en     km
en     km

រាជធានី​-​ខេត្ដ​មួយ​ចំនួន​ អាចនឹង​មាន​ភ្លៀង​ធ្លាក់​ចន្លោះ​ថ្ងៃ​ទី​១៧-១៩​ ខែវិច្ឆិកា​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រាជធានី​-​ខេត្ដ​មួយ​ចំនួន​ រួម​ទាំង​តំបន់​មាត់សមុទ្រ​ផង​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​ធ​ម្យ​ម​ទៅ​បង្គួរ​ ចន្លោះ​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​នេះ​។​

​ក្រសួង​ធនធានទឹក​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ បាន​និង​កំពុង​បន្ដ​គ្រប់​ដណ្ដប់​លើ​ជ្រោយ​ឥណ្ឌូ​ចិត្ដ​ ហើយ​ជ្រលង​នេះ​ក៏​បាន​ និង​កំពុង​គ្របដណ្ដប់​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​។​ យោង​តាម​ការ​ព្យាករណ៍​ លក្ខណៈ​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​រាជធានី​-​ខេត្ដ​មួយ​ចំនួន​ និង​តំបន់​មាត់សមុទ្រ​។​

​តាម​សេចក្ដីជូនដំណឹង​ឲ្យ​ដឹង​ថា​ ភ្លៀង​អាច​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​ធ​ម្យ​ម​ទៅ​បង្គួរ​ ចន្លោះ​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ​ ខេត្ដ​ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ ស្វាយ​រៀង​ កណ្ដាល​ កំពង់ស្ពឺ​ តាកែវ​ និង​បណ្ដាល​ខេត្ដ​ជាប់មាត់​សមុទ្រ​។​ យោង​តាម​ការ​ព្យាករណ៍​នេះ​ ក្រសួង​ធនធានទឹក​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​គឺ​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​៕

Share

Image
Image
Image