លោក លីម្យ៉ុងបាក់ អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការប្រទេសនេះកាត់ទោស ឲ្យមានទោសរយៈពេល ១៥ឆ្នាំ ករណីអំពើពុករលួយ ខណៈលោកជាមេដឹកនាំកំពូលរបស់ប្រទេសជឿនលឿនមួយនេះ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក លី ត្រូវបានតុលាការក្រុងសេអ៊ូល កាត់ទោសនៅថ្ងៃសុក្រទី៥ តុលា ក្រោមបទចោទចំនួនបី គឺការទទួលប្រាក់សំណូក ការកឹបកេងនិងករណីបំពានអំណាចរដ្ឋ។ បន្ថែមលើសពីនេះ តុលាការបានបង្គាប់ឲ្យបង់ប្រាក់ពិន័យ ១១លាន៥សែនដុល្លារទៅចូលរដ្ឋវិញ។ តែបែបនេះក្ដី លោកលី បានហៅការចោទប្រកាន់មកលើរូបលោកគឺជារឿងនយោបាយ។
លោក លី បានក្លាយជាអតីតប្រធានាធិបតីករ៉េខាងត្បូង លើកទី ៤ហើយ ដែលត្រូវបានកាត់ទោសក្នុងសំណុំរឿងដូចនេះ។ កាលពីខែមេសា លោកស្រី ប៉ាកគុនហេ អតីតប្រធានាធិបតី ត្រូវបានកាត់ទោស ៣៣ឆ្នាំ ករណីដូចនេះដែរ។ កាលពីឆ្នាំ២០០៩ អតីតប្រធានាធិបតី Roh Moo-hyun ដែល មានរឿងអាស្រូវពុករលួយ បានធ្វើអត្តឃាត សម្លាប់ខ្លួន ដោយលោតទំលាក់ខ្លួនពីលើភ្នំ៕