en     km
en     km

ស្ថានភាព​ទឹក​អាច​ឈាន​ដល់​កម្រិត​ប្រកាស​អាន្ន​សម្រាប់​ខេត្ដក្រចេះ​ នៅ​ថ្ងៃ​ទី​០១​ ខែសីហា​

Share

​ភ្នំពេញ​ ៖​ លោក​ កែវ​ វី​ មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​នេះ​ថា​ ស្ថានភាព​កម្ពស់​ទឹក​ក្នុង​ដង​ទន្លេមេគង្គ​នៅ​តែ​បន្ដ​ឡើងជា​លំដាប់​ ដែល​វា​អាច​នាំ​ឲ្យ​ខេត្ដ​នៅ​តាម​ដង​ទន្លេ​នេះ​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជន​។​ លោក​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១​ ខែសីហា​ ស្អែក​នេះ​ ស្ថានភាព​ទឹកនឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​សម្រាប់​ខេត្ដ​ ក្រចេះ​ ។​ យ៉ាងណា​លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ ត្រូវ​តែ​ត្រៀមខ្លួន​ ដើម្បី​ទប់ទល់​និង​ស្ថានភាព​ទឹក​។​ លោក​ កែវ​ វី​ សង្កត់ធ្ងន់​ថា​ ទឹកនឹង​នៅ​តែ​បន្ដ​ឡើង​។​

​ជា​បន្ដ​ទៅ​នេះ​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ លៀ​ ស៊ី​ណា​ ជាមួយ​លោក​ កែវ​ វី​ មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ ដូច​តទៅ​៖

 

Share

Image
Image
Image