en     km
en     km

សង្គម​ស៊ីវិល​ទទូច​ឲ្យ​សាលាឧទ្ធរណ៍​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​

Share

ភ្នំពេញ៖ ក្រុមអង្គការសមាគមប្រមាណ ២៧ ទទូចសុំឲ្យសាលាឧទ្ធរណ៍ បដិសេធសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ពីបទប្រព្រឹត្ដហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះដោយ ក្រុមសង្គមស៊ីល អន្តរជាតិ និងជាតិ ចាត់ទុកជារឿងអយុត្តិធម៌។

អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់
អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់

ការទាមទាររបស់អង្គការទាំងនោះ ធ្វើឡើងកាលពីថ្ងៃទី២៦ កក្កដា ម្សិលមិញ គឺស្របពេលដែលសាលាឧទ្ធរណ៍ នឹងបើកជំនុំជម្រះក្ដី អ្នកស្រីនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លី ដែលជាអ្នកបានពានរង្វាន់ស្ត្រីភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ត្រូវបានចាប់ឃុំខ្លួនមួយឆ្នាំគត់គិតដល់នៅថ្ងៃទី១៥ ខែសីហា។

អ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ភាពជាអ្នកដឹកនាំ
អ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ភាពជាអ្នកដឹកនាំ

ការចាប់ខ្លួនអ្នកស្រី ទេព វន្នី ត្រូវបានខ្លួន សង្គមស៊ីវិលសម្ដែងការមិនពេញចិត្ដជាខ្លាំងដោយចាត់ទុកថា នេះជាទង្វើ អយុត្ដិធម៌ និងជាការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ទៅលើសកម្មជនដីធ្លីដែលជាស្ដ្រី។

ជាងនេះអង្គការ សមាគមទាំង ២៧ យល់ឃើញថា ការឃុំខ្លួនអ្នកស្រី ទេព វន្នី ក្នុងពន្ធនាគារទំនងជាការប៉ុនប៉ង ក្នុងការបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្សដែលហ៊ាននិយាយរិះគន់មិនសំចៃមាត់នៅកម្ពុជា មុនពេលការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០១៨ ឈានចូលមកដល់។

យ៉ាងណាសង្គមស៊ីវិលបង្ហាញក្ដីសង្ឃឹមថា សាលាឧទ្ធរណ៍ នឹងប្រើប្រាស់ឯករាជ្យភាពរបស់ខ្លួន និងស្វែងរកយុត្ដិធម៌ជូនអ្នកស្រី ទេព វន្នី ដោយទាមទារឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ លើអ្នកស្រី ហើយសង្ឃឹមថា អ្នកស្រីនឹងត្រូវបានដោះលែងពីពន្ធនាគារវិញ៕

Share

Image
Image
Image