en     km
en     km

រុស្ស៊ី៖ពិតជាភ្ញាក់ផ្អើលមែន! ស្ត្រីដល់ទៅ៨រូបហ៊ានប្រកួតតំណែងជាមួយលោកពូទីន

Share

នៅសល់តែ ៣ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសរុស្ស៊ីនឹងចាប់ផ្ដើមហើយ។ តាមបណ្ដាញផ្សាយBBC ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី១៨មីនាឆ្នាំ២០១៨។ បេក្ខជនដែលបានចុះឈ្មោះ ជាបេក្ខជនប្រធានាធិបតី មាន ៣១រូប ក្នុងនោះ ស្ត្រីមាន ៨រូប។

បេក្ខជនស្ត្រីទាំងនោះរួមមាន៖១-Ksenia Sobchak ២-Yelena Semerikova ៣-Elvira Aqurbash ៤-Yekateriva Gordon ៥-Larisa Renar ៦-Alexandrea Selyaninova ៧-Anila Vituknovskaya  និងទី៨-Irina Volynest។

តាមបណ្ដាញផ្សាយព័ត៌មានបរទេសទាំងនោះ បេក្ខនារី តំណែងប្រធានាធិបតីទាំង៨រូបនេះ គឺលោកស្រី Ksenia Sobchak មានប្រជាប្រិយភាពជាងគេ។ លោកស្រីមានភាពក្លាហានជាងគេដែលរិះគន់ចំៗចំពោះការដឹកនាំរបស់ ប្រធានាធិបតី វ្លាឌីមៀពូទីនកំពុងកាន់អំណាច។ បុរសខ្លាំងរុស្ស៊ីរូបនេះ កាន់អំណាចនៅរុស្ស៊ីតាំងពីឆ្នាំ២០០០​។

នៅក្នុងការបោះឆ្នោតខែមីនាឆ្នាំ២០១៨ខាងមុខនេះ លោកប្រកាសថា លោកនឹងឈ្នះឆ្នោតមួយអាណត្តិទៀត ដែលមានរយៈពេល៦ឆ្នាំ។

លោកពូទីនបានវាយប្រហារលោកស្រី Ksenia Sobchak ថា បើក្លាយជាមេដឹកនាំប្រទេស គឺនាំរុស្ស៊ី គ្មានសុវត្ថិភាពរឹងមាំ ហើយអសន្តិសុខកើតពាសពេញប្រទេស។ យ៉ាងណា ក៏ដោយលោកស្រី  Sobchak បានតបវិញថា លោកស្រីមានចក្ខុវិស័យត្រឹមត្រូវ គឺមិនមានមហិច្ឆតា ធ្វើអោយរុស្ស៊ី ក្លាយជា រដ្ឋឯកការនិយមនោះទេ។ លោកស្រី Sobchak  ជាមេដឹកនាំសង្គមស៊ីវិលមួយ ឈ្មោះថា Civil Initiative ។ ក្រៅពីស្រ្តីម្នាក់ ដ៏ល្បីនេះ គឺមានបេក្ខជនបុរសបីរូបទៀត មានប្រជាប្រិយភាពខ្លាំងដែរ។

តែបែបនេះក្ដី បេក្ខជនដែលមានការរំពឹងដណ្ដើម អំណាចពីលោកពូទីនបាន គឺមេដឹកនាំបក្សប្រឆាំងលំអៀងសហភាពអឺរ៉ុបគឺ លោក Alexei Navalny។

លោកត្រូវបាន ចាប់ខ្លួនក្រោមបទប្រឆាំងរដ្ឋអំណាចរបស់លោកពូទីន។ ចំណែក លោកស្រី  Ksenia Sobchak ត្រូវបានចាត់ទុកថាជា ស្ត្រីឆ្នើមម្នាក់អាចតំណាង លោក Navalny ក្នុងការប្រកួតការបោះឆ្នោត ខាងមុខនេះ៕

Share

Image
Image
Image