en     km
en     km

អភិបាល​រដ្ឋ​កាលី​ហ្វ័រញ៉ា​លើកលែងទោស​ពលរដ្ឋ​ខ្មែរ​៥​នាក់​ក្នុង​ឱកាស​បុណ្យ​ណូអែល​

Share

ភ្នំពេញ​៖​ បើ​តាម​បណ្តាញ​ផ្សាយ​សារព័ត៌មាន​NBC​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​កម្ពុជា​ចំនួន​៥​នាក់​ដែល​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ដាក់​ក្នុង​បញ្ជី​ដើម្បី​ចាប់​បញ្ជូន​មក​កម្ពុជា​ដោយសារ​ការ​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ត្រូវ​បាន​ អាជ្ញាធរ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ លើកលែងទោស​នៅ​ថ្ងៃ​បុណ្យ​គ្រី​ស្មាស់​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​

លោក​ ជែ​រី​ ប្រោ​ន​ (Jerry​ Brown)​ អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ សហរដ្ឋអាមេរិក​ បាន​សម្រេច​លើកលែងទោស​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៥​ នាក់​ ឱកាសបុណ្យណូអែលឆ្នំា ២០១៨។ Photo: Housing Action Coalition Website



​បើ​តាម​បណ្តាញ​ផ្សាយ​សារព័ត៌មាន​NBC​ ឱ្យ​ដឹង​ថា​ លោក​ ជែ​រី​ ប្រោ​ន​ (Jerry​ Brown)​ អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ សហរដ្ឋអាមេរិក​ បាន​សម្រេច​លើកលែងទោស​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៥​ នាក់​ និង​ ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ហុង​ឌួ​រ៉ា​សម្នាក់​ ពី​ការ​ចាប់បង្ខំ​និរទេស​ចេញពី​អា​មេ​រិ​ក​។​

​បណ្តាញ​ផ្សាយ​សារព័ត៌មាន​NBC​ បញ្ជាក់​ទៀង​ថា​ បើ​តាម​មន្ត្រី​ការិយាល័យ​របស់​លោក​ Jerry​ Brown​ ជន​ន្តោ​ប្រវេសន៍​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​មាន​អាយុ​ ៥​ ឆ្នាំ​ ឬ​ក្មេង​ជាង​នេះ​ ដោយសារ​រត់គេច​ពី​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​កាលពី​ឆ្នាំ​១៩៧០-៧៩​។​ ជនអន្តោប្រវេសន៍​ខ្មែរ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​អន្ត​ប្រវេសន៍​ជាង​ ២៥០​ នាក់​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ណូ​ល​អែ​ល​ កាលពី​ថ្ងៃ​ទី​ ២៥​ ធ្នូ​ ម្សិលមិញ​។​

​ទោះបី​យ៉ាងណា​ កាល​លើកលែងទោស​នេះ​មិន​បាន​បញ្ឈប់​ដំណើរការ​នីតិវិធី​នៃ​ការ​និរទេស​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ​។​ ប៉ុន្តែ​ជនអន្តោប្រវេសន៍​ទាំំ​ង​នោះ​នឹង​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​រដ្ឋ​អាជ្ញា​សហព័ន្ធ​ក្នុង​ការ​សម្រេច​និរទេស​។​

​កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ សហរដ្ឋអាមេរិក​បាន​និរទេស​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៣៦​ នាក់​ មក​កម្ពុជា​វិញ​។​ក្នុង​ឆ្នាំ​២០១៨​នេះ​ អា​មេ​រិ​ក​បញ្ជូន​ពលរដ្ឋ​កម្ពុជា​មក​វិញ​ប្រមាណ​១១០​នាក់​។​

​ប៉ូលិស​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា​ នៅ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១៨៥៥​នាក់​ទៀត​ ដែល​ទទួល​បទបញ្ជា​ស្ថាពរ​ឱ្យ​បណ្តេញចេញ​ក្នុង​ចំណោម​នោះ​ គឺ​មាន​១៣៦២​នាក់​មាន​ប្រវត្តិ​ជា​ជនឧក្រិដ្ឋ​។​នេះ​បើ​តាម​សារព័ត៌មាន​វី​អូ​អេ​៕

Share

Image
Image
Image