en     km
en     km

សម្ដេច ហ៊ុន សែន ៖ អ្នកដែលចង់លេងតាមកម្លាំងប្រដាប់អាវុធសូមធ្វើក្តារមឈូសឲ្យហើយទៅ

Share

សម្ដេចនាយករដ្ឋមន្ត្រីអះអាងថា លោកជានាយករដ្ឋមន្ត្រីស្របច្បាប់ ហើយបើជនណា ក្រុមណាចង់ផ្ដួលរំលំលោក​គឺ លោកកំដរបាន តែសូមផ្ដាំថាអ្នកត្រូវធ្វើក្ដារមឈូសឱ្យហើយទៅបើអ្នកចង់ប្រើប្រាស់ប្រដាប់អាវុធ។

ការថ្លែងព្រមានធ្ងន់ៗនេះធ្វើឡើងកាលពីព្រឹកមិញនៅ ក្នុងពិធីសម្ភោធស្ពានឆ្លងទន្លេសាប នៅខណ្ឌឬស្សីកែវ។

មើលទៅ មានកំហឹងខ្លាំងៗទៅលើគូប្រកួតរបស់ខ្លួន ដែលទំនងសំដៅទៅលើលោក សម រង្ស៊ី នោះសម្ដេចនាយករដ្ឋមន្រ្តីថ្លែងថា កុំសាកល្បងឱ្យសោះជាមួយសម្ដេច។ បើកម្លាំងប្រដាប់អាវុធគឺចប់ហើយគឺអ្នកនឹងគ្រោះថ្នាក់។

សូមស្ដាប់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន

                                                                                                 ​​នាយករដ្ឋមន្រ្តី ហ៊ុន សែន

សម្តេច ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍សម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយ ប៉ុន្តែការអនុវត្តន៍ផ្លូវច្បាប់នេះ គឺជារឿងប្រសើរជាងការប្រើអាវុធ ហើយការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារនេះ ក៏ព្រោះតែការប្រព្រឹត្តខុសច្បាប់។

សម្តេច ហ៊ុន សែន ថា កុំនិយាយថាគេកម្ចាយដៃគូរនយោបាយ តែដោយសារតែដៃគូរនយោបាយ តាំងខ្លួនជាសត្រូវជាមួយ ទើបគេកម្ចាត់។

ដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គេហ៊ានកម្ចាត់ចោលមនុស្សមួយចំនួន ប្រសិនបើចាំបាច់គឺគេ វាយពោះត្រូវតែវាយក្បាល មិនវាយកន្ទុយទេ។

អ្វីដែលប្រមុខរដ្ឋាភិបាលប្រតិកម្មនេះ ទំនងជាការឆ្លើយតបការអំពាវនាវរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១១ដែលគេថាលោកជំរុញឱ្យកងទ័ពបះបោរ ហើយសារនេះធ្វើឱ្យ កងទ័ព នៅតាមអង្គភាព និងតំបន់មួយចំនួន ប្រតិកម្មជាខ្លាំង ថ្កោលទោស លោកសមរង្ស៊ី ។

តែយ៉ាងនេះក្ដី នៅក្នុងបទសម្ភាសមួយជាមួយ បណ្ដា្កញផ្សាយព័ត៌មានបរទេសកាលពីថ្មីៗនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានចាត់ទុកការយកសំឡេងលោកមកចាក់ផ្សាយនោះ គឺជាការ កាត់តសំឡេង៕

 

 

Share

Image
Image
Image