនខ្វះការងារធ្វើនោះទេ តែជាប្រទេសដែលខ្វះបុគ្គលិកជំនាញ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

តាមរយៈការចុះផ្សាយនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា វិស័យដែលខ្វះបុគ្គលិកជំនាញនោះមាន វិស័យសំណង់ ព្រមទាំងវិស័យទេសចរណ៍ជាដើម។

លោក បញ្ជាក់ថា វិស័យសំណង់ និងវិស័យទេសចរណ៍ ជាវិស័យដែលកំពុងមានភាពរីកចម្រើន និងត្រូវការបុគ្គលិកជំនាញជាច្រើន សម្រាប់ធ្វើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។

លោក ថោង ខុន ជម្រុញឱ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទៅលើធនធានមនុស្សឱ្យបានច្រើន ព្រមទាំងកៀរគរយុវជនឱ្យចូលសិក្សាជំនាញនានា ពាក់ព័ន្ធនឹងវិស័យនេះឱ្យបានច្រើន។

​កាលពី​ថ្ងៃទី​ ២៧ ខែ​តុលា​ ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ អ៊ិត សំហេង ថ្លែង​ថា​ឆ្នាំ​ ២០១៨ ​នេះ អត្រាអ្នក​មាន​ការងារ​ធ្វើរហូតដល់ ៩៩,៣ % ​នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ជិត​ ១០ ​លាន​នាក់​ ​ទូទាំង​ប្រទេស​៕

Share

Image
Image
Image