en     km
en     km

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានិងរៀបចំកិច្ចពិភាក្សាពាណិជ្ជកម្មលើកទី២

Share

ភ្នំពេញៈសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងរៀបចំកិច្ចពិភាក្សាពាណិជ្ជកម្មលើកទី ២ រវាងកម្ពុជានិងសហភាពអឺរ៉ុបនៅថ្ងៃអង្គារទី២៦ ខែកញ្ញានៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ វេលាម៉ោង ៧:៣០ ព្រឹក ដល់ ម៉ោង ២: ៣០ នាទីរសៀល ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សភាពាណិជ្ជកម្មអឺរ៉ុបដែលវិទ្យុស្រ្ដីFm 102 ទទួលបាននៅថ្ងៃនេះ។

តាមសេចក្ដីជូនដំណឹងដដែលនេះ កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មលើកទី ២នេះ នឹងផ្ដោតសំខាន់ទៅលើបរិបទនៃការកែទម្រង់បន្តបន្ទាប់ទាក់ទងនឹងវិស័យជាច្រើននៃព្រឹត្តិការណ៍ប្រចាំឆ្នាំ ហើយកិច្ចប្រជុំនេះនឹងផ្តល់ឱកាសដល់សហគមន៍ធុរកិច្ចអឺរ៉ុបដើម្បីពិភាក្សាដោយចំហជាមួយតំណាងជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតអំពីរបៀបងាយស្រួលនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា និងរបៀបដែលជាការប្រកួតប្រជែងរបស់កម្ពុជាដែលមាន ។

ព្រឹត្តិការណ៍នេះដឹកនាំដោយលោក​ សុខចិនា្ដ សុភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក  George EDGAR និង លោក  Arnaud DARC ប្រធានរបស់ EuroCham ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះក៏នឹងដាក់បង្ហាញពីសៀវភៅសរបស់អង្គការសហប្រជាជាតិ EuroCham ឆ្នាំ ២០១៧ និងអនុសាសន៍របស់ខ្លួនសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគដោយប្រធានគណៈកម្មាធិការវិស័យរបស់កម្ពុជា ទាក់ទិននិងវិស័យធនធានមនុស្ស ពន្ធដារ ការតភ្ជាប់អាជីវកម្មបៃតងគ្រឿងបរិក្ខារឌីជីថលនិងបច្ចេកវិទ្យាថ្មីៗ អចលនទ្រព្យ និងសំណង់ ជាដើម។

ជាមួយគ្នានេះដែរ កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មលើកទី២ របស់សភាអឺរ៉ុបនៅកម្ពុជាបានរំពឹងថា និងមានការផ្លាស់ប្តូរយោបល់ ប្រកបដោយប្រសិទ្ធភាពជាមួយនឹងការតំរែតំរង់កំរិតខ្ពស់ពីសំណាក់រដ្ឋាភិបាល មន្រ្តីការទូត និងសហគមន៍អន្ដរជាតិ៕

Share

Image
Image
Image