en     km
en     km

សម្ដេចសាយឈុំ៖ត្រូវសម្រួលពលរដ្ឋជាប់អត្តសញ្ញាណបណ្ណនៅធនាគារបានទៅបោះឆ្នោត

Share

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានទទូចដល់ភាគីពាក់ព័ន្ធនិងអ្នកមានសមត្ថកិច្ចត្រូវជួយសម្រួលពលរដ្ឋដែលយកអត្តសញ្ញាបណ្ណទៅបញ្ចាំនៅធនាគារ ត្រូវជួយសម្រួលពួកគាត់ បានយកមកប្រើប្រាស់ សម្រាប់ការបោះឆ្នោតសភានីតិកាលទី ៦ខាងមុខ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេចសាយ ឈុំ កាលពីថ្ងៃទី ១៦ កក្កដា ម្សិលមិញ។

យោងតាមលិខិតដដែលនេះបញ្ជាក់ថា សម្ដេច សាយ ឈុំ បានណែនាំឱ្យមន្ត្រីគ្រប់រូបដែលពាក់ព័ន្ធ ជួយសម្រួលដល់ប្រជាពលរដ្ឋដែលយកអត្តសញ្ញាណប័​ណ្ណរបស់ខ្លួនទៅដាក់បញ្ចាំជាមួយម្ចាស់បំណុល ឬមីក្រូហិរញ្ញវត្ថុដើម្បីខ្ចីលុយជាដើមដែលសម្ដេចថា ពួកគាត់ត្រូវប្រើប្រាស់បណ្ណនេះ ដើម្បីបោះឆ្នោត។

អនុប្រធានគណបក្សប្រជាជនបានទទូចទៀតថាដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់ សម្រាប់ចូលរួមបោះឆ្នោតជាតិខាងមុខ មន្ត្រីដែលពាក់ព័ន្ធត្រូវចូលរួមដោះស្រាយឱ្យបានឆាប់រហ័សដល់ប្រជាពលរដ្ឋតាមនីតិវិធីដែលរួមមាន ពន្យល់ណែនាំឱ្យសាមីខ្លួនផ្ទាល់ដែលយកអត្តសញ្ញាណប័ណ្ណបញ្ចាំ ត្រូវទៅសុំ ឬខ្ចីអត្តសញ្ញាណប័ណ្ណនោះ ដើម្បីយកមកប្រើប្រាស់ក្នុងការបោះឆ្នោតសិន។ ចាត់ចែងឱ្យពួកគាត់ទៅបញ្ជាក់ឱ្យទាន់ពេលវេលានូវឯសារអត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោតឱ្យបានមុនថ្ងៃទី ២៧ កក្កដា ២០១៨ វេលាម៉ោង៥ និង៣០នាទីល្ចាច។

សូមបញ្ជាក់ថា ដើម្បីអាចចូលរួមបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយក្នុងឃុំ-សង្កាត់ និងត្រូវមានអត្តសញ្ញាណឯកសារបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ សម្រាប់ប្រើនៅពេលបោះឆ្នោត៕

Share

Image
Image
Image