en     km
en     km

សម្តេច​ ស​ ខេ​ង​៖​ ការ​ដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​នគរបាលជាតិធ្វើ​តាម​សមត្ថភាព​ ពុំ​មែន​រើស​តាម​ខ្សែ​ទេ​

Share

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ ពុធ​ នេះ​ថា​ ការ​សម្រេច​តែងតាំង​ដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​ក្រសួងមហាផ្ទៃ​ធ្វើ​ឡើង​តាម​សមត្ថភាព​និង​គុណសម្បត្តិ​ដោយ​ពុំ​ធ្វើ​ឡើង​តាម​ខ្សែ​ ឬ​បក្សពួក​និយម​នោះ​ទេ​។​

លោក ​ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញានេះ ក្រសួងមហាផ្ទៃប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិមន្រ្តីជាន់ខ្ពស់នគរបាលជាតិនៃក្រសួងមហាផ្ទៃ៨រូបជានាយឧត្តមសេនីយ៍ផ្កាយ៤។



​នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​ កញ្ញា​នេះ​ ក្រសួងមហាផ្ទៃ​ប្រកាស​ចូល​កាន់​តំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​៨​រូប​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​។​

​សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រកាស​ចូល​កាន់​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ព្រឹក​ម៉ិ​ញ​នេះ​ថា​ ការ​តែងតាំង​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​គឺ​ផ្តោត​ទៅ​លើ​គុណសម្បត្តិ​ សម​ត្ថិ​ភាព​ការងារ​ ពុំ​មែន​តែ​តាំង​តាម​រយៈ​ខ្សែ​ ឬ​ បក្សពួក​និយម​ទេ​។​

​សម្តេច​ ស​ ខេ​ង​៖«​សូម​ឱ្យ​អស់លោក​មួយ​ចំនួន​យោគយល់​ផង​ដែរ​ដែល​មិន​បាន​បំពេញ​តាម​បំណង​របស់​អស់លោក​កន្លែង​មាន​តែ​មួយ​រួច​ត​គើ​គ្នា​សុំ​ឱ្យ​ខ្ញុំ​ធ្វើ​ម្តេច​ បើ​អស់លោក​ធ្វើ​ម្តេច​ដែរៗ​ ឱ្យ​យល់​អាហ្នឹង​ តែ​ខ្ញុំ​មិន​បាន​ទាត់​ចោល​មន្ត្រី​ទាំងនោះ​ដែរ​ សូម​ឱ្យ​ខំ​តទៅ​ទៀត​។​ នៅ​ទី​នេះ​ ខ្ញុំ​និយាយ​ជា​ចំហរ​មនុស្ស​បី​នាក់​តែងតាំង​ជា​អគ្គនាយក​នេះ​ ខ្ញុំ​បាន​រើស​មួយ​ឆ្នាំ​មក​ហើយ​ ខ្ញុំ​អត់​ប្រាប់​នរណា​ម្នាក់​ មាន​តែ​ប្រាប់​វឿ​ន​មួយ​នៅ​ពោធិ៍​ចិន​តុង​»​។​

​ស​ម្តេ​ង​ ស​ ខេ​ង​ ថ្លែង​បន្ត​ថា​ មន្ត្រីជាន់ខ្ពស់​ដែល​ទើបនឹង​តែងតាំង​ទាំងអស់​ ប្រសិនបើ​ធ្វើការ​មិនកើត​ក៏​អាច​ស្នើ​ឱ្យ​ដក​ចេញ​វិញ​ភ្លាម​។​ សម្តេច​អះអាង​ថា​ គ្មាន​ការ​បោះបង់​នរណា​ម្នាក់​នោះ​ទេ​ ហើយ​សូម​ឱ្យ​មន្ត្រី​មួយ​ចំនួន​មិន​ត្រូវ​បាន​ជ្រើសរើស​តែងតាំង​សូមកុំ​អស់សង្ឃឹម​ត្រូវ​ប្រឹងប្រែង​បន្ត​ទៀត​។​

​ស​ម្តេ​ង​ ស​ ខេ​ង​៖ «​ស្នើ​ឱ្យ​មានការ​យោគយល់​អ​ព្យា​ស្រ័យ​គ្នា​ហើយ​ខ្ញុំ​អត់​មានការ​បោះបង់​ចោល​បងប្អូន​ណា​ទេ​ អឺ​គាត់​ស្អប់​ខ្ញុំ​ គាត់​មិន​ស្រលាញ់​ខ្ញុំ​ គាត់​មិន​ជ្រើសរើស​ខ្ញុំ​តែងតាំង​ ធ្វើ​ម្តេច​ឥឡូវ​បើ​ត​គើ​គ្នា​អ​ញ្ចឹ​ង​។​ខ្ញុំ​សូម​ជម្រាប់​ថា​គ្មាន​ពេល​ណា​ខ្ញុំ​ពិបាកចិត្ត​ជាង​ពេល​នេះ​ក្នុង​ការ​រៀបចំ​មន្ត្រី​ ជួន​អី​បាន​ហើយ​ទៅ​ សុំ​នេះ​សុំ​នោះ​អ្វី​ទៀត​ វា​មិន​ចង្រៃ​អ្វី​ទេ​ ពៀ​ទៅ​ចេះ​ពៀ​ទៅ​ចុះ​ ប៉ះ​ចេះ​ប៉ះ​ចុះ​វា​ពិបាក​អាហ្នឹង​សុំ​ឱ្យ​យល់​បញ្ហា​ យើង​ទាំងអស់​គ្នា​ស្រុះស្រួល​គ្នា​ ខ្ញុំ​នៅ​មានឱកាស​នៅ​រួម​ជាមួយ​ឯកឧត្តម​លោក​ជំទាវ​ លោ​ស្រី​ ខ្ញុំ​នឹង​ខិតខំ​ ដើម្បី​ជួយ​ជ្រំ​ជ្រែង​ទាំំ​ង​អស់​គ្នា​នរណា​លូត​នរណា​អ្វី​លើកទឹកចិត្ត​តាម​ហ្នឹង​»​។​

​សម្ដេច​ស​ ខេ​ង​ បាន​ច្រាន់ចោល​ព័ត៌មាន​មួយ​ចំនួន​ដែល​ថា​ មានការ​តែងតាំង​ដោយ​ បក្សពួក​។​

​ការ​ថ្លែង​របស់​សម្តេច​ ស​ ខេ​ង​ ស្រប​ពេល​ ក្រសួងមហាផ្ទៃ​ បាន​តែងតាំង​ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ជា​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជំនួយ​តំណែង​លោក​ឧត្តមសេនីយ៍​ជួន​ សុវណ្ណ​ អតីត​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទើបនឹង​តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។​

​លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​តំណែង​ថ្មី​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ១១​ កញ្ញា​ ម្សិលមិញ​។​
​ក្រសួងមហាផ្ទៃ​ថ្មី​នេះ​សម្រេច​ដាក់​ឱ្យ​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ចូល​និវត្តន៍​។​ មន្ត្រី​ទាំំ​ង​នោះ​រួម​មាន​ លោកនាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ អតីត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​ដែល​ជំនួយ​តំណែង​ដោយ​លោកនាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ ជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​លោកនាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​តារា​ លោកនាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ប៊ុ​ន​ណា​រិ​ន​ នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ នាយ​ឧត្តមសេនីយ៍​ សួ​ស​ អង្គា​រ៍​ នាយ​ឧត្តមសេនីយ៍​ ឯម​ សំណាង​ នាយ​ឧត្តមសេនីយ៍​ ថោ​ង​ សំអាត​ នាយ​ឧត្តមសេនីយ៍​ ផា​ន​ ពៅ​ នាយ​ឧត្តមសេនីយ៍​ មួន​ សា​រ៉​ន​ និង​នាយ​ឧត្តមសេនីយ៍​ លី​ គឹ​ម​ឡុ​ង​ ត្រូវ​បាន​ដាក់​ចូល​និវត្តន៍​ តែ​មន្ត្រីជាន់ខ្ពស់​ទាំងនេះ​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ថ្មី​ទៀត​។​

​សម្តេច​ ស​ ខេ​ង​ អះអាង​ថា​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ លោក​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ពុំ​មែន​ជា​ប្អូនបង្កើត​របស់​លោក​ទេ​។​ សម្តេច​បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​គ្មាន​ប្រ​ព​ភ​ច្បាស់លាស់​ទេ​៕

Share

Image
Image
Image