en     km
en     km

វិភាគ៖តើវាសនាមេដឹកនាំគីមជុងអ៊ុនដូចសាដាមហូសេន និងហ្គាដាហ្វីឬទេ?

Share

សង្គ្រាមពាក្យសម្តីរវាង ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និង គីម ជុងអ៊ុន កាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាការប្រកាសអាសន្ននៃសង្គ្រាមឧបទ្វីបកូរ៉េកាន់តែកៀកចូលមកដល់។ អ្នកវិភាគម្នាក់ឲ្យសារព័ត៌មានបរទេសមួយព្រមានថា បើគីម ជុងអ៊ុន ប្រថុយធ្វើសង្គ្រាមជាមួអាមេរិក គឺអាចនឹងមានវាសនាដូចមេដឹកនាំ អ៊ីរ៉ាក់ សាដាម ហូសេន និង មេដិកនាំលីប៊ី ហ្កាដាហ្វី។ តើលោកគីមជុងអ៊ុនអាចគេចផុតពីវាសនាដ៏អាក្រក់នេះឬទេ?

អ្នកវិភាគម្នាក់ប្រចាំព័ត៌មានABC NEWSបានធ្វើការប្រៀបធៀបមេដឹកនាំគីមជុងអ៊ុនទៅនឹងមេដឹកនាំប្រទេសអ៊ីរ៉ាក់​លោកសាដាមហូសេនដែលត្រូវកងទ័ពអាមេរិកផ្ដួលរំលំតាមរយៈសង្រ្គាមនៅឆ្នាំ២០០៣ដែលនៅពេលនោះកងទ័ពអាមេរិក បានចាប់ខ្លួនលោកចេញពីរូបដី។

អត្ថបទវិភាគរបស់អ្នកវិភាគច្បាប់ប្រចាំព័ត៌មាននាំABC  News លោកDan Abramsបានសរសេរថាឪពុករបស់លោកគីមជុងអ៊ុន មាន ចរិកលក្ខណៈដូច សាដាមហូសេនទាំងការគ្រប់គ្រងរដ្ឋទាំងការគ្រប់គ្រងបក្ស ដែល លោកគជុងអ៊ីល​ស្ដាប់ចិនច្រើនជាងកូនរបស់លោក គឺមជុងអ៊ុន។

តែសម្រាបគីមជុងអ៊ុន មានអត្តចរិកកាចឃោរឃៅជាងសាដាមហូសេនទៅទៀតហើយសឹងដូចអាឌុលអ៊ីត្លែល មេដឹកនាំអាល្លឺម៉ង់ដែលបង្កើតសង្រ្គាមលោកលើកទី២។ក្រៅពីប្រៀបធៀបដូចនេះ អ្នកវិភាគ បាន ប្រៀបធៀប លោកគីមជុងអ៊ុនទៅនឹងមេដឹកនាំ ប្រទេសលីប៊ី លោកម៉ួម៉ាហ្គាដាហ្វី ដែលត្រូវបានកងទ័ពបារាំងនិងក្រុមឧទ្ទាមបានបាញ់សម្លាប់មេដឹកនាំជនផ្ដាច់ការនេះ លាក់ខ្លួនក្នុងលូក្រោមដី។

បើនិយាយពីជោគវាសនា របស់គីមជុងអ៊ុន ទំនងមិនអាចដូច មេដឹកនាំលីប៊ីនិង សាដាមហូសេននោះទេ បើលោកឆាប់បញ្ជៀសជំលោះជាមួយអាមេរិក។ អ្នកវិភាគDan Abramsបន្តថាមហិច្ឆិតា អាវុធនុយគ្លេអ៊ែររបស់ក្រុងព្យុងយ៉ាងនៅពេលនេះ មិនអាចទៅរួចទេ គឺក្រុងវ៉ាស៊ិនតោននឹងមិនឱ្យមានដាច់ខាត។

លោកព្រមានថា បើសង្រ្គាមផ្ទុះឡើងពិតជាមានម្ខាងឈ្នះម្ខាងចាញ់ តែសម្រាប់អាមេរិក មិនចាញ់ដាច់ខាត។ មានន័យថាអាមេរិកនឹងឈ្នះហើយវាសនាមេដឹកនាំគីមជុងអ៊ុន​ក៏គ្រោះថ្នាក់ដែរ៕

Share

Image
Image
Image