en     km
en     km

សំរាម ២ពាន់៧០០តោនត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗនៅរាជធានីភ្នំពេញ

Share

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានអោយដឹងថាសំណល់រឹង និងសំរាមមានប្រមាណ ២ពាន់ ៧០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗនៅរាជធានីភ្នំពេញ។នេះបើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

រដ្ឋលេខាធិការ និងជា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ថា កំណើនសំរាមនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា ជាក្តីកង្វល់មួយដែលចាំបាច់គ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវចូលរួមគ្រប់គ្រងសំណល់ដែលខ្លួនបង្កើតឡើងឲ្យបានល្អត្រឹមត្រូវដើម្បីចៀសវាងការបំផ្លាញបរិស្ថាន បំផ្លាញសោភ័ណភាពសហគមន៍ខ្លួន។

កំណើនសំរាមនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា ក្នុងប្រទេសកម្ពុជានៅពេលនេះ ត្រូវបានលោក នេត្រ ភក្ត្រា ពន្យល់ថា ដោយសារ តែកំណើនប្រជាពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញ ហើយការកែច្នៃពីសំរាមនៅមានកម្រិតទាបនៅឡើយ។ កត្តាទាំងនេះបានធ្វើឲ្យសំរាមសំណល់រឹង មានបរិមាណកើនឡើងជារៀងរាល់ថ្ងៃ៕

Share

Image
Image
Image