en     km
en     km

រាជ​រដ្ឋ​ភិ​បាល​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃការ​បញ្ចប់​សង្គ្រាមស៊ីវិល​

Share

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​នេះ​ រាជរដ្ឋាភិបាល​សម្ពោធ​ស្តូប​វិមាន​ឈ្នះ​ ឈ្នះ​ ដើម្បី​ប្រារព្ធ​គម្រប់​ខួប​ ២០​ ឆ្នាំ​ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ដោយ​គេ​រំពឹង​ថា​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ប្រមូលផ្តុំ​គ្នា​ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។​

នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នំា ២០១៨នេះ រាជរដ្ឋាភិបាលសម្ពោធស្តូបវិមានឈ្នះ ឈ្នះ ដើម្បីប្រារព្ធគម្រប់ខួប ២០ ឆ្នំា នៃការបញ្ចប់សង្រ្គាមស៊ីវិលដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ។ រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន

​សង្គ្រាមស៊ីវិល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ១៩៩៨​ ក្រោយ​ពី​អតីត​មេដឹកនាំ​​ខ្មែរក្រហម​ ខៀវ​ សំ​ផ​ន​ និង​ នួន​ ជា​ ចុះចូល​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៅ​គេហដ្ឋាន​របស់​លោក​។​

​សម្តេច​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​វិមាន​ឈ្នះ​ ឈ្នះ​នៅ​ថ្ងៃ​ សៅរ៍​ នេះ​ថា​ ស្តូប​វិមាន​ឈ្នះ​ ឈ្នះ​ ចំណាយ​ថវិកា​ប្រមាណ​ ១២​ លាន​ដុល្លារ​។​

​គេ​រំពឹង​ថា​អ្នកចូលរួម​រាប់​ម៉ឺន​នាក់​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ចង្វា​ដោយ​បែងចែក​ទន្លេមេគង្គ​ និង​ទន្លេសាប​ ដើម្បី​អបអរ​គម្រប់​ខួប​ទី​២០​ នៃ​ការ​ទទួល​បាន​សន្តិភាព​។​

​ស្តូប​វិមាន​ឈ្នះ​ ឈ្នះ​ ចាប់ផ្តើម​សាងសង​កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ ដោយ​សង​លើ​ផ្ទៃដី​ ៨​ ហិច​តា​ ស្ថិត​នៅ​ខណ្ឌ​ ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ដែល​ជា​អំណោយ​របស់​លោក​ឧ​ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​៕

Share

Image
Image
Image