en     km
en     km

អាជ្ញាធរ​ជាតិ​អប្សរា​ជួស​ជុល​ផ្គុំ​បដិមា​ទ្វារបាល​នៃ​ប្រាសាទទន្លេស្ងួត​

Share

​ភ្នំពេញ​៖​ក្រុម​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ដំណើរការ​គម្រោង​ជួស​ជុល​ផ្គុំ​ឡើង​វិញ​បដិមា​ទ្វារបាល​ដែល​បាន​កំណាយ​រក​ឃើញ​នៅ​ប្រាសាទទន្លេស្ងួត​កាលពី​អំឡុង​ខែកក្កដា​ ឆ្នាំ​២០១៧​។

បដិមាទ្វារបាលដែលបានកំណាយរកឃើញនៅប្រាសាទទន្លេស្ងួតកាលពីអំឡុងខែកក្កដា ឆ្នំា២០១៧។រូបភាព៖​អាជ្ញាធរ​ជាតិ​អប្សរា

​លោក​ ឮ​ ចាន់​ណូ​រ៉ា​ មន្ត្រី​ជំនាញ​ផ្នែក​ជួសជុល​និង​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បាន​ឲ្យ​ដឹង​ថា​ការ​ជួសជុល​និង​ផ្គុំ​ឡើង​វិញ​បដិមា​ទ្វារបាល​ចំនួន​៦​បំណែក​គឺ​ព្រះ​កេស​ ដងខ្លួន​ ដៃជើង​និង​ក្រវិល​។​នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​សោ​រ៍​នេះ​។

​លោក​ ចាន់​ណូ​រ៉ា​បន្ថែម​ថា​ក្រុម​កា​ងារ​បាន​សិក្សា​អំពី​ប្រ​វត្ត​បដិមា​ ក្បាច់លម្អ​ និង​ទំហំ​ខូចខាត​ទាំង​ផ្ទៃ​ខាងក្នុង​និង​ផ្ទៃ​ខាងក្រៅ​។​លោក​បញ្ជាក់​ថា​ការ​ជួសជុល​មាន​ពីរ​ដំណាក់កាល​គឺ​ទី​១​សម្អាត​ពី​ភាព​ពុក​ផុយ​និង​សម្អាត​ធូលី​ដី​ជាដើម​។​

​លោក​ ចាន់​ណូ​រ៉ា​ អះអាង​ថា​ បច្ចុប្បន្ន​ការ​សម្អាត​បាន​ប្រមាណ​៥០​ភាគរយ​ហើយ​គម្រោង​ជួសជុល​បញ្ចប់​មិន​អាច​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​៕

Share

Image
Image
Image