en     km
en     km

វេណេហ្សូអេឡា៖បក្សកាន់អំណាចទទូចឲ្យបក្សប្រឆាំងជួយទប់ស្កាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

Share

ការចរចាដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋដូមីនិក កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មិនបានលទ្ធផលអ្វីជាដុំកំភួនទេ ខណៈបក្សប្រឆាំងមិនធ្វើតាមបក្សកាន់អំណាចរបស់ប្រធានាធិបតី នីខូឡា ម៉ាឌូរ៉ូ ដែលទាមទារឲ្យបក្សប្រឆាំងជួយធ្វើអន្ដរាគមទៅសហគមន៍អន្ដរជាតិសុំបញ្ឈប់ការហ៊ុំព័ន្ធសេដ្ឋកិច្ច។

ប្រទេសវេណេហ្ស៊ួអេឡាដែលដឹកនាំលោកម៉ាឌូរ៉ូបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជំហានដំបូងពីប្រទេសកាណាដា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលការដាក់ទណ្ឌកម្មនេះ ទៅលើការបង្កកប្រាក់មន្រ្ដីរបស់ម៉ាឌូរ៉ូជិត ៥០រូប។

ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដោយសារតែលោកម៉ាឌូរ៉ូរំលាយសមាជិកសភាគណបក្សប្រឆាំង ហើយឡើងកាន់អំណាចដោយការកែប្រែរដ្ឋធម្មនុញ្ញដើម្បីពង្រឹងអំណាចរបស់ខ្លួនដែលខុសពីគោលការណ៍ប្រជាធិបតេយ្យអន្ដរជាតិ។

ការចរចារវាងបក្សកាន់អំណាចនិងបក្សប្រឆាំងជាលើកដំបូង ធ្វើឡើងនៅនេះ ដោយមានការសម្របសម្រួល ពី សាធារណរដ្ឋ ដូមីនិក ប្រទេស   Bolivia, Chile , Mexico និង Nicaragua ។

ទោះជាយ៉ាងណា ភាគីទាំងពីរសន្យាមកជួបគ្នាម្ដងទៀតនៅ ថ្ងៃទី១៨ មករា។ ប្រធានាធិបតីសាធារណរដ្ឋដូមីនិក​ លោក​ Danilo Medina បានសសើរពីការបង្ហាញជួបគ្នាម្ដងទៀត ដោយសង្ឃឹមថា នឹងមានដំណោះស្រាយរួមមួយហើយការជួបចរចាគ្នាគឺគ្រាន់ បើជាងការមិនមកស្វែងរកដំណោះស្រាយ។ចាប់តាំងពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រទេសកាណាដាដាក់ទណ្ឌកម្មមក ឃើញថាប្រជាជនរបស់ប្រទេសនេះជាច្រើនលាននាក់ធ្លាក់ក្នុងស្ថានភាពក្រីក្រកាន់តែកើនឡើង៕

 

Share

Image
Image
Image