en     km
en     km

អាមេរិកផ្ដល់ប្រាក់ ៥៦លានដុលា្លរជួយជនភៀសខ្លួននយោបាយណេហ្សូអេឡា

Share

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានអនុម័តហើយ នូវប្រាក់ជំនួយ ៥៦លានដុល្លារ ដើម្បីជួយជនភៀសខ្លួននយោបាយវេណេហ្សូអេឡាតែក្នុងនោះប្រាក់៦លានដុលា្លរ ត្រូវផ្ដល់ជាបន្ទាន់នៅពេលនេះ។ នេះបើតាមគេហទំព័រ កូឡំប៊ី breitbart.com ផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី ១៨កក្កដានេះ។

ថ្លែងទៅកាន់ពលរដ្ឋវេណេហ្សូអេឡា ដែលកំពុងរស់នៅក្នុងជំរុំតាមព្រំដែននៃប្រទេសកូឡំប៊ី លោក Mark Green  ប្រធានទីភ្នាក់ងារដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បាននិយាយថា ជំនួយជាបន្ទាន់នេះ ផ្ដោតលើការជួយជាស្បៀងអាហារ និងថ្នាំពេទ្យ ។ លោកបានបន្តថា ស្ថានភាព សិទិ្ធមនុស្ស និងមនុស្សធម៌ក្រោមរបបលោកនីកូឡាស់ម៉ាឌូរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំង។  

លោកអោយដឹងទៀតថាការផ្ដល់ប្រាក់ជំនួយនេះ សម្រាប់ជនភៀសខ្លួន ខ​ណៈពួកគេមិនអាចត្រឡប់ទៅប្រទេសដោយសារហេតុផលនយោបាយ។

តាមលោក Mark Green  ជំនួយសរុប ៥៦លានដុលា្លរសម្រាប់ជនភៀសខ្លួនវេណេហ្សូអេឡា ដែល រត់ទៅរស់នៅប្រទេសជិតខាងមានកូឡំប៊ី ប្រេស៊ីល និងប៉េរ៉ូដែលមានជាង១លាន៦សែននាក់។  

កាលពីថ្ងៃទី៧កក្កដា សហភាពអឺរ៉ុប បានបន្ថែមប្រាក់ជំនួយ ២លាន៥សែនអឺរ៉ុប សម្រាប់ជនភៀសខ្លួនវេណេហ្សូអេឡា នៅប្រទេសប្រេស៊ីល ហើយកាលពីចុងខែមិថុនាសហភាពអឺរ៉ុបក៏បាន ផ្ដល់ជំនួន នូវមូលនិធិដូចគ្នានេះទៅអោយជនភៀសខ្លួន ប្រទេស អាមេរិកឡាទីនមួយនេះ ដែលនៅច្រកកោនខាងនយោបាយនៅប្រទេសកូឡំប៊ី។

 កាលពីសប្ដាហ៍មុន ទីភ្នាក់ងារសារព័ត៌មានAP បានចុះផ្សាយថា លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខ សេតវិមាន អោយរៀបចំផែនការ ចូលលុកលុយរបប លោកម៉ាឌូរ៉ូ ដែលមេដឹកនាំអាមេរិក រូបនេះថា មានតែប្រើកម្លាំងយោធាអាចបញ្ចប់របបរំលោភសិទ្ធិមនុស្សនៅវេណេហ្សូអេឡាបាន។

ដោយសារតែការព្រមានដូចនេះ លោក ម៉ាឌូរ៉ូ បានបញ្ជាទៅកាន់ទ័ពអោយត្រូវប្រុងប្រយ័ត្នជានិច្ច ដើម្បីទប់ទល់ការធ្វើរដ្ឋប្រហារដែលអាមេរិកនៅពីក្រោយ៕ 

Share

Image
Image
Image