en     km
en     km

ហ្សិ​ម​បា​វេ​ ៖​ សភា​នឹង​ចោទ​លោក ​មូ​ហ្គា​បេ ​ករណី​ប្រើប្រាស់​អំណាច​ហួស​ព្រំដែន​

Share

​ទោះជា​លោក ​មូ​ហ្គា​បេ ​មិន​ព្រម​ចុះ​ចេញពី​តំណែង​ទៅ​តាម​ការ​ដាក់​ឱសានវាទត្រឹម​ ២៤​ម៉ោ​ង​ក៏​ដោយ​ តែប្រធានាធិបតី​ហ្សិ​ម​បា​វេ ​អាយុ​ជិត ​១០០​ឆ្នាំរូប​នេះ​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញពី​អំណាច​ដោយ​សភា​ជិ​ក​សភា​នៅ​ថ្ងៃ​ចន្ទ​ ទី​២០​ វិច្ឆិកា​នេះ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ហ្សិ​ម​បា​វេ​ បញ្ជាក់​ថា​ លោក​ មូ​ហ្គា​បេ​ ក្រៅពី​នឹង​ត្រូវ​បណ្ដេញ​ពី​តំណែង​ហើយ​ សភា​នឹង​ចោទប្រកាន់​ លោក​ មួយ​ករណី​គឺ​ការ​បំពាន់​អំណាច​រដ្ឋ​។​ តាម​ប្រភព​ដដែល​លោក​ មូ​ហ្គា​បេ​ និង​ ក្រុម​គ្រួសារ​របស់​លោក​ នឹង​ត្រូវ​រដ្ឋ​អាជ្ញា​ចោទប្រកាន់​ថែម​ទៀត​ករណី​ពុក​រលួយ​ និង​ កឹ​ប​កេង​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​លោក​ មូ​ហ្គា​បេ​ ត្រូវ​បាន​រាយការណ៍​ថា​ លោក​ និង​ គ្រួសារ​របស់​លោក​មាន​ ទ្រព្យសម្បត្តិ​ ជាង​មួយ​ពាន់​លាន​ដុ​លា្ល​រអា​មេ​រិ​ក​ ដែល​ភាគច្រើន​រក្សា​ទុក​នៅ​ក្រៅប្រទេស​។​ លោក​មាន​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​នៅ​ទីក្រុង​ហុងកុង​ ដែល​មាន​តម្លៃ​៤០​ លាន​ដុល្លារ​ និង​ មាន​កសិដ្ឋាន​ដី​រាប់​សិប​ហិច​តា​ចំនួន​ ១៤​កន្លែង​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ វិច្ឆិកា​ ម្សិលមិញ​នេះ​ គណបក្ស​ Zanu​ PF​ របស់​លោក​ បាន​បណ្ដេញ​លោក​ចេញពី​បក្ស​ បន្ទាប់​ពី​ប្រជាជន​រាប់​ម៉ឺន​នាក់​ ធ្វើ​បាតុកម្ម​ទាមទារ​លោក​ឱ្យ​ចុះ​ចេញពី​តំណែង​៕

Share

Image
Image
Image