en     km
en     km

ស្រី្តខែ្មរនៅតែជាជនរងគ្រោះដើម្បីជីវិត(មានសំឡេង)

Share

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលធ្វើការទាក់ទងទៅនឹងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​ពលកម្មលើស្រ្ដី និងកុមារបានឱ្យដឹងថា នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ នេះ សាកសពពលករខ្មែរដែលអាជ្ញាធរថៃបញ្ចូនមកកម្ពុជា តាមច្រកព្រំដែន មានចំនួន ១១០នាក់ ក្នុងនោះស្ត្រី១៧នាក់។

លោកស្រីបានបញ្ជាក់ដូចនេះនៅក្នុងបទសម្ភាសខ្លីមួយជាមួយអ្នកសារព័ត៌មានវិទ្យុស្រ្តី នៅរសៀលថ្ងៃព្រហស្បតិ៍ទី៥ តុលានេះ។

សូមស្ដាប់ប្រសាសន៍របស់លោកសី្រ​ ជូ ប៊ុនអេង៖

 

លោកស្រី ជូន​ ប៊ុនអេង បានបញ្ជាក់ពីមូលហេតុដែលពលករទាំងនោះស្លាប់គឺ ទីមួយ. ឆ្លងដែនខុសច្បាប់ ទីពីរ. គ្រោះថ្នាក់ដោយសារគ្រាប់មីន ទីបី. គ្រោះថ្នាក់ចរាចរណ៍ ទីបួន.គ្រោះថ្នាក់ក្នុងការងារ និងទី៥.ដោយរោគគារផងដែរ ។

តាមរបាយការណ៍របស់អង្គការមួយចំនួន និងរដ្ឋាភិបាលថៃ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃមាន ជាង ១លាននាក់។ក្នុងនោះមួយភាគធំ គឺជាស្រ្ដី។

កម្មករទាំងនោះ ពួកគេភាគច្រើនជាកម្មករសំណង់ កម្មកររោងចក្រ កម្មករនេសាទសមុទ្រជាដើម៕

 

 

 

 

Share

Image
Image
Image