en     km
en     km

សម្ដេច ហ៊ុន សែន ផ្ដាំប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ធ្វើខ្លួនឱ្យចំជាកូនខ្មែរព្រោះតំណាងឱ្យពលរដ្ឋខ្មែរ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដាំទៅប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ធ្វើខ្លួនឱ្យចំជាកូនខ្មែរពិតពិត ព្រោះតំណាងឱ្យពលរដ្ឋខ្មែរប្រមាណ ១៦លាននាក់។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន នោថ្ងៃទី ១៦ តុលានេះ។

តាមរយៈការចុះផ្សាយនេះបញ្ជាក់ទៀតថា ការផ្ដាំផ្ញើរបស់សម្ដេចនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍នេះ គឺដឹកនាំដោយលោកណៃ សេម ណារត័្ន។

នាឱកាសនោះ លោក ណៃ សេម ណារ័ត្ន បានជម្រាបជូនសម្តេច ហ៊ុន សែន ថាការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប ហើយវាជាលើកទី៤៥ហើយ តាំងពីចាប់ផ្ដើមពីដំបូង។

ប្រតិភូទាំងមូល នឹងធ្វើដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣តទៅ ហើយចាប់ផ្ដើមចេញដំណើរពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ដោយឆ្លងកាត់ប្រទេសជប៉ុន ប្រ៊ុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន បានធ្វើការណែនាំដល់ប្រតិភូទាំងមូលសូមឲ្យក្នុងការធ្វើដំណើរនេះប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតពិត។ សម្ដេចបញ្ជាក់ថា ប្រតិភូទាំងមូលជាតំណាងអោយប្រជាជនខ្មែរប្រមាណ ១៦លាននាក់ដែលនៅពីក្រោយ។ សម្ដេចសម្ដៅឱ្យប្រតិភូនេះ ត្រូវកសាងមិត្តឲ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយជាដៃគូរសហប្រតិបត្តិការគ្នាផងដែរ៕ អត្ថបទ៖ សោម លាភ

Share

Image
Image
Image