en     km
en     km

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

Share

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្រយុទ្ធឈរខ្សែត្រៀមជួរមុខ បានធ្វើការតស៊ូមតិ ស្ទើគ្រប់ទីលានប្រយុទ្ធនៃការតស៊ូផ្នែកការទូត ។ ក្រុមនេះ មានអ្នកសកម្ម ជាច្រើនដែល​លិច​ធ្លោ​ក្នុង​នោះ​មាន លោកសមរង្ស៊ី លោកស្រី មូរសុខហួរ លោកអេឆៃអ៊ាង លោកស្រីជូឡុង សូមូរ៉ា លោកមែនសុថាវរិន្ទ្រ លោក​ឡុងរី ជាដើម ។ អ្នកទាំងនេះ សុទ្ធតែមាននៅក្នុងបញ្ជីខ្មៅតាមចាប់ខ្លួន ពីសំណាក់​អាជ្ញាធរ​កម្ពុជា។​ ពួកគាត់បានដើរតស៊ូមតិស្ទើគ្រប់ទីតាំងការទូតសំខាន់ សឹងអស់ហើយ លើពិភពលោក គឺនៅសល់តែ តំបន់អាស៊ាន មួយគត់ដែលក្រុមនេះហាក់មិនហ៊ាន យកទីតាំងនេះឈរជើងដើម្បី​ដណ្ដើម​កាន់កាប់សមរភូមិការទូត។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជានៃបក្សប្រជាជនកម្ពុជា ក៏បានដើរតស៊ូមតិ ប្រឆាំងនឹងក្រុមលោកសមរង្ស៊ីខ្លាំងណាស់ដែរ គឺស្ទើគ្រប់សមរភូមិការទូតដូចគ្នា។ កន្លងមកបក្ស​កាន់អំណាច ហាក់មានប្រៀបជាង ក្រុមលោកសមរង្ស៊ី នៃអតីតគណបក្សសង្រ្គោះជាតិ លើទីតាំង ការទូត នៃតំបន់អាស៊ាន។ ការមានប្រៀប គឺក្រោមហេតុផលនៃទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគីលើវិស័យ សន្តិសុខ ពាណិជ្ជកម្ម ជាដើម។ តែចុងក្រោយនេះ  ក្រុមលោកសមរង្ស៊ីបាន​រំកិល​មកដល់​តំបន់​អាស៊ានគឺំមើលទៅ អាចមានការ​ប្រែសម្រួល ដែលអាចគិត​ថា អាស៊ានក្លាយជាទីលាន​ប្រយុទ្ធផ្នែក​ការ​ទូតដ៏ស្វិត​ស្វាញ​​​ចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់​អំណាចនៃណបក្ស​ប្រជាជន​កម្ពុជា​។

លោកនួន បូរិន ជូនសេចក្ដី អធិប្បាយដូចតទៅ!

អាស៊ាន ជាតំបន់មួយ នៅអាស៊ី ។ សមាគមមួយនេះ មាន១០ប្រទេស ។ ប៉ុន្តែក្នុងចំណោមនេះ មាន២ ប្រទេស នៅប្រកាន់យកការគ្រេប់គ្រងប្រទេសដោយរបបសង្គមនិយម ។ ប្រទេស២នេះ​គឺមានវៀត​ណាម និងឡាវ ។ ដោយ ប្រទេស ផ្សេងទៀត ប្រកាន់របប ប្រជាធិបតេយ្យសេរីពហុបក្ស ទោះ​ជា​ប្រទេសខ្លះ ប្រកាន់នូវរដ្ឋធម្ននុញ្ញរាជានិយមក៏ដោយ។ ដោយឡែក រាជាណាចក្រកម្ពុជា ក៏អនុវត្តរបប ប្រជា​ធិប​តេយ្យសេរីពហុបក្សដែរ។ ប៉ុន្តែអាណត្តិសភាទី៦នេះ  មានតែបក្សប្រជាជនកម្ពុជាមួយគត់ មានអាសនៈនៃរដ្ឋសភា ទាំង១២៥អាសនៈ ក្រោយពីការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ដែលជាការបោះ​ឆ្នោត មានបក្សដល់ទៅ២០គណបក្ស ។ តែការបោះឆ្នោតចុងក្រោយនេះ ពុំមានវត្តមាន គណបក្សប្រឆាំងគឺគណបក្សសង្រ្គោះជាតិដែលដឹកនាំដោយ លោកសមរង្ស៊ីនិងលោកកឹមសុខានោះទេ។ អ្នកសង្កេតការណ៍ ឯករាជ្យ មកពីសហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក បានដកចេញពីវិញនូវគំរោង របស់ខ្លួន ដែលជួយបច្ចេកទេសការបោះឆ្នោត ដល់ស្ថាប័នជាតិរៀបចំការបោះឆ្នោតកម្ពុជា។ ការដកខ្លួនចេញនេះ ដោយសារកម្ពុជា រំលាយគណបក្សសង្រ្គោះជាតិ និងរឹបអូសអាសនៈក្រុមប្រឹក្សាឃុំរបស់បក្សនេះ ដែលកើតចេញពីការបោះឆ្នោត។ ឥឡូវនេះ សភា កម្ពុជាមានបក្សតែមួយ ជាហេតុធ្វើអោយមានការព្រួយបារម្ភអំពីប្រព័ន្ធនីតិបញ្ញត្តិមួយ​ជាស្ថាប័នមានបក្សតែមួយ ដូចប្រទេសសង្គមនិយម ។ បែបនេះក្ដី រាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សា ពិគ្រោះយោបល់មួយ មានបក្សជាច្រើន ជាសមាជិក ប៉ុន្តែ បក្សទាំងនោះ ពុំត្រូវចាត់ទុកថា ជាតំណាងម្ចាស់ឆ្នោតនោះទេ ព្រោះ ក្រុមនេះ ពុំមានអាសនៈនៅរដ្ឋសភា។ដោយមើលឃើញដូចនេះ នាំអោយសហគមន៍អន្តរជាតិ ដូចជាសហភាពអឺរ៉ុប និងអាមេរិក នៅតែទទួលស្គាល់គណបក្សប្រឆាំង ដឹកនាំដោយលោកសមរង្ស៊ី និងលោកកឹមសុខា ទោះបីបក្សនេះ ត្រូវបានរំលាយ ក៏ដោយ ព្រោះតែបក្សនេះ បានទទួលសំឡេង ពីម្ចាស់ឆ្នោត ពាក់កណ្ដាលប្រទេស។ ជាបក្សដែល ពួកលោកខាងលិច ចាត់ទុកជាក្រុមមួយអាចដណ្ដើមអំណាចបានពីបក្សប្រជាជនកម្ពុជា​ហើយអាចធ្វើអោយមានតុល្យភាព អំណាចសភាទៀតផង។ ដោយសារតែហេតុនេះ ហើយដែលក្រុមបក្សប្រឆាំង ដឹកនាំដោយលោកសមរង្ស៊ី នៅតែធ្វើសកម្មភាពតស៊ូមតិ​ជាខ្លាំងនៅលើឆាកអន្តរជាតិ ។ ក្រុម នេះហាក់​មានប្រៀបបន្តិចផ្នែកការទូតនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ដោយក្រុមនេះ មានឥទ្ធិពលការទូត ដែលធ្វើអោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ចេះតែរុញអោយមានបក្សកាន់អំណាចនិង អតីតបក្សប្រឆាំងនេះ បើកការសន្ទនានយោបាយ ជាមួយគ្នាឡើងវិញ ។ មិនតែប៉ុណ្ណោះ ទាំងសហរដ្ឋអាមេរិក​និងសហភាពបានកំពុងរៀបចំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើបក្សកាន់អំណាចនៅកម្ពុជាទៀតផង​។ ទណ្ឌកម្ម មានដូចជាបិទទិដ្ឋាការចូលអាមេរិក និងការគំរាមបិទប្រព័ន្ធអនុព័ន្ធ GSP ។ចំណែក សហ​ភាព​​អឺរ៉ុបកំពុងដំណើរការដកនីតិវិធី ប្រព័ន្ធអនុគ្រោះពន្ធEBA ។ នេះជាផ្នែកមួយ ដែលអ្នកវិភាគ​មួយ​ចំនូន មើលឃើញថា សមរភូមិការទូត នៃសហគមន៍ អន្តរជាតិធំពីរនេះ គឺអតីតបក្សប្រឆាំង​ហាក់មាន​ប្រៀប​ជាង​បក្សកាន់អំណាច​។ អតីតបក្សប្រឆាំង ហាក់មានប្រៀបទៀត នៅឯក្រុមប្រឹក្សាសិទិ្ធមនុស្ស​អង្គការ​សហប្រជាជាតិនៅ ប្រទេសស្វិស ។ តែយ៉ាងណា សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៌ អតីតបក្ស​ប្រឆាំងមិនមានទាន់ប្រៀបការទូតលើ បក្សកាន់អំណាចនោះទេ។

ដំណាក់កាលចុងក្រោយនេះឃើញថា  អតីតបក្សប្រឆាំង កំពុងចាប់យកទីលានប្រយុទ្ធនៅអាស៊ាន ជា សមរភូមិការទូត របស់ខ្លួន ។   តើ ក្រុមនេះ អាចមានប្រៀប ការទូតដូចនៅសហភាពអឺរ៉ុប​និងសហ​រដ្ឋអា​មេរិក ដែរឬទេ?

អាស៊ាន ជាតំបន់មួយ នៅអាស៊ី ។ សមាគមមួយនេះ មាន១០ប្រទេស ។ ប្រទេសទាំង៩ ជាប្រទេស​ជិត​ខាងកម្ពុជា ដែលមាន ភូមិសាស្ត្រ នយោបាយ វប្បធម៌ និងសាសនា ប្រហាក់ប្រហែលគ្នា។  តាមធម្មនុញ្ញអាស៊ាន គឺប្រទេសសមាជិក មិនអាចចូលលុកលាន់រឿងនយោបាយ នៃប្រទេសជា​សមា​ជិក ខ្លួននោះទេ ។​ សមាគមនេះ កម្រនឹងចេញសេចក្ដីថ្លែងការណ៍ណាមួយ ទាក់ទិននឹងបញ្ហា របស់ សមា​ជិកខ្លួន គឺសូម្បី រាជាណាចក្រថៃ ដែលពួកយោធាបានធ្វើរដ្ឋប្រហារ ទំលាក់រដ្ឋាភិបាលស៊ីវិល របស់គណបក្សភឿថៃ កាលពីឆ្នាំ២០១៤ ក៏សមាគមនេះ មិនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ឬក៏សំដែងការព្រួយបារម្ភអ្វីឡើយ។ ប៉ុន្តែសម្រាប់ករណី សហគមន៍រ៉ូហ៊ីងយ៉ា នៃប្រទេសភូមា ឃើញថា សមាជិកមួយចំនូន បានចេញសេចក្ដីថ្លែងការណ៍ ជំរុញអោយរដ្ឋាភិបាល ភូមា បញ្ឈប់ការធ្វើទុក្ខ​បុក​ម្នេញ​លើសហគមន៍មួយនេះ ។ ការណ៍នេះ គឺឃើញថាបានធ្វើតាមគំនាបរបស់​សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក និងអង្គការសហ​ប្រជា​ជាតិផងដែរ។ ជាទីបំផុត រដ្ឋាភិបាលភូមា ក៏បានសម្របសម្រួល​ និង បន្ថយភាពតានតឹង គាបសង្កត់លើ សហគមន៍រ៉ូហ៊ីងយ៉ា។  ចំណែក ឯកម្ពុជាវិញ សមាគមនេះ មិនបាន​ឃើញ ប្រតិកម្មអ្វីឡើយ ចាប់តាំងពី ការរំលាយគណបកសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៧។ យ៉ាងណា ដំណាក់កាលចុងក្រោយនេះ សមាគមួយនេះ មើលទៅ ដូចជាគេរុញអោយបញ្ចេញជំហររបស់ខ្លួនខ្លះៗ ជុំវិញការមកដល់របស់ក្រុមលោកសមរង្ស៊ី ដែលតាំងខ្លួនយកទីតាំងអាស៊ាន ជាសមរភូមិការទូត​ចុង​ក្រោយរបស់ខ្លួន ដើម្បីឈានចូលកម្ពុជា។ មកដល់ពេលនេះក្រុមរបស់លោកសមរង្ស៊ីបានឈរជើងនៅក្នុងប្រទេសអាស៊ានមួយចំនួនដើម្បីធ្វើការតស៊ូមតិពីប្រទេសទាំងនោះអោយអាស៊ានចូលពាក់ព័ន្ធនឹងរឿងកម្ពុជា។លោកស្រីមួរសុខហួរប្រធានគណៈកម្មាធិការមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីរងការឃុំខ្លួនជាច្រើនមកនៅក្នុងប្រទេសម៉ាឡេស៊ីដោយសារលោកស្រីចង់ចូលទៅប្រទសនេះដើម្បីធ្វើចលនាការទូតជាមួយនឹងអ្នកនយោបាយម៉ាឡេស៊ីអង្គការសិទ្ធិមនុស្សម៉ាឡេស៊ីជួយអន្ដរាគមន៍ឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។ប៉ុន្ដែលោកស្រីសឹងតែរដ្ឋាភិបាលប្រទេសនេះចាប់បញ្ចូនខ្លួនចេញពីប្រទេស។តែទីបំផុតរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្ដីម៉ូហាធាបានសម្របខ្លួនហើយឱ្យលោកស្រីស្ថិតនៅក្នុងប្រទេសនេះគឺបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សជាតិរបស់ប្រទេសនេះនិងអង្គការអន្ដរជាតិជាច្រើនគាបសង្កត់លើរដ្ឋាភិបាល។ឥលូវលោកស្រីមួរសុខហួរបានអះអាងថាលោកស្រីឈរជើងនឹងហើយលើទឹកដីម៉ាឡេស៊ីដើម្បីធ្វើការតស៊ូមតិក្នុងសមាគមអាស៊ាន។លោកស្រីក៏បានទៅប្រទេសឥណ្ឌូនេស៊ីផងដែរគឺមុនលោកស្រីមកប្រទេសម៉ាឡេស៊ី។នៅឥណ្ឌូនេស៊ីលោកស្រីបានធ្វើសន្និសីទសារព័ត៌មានជាមួយមន្រ្ដីសិទ្ធិមនុស្សប្រទេសនេះ។ការមកដល់របស់ក្រុមអតីតគណបក្សសង្គ្រោះជាតិនៅម៉ាឡេស៊ីក្ដីនៅប្រទេសថៃក្ដីគឺសុទ្ធសឹងជាការរង់ចាំទទួលលោកសមរង្ស៊ីដែលចូលតំបន់អាស៊ីឆាប់ៗនេះហើយគឺជាការបើកយុទ្ធនាការការទូតដ៏ខ្លាំងក្លាក្នុងតំបន់មុនចូលមកកម្ពុជា។កម្ពុជាក៏បានបញ្ចូនលិខិតស្នើសុំដើម្បីឃាត់ខ្លួននិងចាប់ខ្លួនក្រុមប្រឆាំងទាំងនោះ ប៉ុន្ដែមកដល់ពេលនេះមិនទាន់មានមេដឹកនាំជាន់ខ្ពស់ណាម្នាក់ត្រូវបានប្រទេសសមាគមអាស៊ានចាប់បញ្ចូនខ្លួននោះទេ។រដ្ឋមន្រ្ដីការបរទេសម៉ាឡេស៊ីបានប្រកាសថាម៉ាឡេស៊ីទោះជាសមាជិកអាស៊ានពិតមែនតែម៉ាឡេស៊ីមានសិទ្ធិក្នុងការធ្វើសេចក្ដីសម្រេចរឿងនយោបាយរបស់ខ្លួនជាមួយនឹងការលើកតម្កើងលទ្ធិប្រជាធិបតេយ្យក្នុងតំបន់។ក្នុងន័យនេះហើយដែលលោកស្រីមួរសុខហួរបន្ដស្ថិតនៅម៉ាឡេស៊ីបន្ដទៀតនេះ។ស្របពេលនេះសហរដ្ឋអាមេរិកតាមរយៈស្ថានទូតនៅកម្ពុជាបានចេញសារព្រមានឱ្យសមាគមអាស៊ានបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញគាបសង្កត់ទៅលើក្រុមប្រឆាំងដែលដឹកនាំដោយលោកសមរង្ស៊ី។

អ្នកនាំពាក្យស្ថានទូតអាមេរិក Emily Zeeberg បានអំពាវនាវដល់សមាជិកនៃសមាគមអាស៊ាន អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងភាគីជាហត្ថលេខីនៃច្បាប់អន្តរជាតិទាំងឡាយណាដែលពាក់ព័ន្ធនឹងគោលការណ៍នឹងសិទ្ធិនយោបាយជាសាកល។លោកស្រីបានបញ្ជាក់ដូចនេះថា៖ យើងសូមអំពាវនាវដល់សមាជិកអាស៊ានឱ្យអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិនិងគោរពនូវគោលការណ៍សិទ្ធិជ្រកកោនផ្នែកនយោបាយរបស់បុគ្គលដែលអាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញឬធ្វើទារុណកម្មបើសិនបើពួកគេត្រូវបានចាប់បញ្ចូនត្រឡប់មកវិញ»។

កាលពីថ្ងៃទី៦វិច្ឆិកា ក្រសួងការបរទេសអាមេរិក ក៏បាន ជំរុញអោយមានអ្នកនយោបាយ បដិបក្សរបស់ខ្មែរ រត់មករកតុចរចាវិញ ហើយ បញ្ឈប់ ការចាប់ខ្លួន ក្រុមប្រឆាំង។

ឃើញថាសម្ពាធមួយនេះក៏ស្របពេលដែលអង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភអំពីស្ថានភាពនយោបាយនៅកម្ពុជា។  

កាលពីនៅថ្ងៃព្រហស្បតិ៍ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា លោក អង់តូនីញូ ហ្គុយតេរេស កំពុងតាមដានស្ថានភាពវិវឌ្ឍន៍នៅកម្ពុជាយ៉ាងដិតដល់ទាក់ទងនឹងការប្រកាសវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី និងមេដឹកនាំផ្សេងទៀតនៃគណបក្សប្រឆាំង។ លោកមានក្តីបារម្ភចំពោះវិធានការរឹតត្បិតរបស់អាជ្ញាធរទៅលើសេរីភាពក្នុងការធ្វើដំណើរ និងការជួបប្រជុំ ហើយនឹងចំពោះសេចក្តីរាយការណ៍ថាមានការដាក់ពង្រាយកម្លាំងយោធានៅតាមបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសថៃ។
អគ្គលេខាធិការធ្វើការគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការបង្កើតឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ និងមានបរិយាកាសនយោបាយមួយដែលអំណោយផល ដោយគ្មានការបំភិតបំភ័យ ការយាយីធ្វើទុក្ខបុកម្នេញ ឬការភ័យខ្លាច។ តើសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ  សាររបស់ក្រសូងការបរទេស និងអ្នកនាំពាក្យ ស្ថានទូតអាមេរិក សារសមាជិកសភាសហភាពអឺរ៉ុប និងសមាជិកសភាបារាំង ថ្លែងការពារការវិលមកវិញរបស់លោក សមរង្ស៊ី និងថ្នាក់ដឹកនាំនៃអតីតគបក្សសង្រ្គោះជាតិ មានឥទ្ធិពលទលើ អ្នកនយោបាយកម្ពុជាជាពិសេស ភាគីបក្សកាន់អំណាចឬទេ?

បើសារទាំងនេះមាន ឥទ្ធិពល គឺក្រុមប្រឆាំងដឹកនាំដោយលោកសមរង្ស៊ី ពិតជាអាចឈរជើងលើ សមរភូមិការទូត​​នៅអាស៊ាន។ តែបើគ្មានឥទិ្ធពលទេ គឺក្រុមប្រឆាំងនេះ អាចត្រឡប់ទៅឈរជើងនៅអឺរ៉ុប និងអាមេរិកវិញ៕

Share

Image
Image
Image