en     km
en     km

សាលារាជធានីភ្នំពេញត្រៀមកម្លាំងការពារសន្ដិសុខជូនប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យអុំទូក

Share

ភ្នំពេញ៖ តាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្ដី ឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់នៅថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ គឺ សាលារាជធានីភ្នំពេញ បានបង្កើតក្រុមការងារ និងអនុគណៈកម្មាការតូចៗ ដើម្បីរៀបចំការងារមួយចំនួន សម្រាប់ត្រៀមការពាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិដែលមកលេងកំសាន្ដនៅក្នុងថ្ងៃដ៏អធិកអធមនេះ រួចរាល់ហើយ ។

តាម លោក មេត មាសភក្ដី  ក្រៅពីការពារសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរដែលមកលេងកំសាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល ៣ថ្ងៃនេះ ខាងអាជ្ញាធរសាលារាជធានីភ្នំពេញក៏បានដាក់ពង្រាយកម្លាំង ដើម្បីការពារសណ្ដាប់ចរាចរ និងររៀបចំកន្លែងស្នាក់នៅរបស់កីឡាករ និងចំណុះទូកដែលមកពីបណ្ដាខេត្ត ផងដែរ។

លោក មេត មាសភក្ដី ៖«ការងារតូចៗក្នុងហ្នឹងក៏យើងបានរៀបចំជាច្រើនរួចមកហើយដែរ ដូចជាការងារសន្ដិសុខ ធ្វើម៉េចយើងធានាឱ្យបានថា ក្រៅអំពីការដែលទទួលបងប្អូនរបស់យើងមកទទួលការសប្បាយរីករាយនៅឱកាសបុណ្យអុំទូកនេះ គឺ ពួកគាត់ទទួលបានសន្ដិសុខសណ្ដាប់ធ្នាប់ដូចគ្នាដែរ»។

តាម លោក មេត មាសភក្ដី ដដែល ទូកង ដែលនឹងចូលរួមប្រកួត មាន ២៧១ ទូក ។ ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និង អកអំបុក  សំពះព្រះខែ ឆ្នាំនេះ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី ២ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕

 

 

 

Share

Image
Image
Image