en     km
en     km

សាលារាជធានីភ្នំពេញអញ្ជើញសាច់ញាតិអ្នកស្លាប់នៅកោះពេជ្រចូលរួមពិធីសូត្រមន្ត

Share

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ អញ្ជើញសាធារណៈជន ជាពិសេសសាច់ញាតិជនរងគ្រោះចូលរួមពិធីសូត្រមន្តឧទ្ទិសកុសល​ជូនដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ គម្រប់ខួប ៨ឆ្នាំ ក្នុងហេតុការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្រ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

យោងតាមលិខិតជូនដំណឹងនេះបញ្ជាក់ថា ពិធីសូត្រមន្តនេះ នឹងធ្វើឡើងម៉ោង ៧ ព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ។

យ៉ាងណា សាលារាជធានីភ្នំពេញ ចាត់ទុកថាសេចក្ដីជូនដំណឹងនេះ គឺជាការយាង ក៏ដូចជាអញ្ជើញ ពុទ្ធិបរិស័ត សាធារណៈជន ពិសេសក្រុមគ្រួសារ និងសាច់ញាតិនៃជនរងគ្រោះឱ្យចូលរួមក្នុងកម្មវិធីនេះ។

កាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១០ ជាទិវានៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មានហេតុការណ៍រត់ជាន់គ្នាមួយ ដែលបណ្តាលឲ្យ​ពលរដ្ឋ​ជាង ៣០០ ស្លាប់ និង​របួស​ជិត ៧០០​នាក់។

សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ​ចាត់​ទុក​ព្រឹត្តិការណ៍​នេះថា ជាសោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់ជួប​ប្រទះ​ទេ តាំង​ពី​ក្រោយ​ការ​ដួលរលំ​​របប​ខ្មែរ​ក្រហម។

ជាងនេះ ក្រោយពីមានហេតុការណ៍នេះ សម្ដេចហ៊ុន សែន ​បាន​ប្រកាស​​ថា​ មិនមានការដាក់ទណ្ឌកម្ម ឬដកដំណែងចំពោះមន្ត្រីរាជរដ្ឋាភិបាលណាម្នាក់នោះទេ ព្រោះសម្ដេចចាត់ទុកថា ហេតុការណ៍នេះជាកំហុសរួម។

ក្រោយពីហេតុការណ៍នេះ ស្ពាននេះត្រូវបានគេវាយកម្ទេចចោល៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image